ព័ត៌មានអន្តរជាតិ

ដំណើរទស្សនាការ របស់ លោកស្រី Pelosi នៅតៃវ៉ាន់ ធ្វើឲ្យគេនឹកឃើញ ដល់រឿងវិបត្តិកាំជ្រូច នៅ Cuba នាឆ្នាំ១៩៦២

ក្នុងប៉ុនា្មនឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក កសាងបានកូនអុកនយោបាយពីរ មួយគឺលោក Zelenski នៅ អ៊ុយក្រែន និងមួយទៀតគឺលោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) របស់តៃវ៉ាន់ សំរាប់ជាសេះ នៅលើក្តាអុកនយោបាយអន្តរជាតិ ដោយមួយសំរាប់ប្រឆាំងរុស្ស៊ី និងមួយទៀតសំរាប់កកូរចិន ។

សហរដ្ឋអាមេរិក ធ្លាប់ចោទប្រកាន់ថា លោក Putin ជាអ្នកត្រូវទទួលខុសត្រូវ ក្នុងសង្គ្រាមនៅ Ukraine ដល់ឥលូវនេះ នរណាជាអ្នកបង្កហេតុបង្កើតរឿងមុននៅ តៃវ៉ាន់ ក្នុងពេលដែលសហរដ្ឋអាមេរិក តែងតែប្រកាសទទួលស្គាល់ ចិនតែមួយនោះ។

គេដឹងថា សហរដ្ឋអាមេរិក មានសន្លឹកបៀរ សំរាប់លេងច្រើននៅលើក្តាអុក តែក៏ត្រូវដឹងថា បញ្ហា Alaska បញ្ហាចរន្តជនចំណាកស្រុកពីតំបន់អាមេរិកកណ្តាល ឆ្លងកាត់ដែនដី Mexico រត់ចូលទឹកដីអាមេរិក បញ្ហាជនជាតិស្បែកខ្មៅ ឥតការងារធ្វើរាប់សិបលាននាក់ ការបែកបាក់ក្នុងសង្គមអាមេរិក ក្រោយពីការកាន់អំណាច របស់ Trump ការខ្វះស្បៀងអាហារនិងសំភារៈ ចំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងការទ្បើងថ្លៃ នៅគ្រាប់មុខទំនិញ និងទំនាស់ជំនឿសាសនា ទាំងទ្បាយក្នុងសង្គម អាមេរិកបច្ទុប្បន្នអាចជាបច្ទ័យមួយដ៏អាក្រក់ ក្នុងការបន្តតាមលង អាមេរិក ជាប្រចាំនោះ។

ជាការពិត អាវុធបរិមាណូរបស់ រុស្សី ពុំបានធ្វើឲ្យ សហរដ្ឋអាមេរិក មានការបារម្ភនោះទេ តែអាវុធសេដ្ឋកិច្ចរបស់ចិនទេ ដែលធ្វើឲ្យ អាមេរិក មានការយកចិត្តទាក់ដាក់និង មានការបារម្ភ ដ៏ជ្រាលជ្រៅបំផុតនោះ ព្រោះមានតែវិស័យសេដ្ឋកិច្ច មួយគត់ ដែលអាចយកឈ្នះ មកលើ Uncle Sam បាន ដោយសត្សវត្សន៏ទី២១នេះ ជាសករាជរបស់ AI ,Digital Technology, លេងជាការប្រកួតប្រជែងលើផ្នែក អាវុធយុទ្ធភណ្ឌ ទៀតហើយ។ ហើយ ឧត្តមភាពរបស់ ចិន ត្រូវបានធ្លុះបញ្ចាំង តាមរយៈ ផែនការ BRI ដែលលាតសន្ធឹកពី ទ្វីបអាស៊ី រត់រហូតដល់អឺរ៉ុប ចូលមកតំបន់អាស៊ីកណ្តាល ធ្លងកាត់មជ្ឈឹមបូពា៍ ទៅដល់ដែនដីអាហ្វ្រិក ក្នុងទឹកលុយ ៦៥ពាន់លានដុល្លាអាមេរិក នោះ។

ជាតថាភាព ទីណាមានវត្តមានរបស់ចិន គឺទីនោះនិងមានទំនាស់ ដែលត្រូវបានបង្កើត ទ្បើងដោយក្រុមអំណាចស្រមោល មាន Bilderberg Group ជាភាពជាក់ស្តែងបំផុត ។ករណីអស្ថេរភាព នៅ ស្រីលង្កា និងប៉ាគីស្ថាន គឺមានបាតដៃរបស់ប្រទេសធំមួយ លូកដៃចូលកកូរ ដោយមានកត្តាចិន ក៍ដូចជាបញ្ហាកម្ពុជា ក្នុងពេលខាងមុខ ក៏មានប្រទេសភូមិផងមួយចូលរួមយ៉ាងសកម្ម ក្នុងការកកូរដោយកត្តា ចិន ។

សហរដ្ឋអាមេរិក មានបំណងយូហើយ ក្នុងការប្រើប្រាស់ តៃវ៉ាន់ ដើម្បីរុញ ចិន ធ្លាក់ទៅក្នុងភាពវឹកវរ អស្ថេរភាព ដើម្បីងាយស្រួលបំបែក ចិនទៅជា៦ប្រទេស វិលមករកសម័យសាមកុក ២០០០ ឆ្នាំមុន។ បទពិសោធន៏ក្នុង សម័យកាល របស់សាមកុក និងអរិយធម៏ ជាង៦០០០ ចិនដាច់ខាតមិនអនុញាត្តិឲ្យ ប្រទេសចិន ធ្លាក់ក្នុងអន្ទាក់យុទ្ធសាស្រ្ត របស់មនុស្សមួយក្រុម ដែលល្មោភសង្រ្គាមទ្បើយ ដែលមានករណី Ukraine ជាមេរៀនស្រាប់។

គ្មានអ្វីដែលជាការអាម៉ាស់សោះទ្បើយ ដែរទោះបី ចិនបានគំរាមគំហែង ចំពោះអាមេរិក ក៏ដោយហើយលោកយាយ Pelosi បានទៅដល់តៃវ៉ាន់ ហើយ ចិន មិនហ៊ានធ្វើអាមេរិកក៏ដោយ ក៏ចិន គ្មានអ្វីជាការអាម៉ាស់ ដែរ ព្រោះនយោបាយជាសិល្បៈក្នុងការសំដែង។ សូវៀតកសាងជញ្ជាំង Berlin បំបាក់មុខ អាមេរិក អស់រយៈកាលជាង ៣០ឆ្នាំ បើចិនវិញ វាយយកប្រជុំកោះ Paracel និង Spartlys នៅចំពោះមុខកង នាវាចម្បាំងអាមេរិក ក្នុងបណ្តាឆ្នាំ ១៩៧៤ នោះ ។ ដូច្នោះ ការបើកប្រតិបត្តិការយោធានីមួយៗ ដាច់ខាតត្រូវផ្អែក មកលើ កត្តា ៤. គឺ. មនុស្សកាលៈទេសៈទីកន្លែងនិងតុល្យភាពកម្លាំង ពេលនេះ។

ការយកកាំជ្រូច បំពាក់ក្បាលគ្រាប់ បរិមាណូ ទៅដាក់នៅ Cuba ក្បែរទឹកដីអាមេរិករបស់ សូវៀតក៏ជាការបំបាក់មុខ អាមេរិក ក្នុងបណ្តាឆ្នាំ១៩៦២ ចុងក្រោយពី Confrontation ងាកមករកការ Dialogue ដើម្បីសន្តិសហវិជ្ជមាន ដដែល ។

យុទ្ធសាស្ត្ររបស់ពួកប្រទេស គឺមិនវាយប្រហារគ្នាទេ ដោយអំណាចរបស់នុយក្លែអ៊ែរ គឺគ្មានអ្នកចាញ់និងពុំមានអ្នកឈ្នះទ្បើយ ។ នយោបាយរបស់ អាមេរិក គឺចង់ធ្វើឲ្យ រុស្សីនិងចិន ស្ថិតនៅក្នុងស្ថានភាពខ្សោយ មិនខ្លាំង តែមិនរលាយ ដើម្បីនៅតែជាដៃគូ រប្រកួតប្រជែងយុទ្ទសាស្ត្រដដែល ៕

ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top