មន្ទីរកសិកម្មខេត្តបាត់ដំបង ថ្មីៗនេះ បានជូនដំណឹង ស្ដីពីការចុះបញ្ជីចម្ការមៀន ប៉ៃលិន និងចម្ការស្វាយ និងស្នើសុំការបណ្តុះបណ្តាល ការអនុវត្តកសិកម្មល្អ-កម្ពុជា សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ជាពិសេស ប្រទេសចិន។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន តាមទូរស័ព្ទថា ពាក់ព័ន្ធនឹងកិច្ចការងារនេះ គឺផ្អែកលើសេចក្តី...
នៅថៃ្ងទី ២៦ ខែកក្កដា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនា ជាមួយលោកស្រី Iriana Joko Widodo ភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី នៅក្រុងប៉េកាំង ។ ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានលើកឡើងថា...
ពិព័រណ៍ការងារដើរតួ ជាត្រីវិស័យដ៏ចម្បងមួយ សម្រាប់ជួយតម្រង់ទិសដៅនិសិ្សត ជិតបញ្ចប់ការសិក្សា ព្រមទាំងយុវជន និងយុវនារីគ្រប់រូប ដែលកំពុងស្វែងរកការងារ ឱ្យយល់ដឹងបន្ថែមពីក្រុមហ៊ុន និងស្ថាប័នធំៗ ដែលកំពុងស្វែងរកធនធានមនុស្ស។ ពិព័រណ៍ការងារនេះដែរ ក៏មានចក្ខុវិស័យ ក្នុងការលើកតម្កើងដល់យុវជនដែលជាទំពាំងស្នងឫស្សី នៅក្នុងប្រទេសកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងជំនាញច្បាស់លាស់ ទៅដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិដែលបានចូលរួមនៅក្នុងពិព័រណ៍ការងារនេះ។ កម្មវិធីនេះ ក៏ជាវិថីនាំផ្លូវ ដល់បេក្ខជនគ្រប់រូប ដែលបានបាត់បង់ការងារអំឡុងពេលវិបត្តិកូវីដ...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២បន្ថែមទៀត សម្រេចបោះទុនវិនិយោគចំនួន ១៤,៣លានដុល្លារ បង្កើតរោងចក្រផលិតខ្សែក្រវាត់ កាបូបគ្រប់ប្រភេទ និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ព្រមទាំងអាចបង្កើតឱកាសការងារជិត ៤ពាន់កន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៧ កក្កដានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖...
ភ្នំពេញ ៖ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញបទបញ្ជាដល់នាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ អំពីការពង្រឹងប្រសិទ្ធភាព នៃ ការប្រមូលពន្ធ និងអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ព្រមទាំងត្រៀម យុទ្ធនាការបង្ក្រាប រថយន្តគ្មានពន្ធ នាពេលខាងមុខ ។...
ប៉ារីស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Francois Braun បានប្រកាសនៅថ្ងៃចន្ទថា មជ្ឈមណ្ឌលចាក់ថ្នាំបង្ការជំងឺអុតស្វា ដែលមានសមត្ថភាពខ្ពស់ នឹងបើកជាសាធារណៈ ចាប់ពីថ្ងៃអង្គារ នៅក្នុងទីក្រុងប៉ារីស ។ យោងតាមសុខភាព សាធារណៈប្រទេសបារាំង តំបន់រដ្ឋធានីបានកត់ត្រា ករណីជំងឺអុតស្វាចំនួន៧២៦ករណី ដែលស្ទើរតែពាក់កណ្តាល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២០នាក់ទៀត ខណៈ ជាសះស្បើយចំនួន១៤នាក់ និងគ្មានស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៦ ៦៥១នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៤៣៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាសភាជាតិ នៃប្រទេសបារាំង បានឈានទៅ ដល់ការបោះឆ្នោត សម្រេចមួយកាលពីថ្ងៃអង្គារម្សិលមិញ ក្នុងការបញ្ចប់ទៅនៃការប្រកាសដាក់ ប្រទេសក្នុងកម្រិត ប្រកាសអាសន្ន ផ្នែកសុខាមាលភាព និងចេញពីបញ្ហាកូវីដ ដែលវានឹងចូលជាធរមាន ចាប់ពីថ្ងៃទី១ខែសីហាខាងមុខនេះតទៅ ។ នៅក្នុងរដ្ឋសភាជាតិ សម្លេងបោះឆ្នោតគាំទ្រ មានប្រមាណជា១៨៤សម្លេង ទល់នឹងសម្លេងប្រឆាំង១៤៩ ខណៈដែលការបោះឆ្នោតនៅព្រឹទ្ធសភា...
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានប្រកាសពីសំណើចងសម្ព័ន្ធភាព នយោបាយ ២០២៣ ជាមួយបក្សផ្សេងទៀត ដើម្បីប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខ ជាពិសេស ដើម្បីឈានទៅកាត់បន្ថយ អំណាចគណបក្សប្រជាជនកម្ពុជា (CPP) ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាមិនអាចយកឈ្នះបានទេ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេច តែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា។ យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា សមាសភាពក្រុមការងារតម្រង់ទិសនេះ មានលោក ជា សុផារ៉ា...