បរទេស៖ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋរបស់ចិនបានទទូចថា ថ្នាក់ដឹកនាំនៅទីក្រុងតៃប៉ិ និងសហរដ្ឋអាមេរិក ជាអ្កទទួលខុសត្រូវក្នុងការ បង្កើតជម្លោះរវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Ma បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានសន្ទនាតាមទូរស័ព្ទ ជាមួយលោក Jens Stoltenberg អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) ដើម្បីពិភាក្សាអំពីជំនួយ សម្រាប់ទីក្រុងគៀវ ។ នៅក្នុងកិច្ចពិភាក្សានេះ...
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា យោងទៅតាមក្រសួងសុខភាព របស់រដ្ឋបានឱ្យដឹងថា មានករណីជំងឺអុតស្វា លើសពី៤៥០ករណី ត្រូវបានបញ្ជាក់គិតត្រឹមថ្ងៃអង្គារ នៅក្នុងរដ្ឋតិចសាស់ ដែលជារដ្ឋដែលមានប្រជាជនច្រើនជាងគេទី២ នៅសហរដ្ឋអាមេរិក ។ ទិន្នន័យចុងក្រោយបំផុត ពីនាយកដ្ឋានសេវាសុខភាព រដ្ឋបានបង្ហាញថា ក្នុងចំណោមពលរដ្ឋតិចសាស់ ចំនួន៤៥៤នាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺអុតស្វា មាន៧នាក់ជាស្ត្រី...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា កាលពីព្រឹកថ្ងៃពុធនេះ យន្តហោះចម្បាំង Sukhoi Su-22 ចំនួន១គ្រឿង បានធ្លាក់ចេញពីផ្លូវរត់ នៅឯអាកាសយានដ្ឋាន Shiraz ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ។ របាយការណ៍បានឲ្យដឹងថា យន្តហោះចម្បាំងនេះ ជាកម្មសិទ្ធិរបស់កងកម្លាំងអាកាសយានិក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នវ បានបង្ហោះសារ ស្វាគមន៍ដ៏កក់ក្តៅ ដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ ដែលបានអញ្ជើញ មកចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM)...
ភ្នំពេញ ៖ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយ លោក វ៉ាង យី នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់ភាគីចិនថា វ៉ាក់សាំង គឺជាដង្ហើមនៃសេដ្ឋកិច្ច របស់កម្ពុជា ។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានអរគុណប្រទេសចិន ដែលបានជួយដល់ប្រទេសកម្ពុជា...
ភ្នំពេញ៖ នៅចំពោះមុខ រដ្ឋមន្រ្តីការបរទេសចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ពីបំណង ចង់ឃើញទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន កើនឡើងដល់ ១៥ពាន់លានដុល្លារ ខណៈឆ្នាំ២០២១ បានឡើងដល់ជាង ១១ពាន់លានដុល្លារ។ ថ្លែងនៅក្នុងជំនួបជាមួយ លោក វ៉ាង យី (Wang Yi )...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានស្នើឱ្យភាគីចិន ពិចារណាជួយដល់វិស័យថាមពល ដល់កម្ពុជា ។ ការស្នើនេះ ស្របពេលដែលពិភពលោក កំពុងប្រឈមនឹងវិបត្តិថាមពល ដែលបណ្ដាលមកពី...
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការគាំទ្រ យ៉ាងរឹងមាំ នៅថ្ងៃអនាគត ចំពោះការបន្តវេននៃការដឹកនាំ ក៏ដូចជាកូនសោដ៏សំខាន់ សំរាប់ការថែទាំ សន្តិភាពរបស់កម្ពុជាផង ក៏ដូចជាសម្រាប់មិត្តភាព...