ព័ត៌មានអន្តរជាតិ

យន្តហោះប្រតិកម្មរបស់អ៊ីរ៉ង់ ធ្លាក់ចេញពីផ្លូវរត់ តែសំណាងពីឡុត​ ត្រូវបានជួយសង្គ្រោះ

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា កាលពីព្រឹកថ្ងៃពុធនេះ យន្តហោះចម្បាំង Sukhoi Su-22 ចំនួន១គ្រឿង បានធ្លាក់ចេញពីផ្លូវរត់ នៅឯអាកាសយានដ្ឋាន Shiraz ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ។

របាយការណ៍បានឲ្យដឹងថា យន្តហោះចម្បាំងនេះ ជាកម្មសិទ្ធិរបស់កងកម្លាំងអាកាសយានិក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ហើយបានប្រឈមមុខនឹងឧបទ្ទវហេតុនេះ ខណៈពេលកំពុងហោះឡើង ដោយសារតែបញ្ហាបច្ចេកទេស ។

អ្នកបើកយន្តហោះទាំង២នាក់ នៅលើយន្តហោះត្រូវប្រើកៅអីច្រានចេញ ហើយមានសុខភាពល្អ ។

ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថា អ្នកបើកយន្តហោះ ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីប្រើប្រាស់ប្រព័ន្ធបញ្ជូនចេញ ៕​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top