បរទេស៖ ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញមកថ្លែងថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នឹងមិនអាចអនុញ្ញាតិឲ្យប្រទេសរបស់ លោកប្រើប្រាស់កញ្ចប់ជំនួយ បានឡើយរហូតដល់ចុងខែសីហា។ បញ្ហាចលាចលនៅទូទាំងប្រទេស គឺជាកត្តាដែលនាំឲ្យមានការរងចាំរហូតដល់ខែសីហាហើយ លោកបន្តថាយើងក៏មិនអាចមានអ្វីត្រូវទៅបន្ទោស អតីតប្រធានាធិបតីចាស់ បានឡើយប៉ុន្តែអំពាវនាវ សុំឲ្យមានការចូលរួមពីសំណាក់គ្រប់ភាគី ក្នុងការសហការគ្នាធ្វើយ៉ាងណាអាចស្តារប្រទេសដែល ដួលរលំវិស័យសេដ្ឋកិច្ចនេះ ឲ្យងើបឡើងវិញបាន។ លោកប្រធានាធិបតី ក៏បានបង្ហាញក្តីរំពឹងទុកទៀតដែរថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអបអរសាទរដល់ កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសាលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះ សម្តេចក៏បានជូនពរកីឡាករ កីឡាការិនីកម្ពុជាបន្តភាពជោគជ័យ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា លេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ត្រូវការជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៥២៧ រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ៕
ភ្នំពេញ៖ សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំសមាជិក សមាជិការ គណបក្ស ជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មី ត្រូវខិតខំដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាតវិសាមញ្ញរបស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំង របស់កូសូវ៉ូដែលដឹកនាំ ដោយណាតូឬ KFOR ត្រូវបានគេមើលឃើញថា កំពុងត្រៀមរៀបចំខ្លួនយ៉ាងតឹងតែងកាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងទីក្រុងKosovska Mitrovica ដែលស្ថិតនៅក្នុងតំបន់កូសូវ៉ូ Kosovo ជាតំបន់បំបែកខ្លួនចេញពី ប្រទេសស៊ែប៊ី នាពេលកន្លងមក។ កងកម្លាំងដែលភាគច្រើន គឺជាកងកម្លាំងរបស់ ប្រទេសអ៊ីតាលីត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមានជាច្រើន នៅក្នុងទីតាំងក្បែរទៅនឹងស្ពានឆ្លងទន្លេ Ibar...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាកងកម្លាំង និងអង្គភាពប៉ូលីស ការពារព្រំដែននៃប្រទេសអ៊ីរ៉ង់បានឈាន ទៅដល់ការប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងយោធារបស់ តាលីបង់នៅភាគខាងកើតនៃប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់លោក Majid Mir-Ahmadi បាននិយាយថាកងកម្លាំងយោធាព្រំដែន របស់អាហ្គានីស្ថានបានបង្កជម្លោះ ថ្មីមួយតាមរយៈការបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ មកលើកងកម្លាំងការពារសន្តិសុខរបស់អ៊ីរ៉ង់ដែលនេះគឺជា មូលហេតុសំខាន់ដែលនាំឲ្យមានការប្រយុទ្ធគ្នា បានកើតឡើង។ ប្រភពដដែលបានបន្តទៀតថា ការប៉ះទង្គិចគ្នាបានអូសបន្លាយអស់រយៈពេលប្រហែលជា មួយម៉ោងមុនពេលដែលកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់អាច ធ្វើឲ្យស្ថានភាពត្រឡប់មករកការគ្រប់គ្រងបានឡើងវិញ។ ដោយឡែកនៅលើបណ្តាញ...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពួកគេបានចាប់ខ្លួនមេដឹកនាំសហជីពស្រីលង្កា ដែលចោទប្រកាន់ថា បានយកទង់ជាតិផ្លូវការចំនួន២ពីវិមានរបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលត្រូវគេទម្លាក់ ហើយប្រើវាជាក្រណាត់គ្រែ និងសារុង។ មនុស្សរាប់ម៉ឺននាក់ ដែលខឹងសម្បារដោយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសដែនកោះមួយនេះ បានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យនៅមាត់សមុទ្ររបស់លោក Rajapaksa...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា អ៊ុយក្រែនបានលើកឡើងថាការបាញ់ផ្លោង “ខ្លាំងបំផុត” ដោយក្រុងម៉ូស្គូមកទល់ពេលនេះ នៃទីក្រុងភាគខាងត្បូង Mykolaiv បានសម្លាប់មហាសេដ្ឋីនាំចេញ គ្រាប់ធញ្ញជាតិកាលពីថ្ងៃអាទិត្យ ខណៈដែលរុស្ស៊ីបានអះអាងថា ការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកបានធ្វើឱ្យបុគ្គលិក៦នាក់រងរបួសនៅឯទីស្នាក់ការកណ្តាលនៃ កងនាវាសមុទ្រខ្មៅរបស់ខ្លួននៅក្នុងឧបទ្វីបគ្រីមេ ។ អ្នកកាសែតមកពីទីភ្នាក់ងារព័ត៌មាន AFP បានមើលឃើញពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី យ៉ាងខ្លាំងក្លាទៅលើទីក្រុង Bakhmut ភាគខាងកើត បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យជនស៊ីវិលចាកចេញពីជួរមុខនៃតំបន់ Donetsk ដោយសារតែការវាយលុករបស់វិមានក្រឹមឡាំង ។ អាជ្ញាធររុស្ស៊ីនៅឧបទ្វីប Crimean Black Sea ដែលត្រូវបានរឹបអូសដោយទីក្រុងម៉ូស្គូ ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ បានឲ្យដឹងថាឧបករណ៍បំផ្ទុះតូចមួយពី យន្តហោះគ្មានមនុស្សបើកដែលទំនងជាត្រូវបានបាញ់បង្ហោះ នៅក្បែរនោះ បានវាយប្រហារបញ្ជាការកងទ័ពជើងទឹកនៅក្រុង Sevastopol ។ អភិបាលក្រុងក្នុងតំបន់បានស្តីបន្ទោស “អ្នកជាតិនិយមអ៊ុយក្រែន” សម្រាប់ការវាយប្រហារដែលបានបង្ខំឱ្យលុបចោលពិធីបុណ្យនៅក្នុងទីក្រុង ដែលជាថ្ងៃបុណ្យប្រចាំឆ្នាំរបស់រុស្ស៊ីដែល ប្រារព្ធពិធីកងទ័ពជើងទឹក ។ ប៉ុន្តែកងទ័ពជើងទឹកអ៊ុយក្រែន បានចោទរុស្ស៊ីថា រៀបចំការវាយប្រហារនេះថា ជាលេសដើម្បីលុបចោលពិធីបុណ្យតែប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ថា មន្ត្រីសហរដ្ឋអាមេរិក និងចិនបានឲ្យដឹងថា ថា កម្ទេចកម្ទីរ៉ុក្កែតរបស់ប្រទេសចិន បានធ្លាក់មកផែនដីលើមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ។ ទីភ្នាក់ងារអវកាសចិនបានឲ្យដឹងថា កាកសំណល់ភាគច្រើនរបស់គ្រាប់រ៉ុក្កែត Long March 5 ដែលត្រូវបានដុតក្នុងបរិយាកាស ដោយកំណត់អត្តសញ្ញាណសមុទ្រ ស៊ូលូ (Sulu)...
ភ្នំពេញ:ក្រុមបាល់បោះជនពិការនារីកម្ពុជា ទទួលបានមេដាយមាស បន្ទាប់ពីបានយកឈ្នះក្រុមនារីថៃដោយលទ្ធផល ៧-៥ វិញ្ញាសានារី ៣ទល់៣ នៅវគ្គផ្តាច់ព្រ័ត្រ នៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាប្រទេសឥណ្ឌូនេស៊ី។នេះបេីយោងតាមបណ្ដាញសង្គមរបស់សម្ដេចតេជោហ៊ុនសែន។