ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អំពាវនាវឲ្យអាមេរិក ចាប់យកឱកាស ពីកិច្ចប្រជុំស្តីពីនុយក្លេអ៊ែរ នាពេលខាងមុខនេះ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រធានកិច្ចការងារ ចរចាតំណាងឲ្យអ៊ីរ៉ង់ បានធ្វើការអំពាវនាវ សុំឲ្យភាគីខាងអាមេរិក ក្នុងការចាប់យកឱកាស ឲ្យបានក្នុងការពិភាក្សាគ្នា នៅជុំបន្ទាប់ ដើម្បីធ្វើឲ្យរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងអ៊ីរ៉ង់។

លោក Ali Bagheri Kani ដែលបានធ្វើការបង្ហោះ នៅលើបណ្តាញសង្គម Twitter ថា៖ពេលនេះកំពុងឆ្ពោះទៅ ទីក្រុងវីយែន ដើម្បីជំរុញការចរចា។ ទំនួលខុសត្រូវ គឺស្ថិតនៅលើអ្នក ដែលបំពាន លើកិច្ចព្រមព្រៀង
ហើយបរាជ័យ ក៏ស្ថិតនៅក្នុងដៃអ្នក ដែលបានបំពានកិច្ចព្រមព្រៀង នោះដែរ។

លោកបន្តថា៖ អាមេរិកត្រូវតែចាប់យក ឱកាសនៃកិច្ចប្រជុំលើកនេះ ឲ្យបាននិងគឺជាអ្វីដែលកិច្ចព្រមព្រៀង JCPOA ដែលជាប្រធានបទនៃកិច្ចប្រជុំ ហើយវាគឺជាពេលវេលា សម្រាប់ឲ្យអាមេរិក ក្នុងការបង្ហាញពី ការប្តេជ្ញាចិត្តព្រមទាំង ទំនួលខុសត្រូវរបស់ខ្លួន។

គួរឲ្យដឹងដែរថា JCPOA គឺជាកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាឡើង ដោយអ៊ីរ៉ង់និងបណ្តាប្រទេសមហាអំណាច ផ្សេងទៀត កាលពីឆ្នាំ២០១៥ ប៉ុន្តែក្រោយមកនៅអាណត្តិ របស់លោកប្រធានាធិបតី Donald Trump ភាគីអាមេរិក បានប្រកាសដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top