ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
លោក Xi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យកាងារ នៅក្រុង Shihezi ភូមិភាគស្វយ័ត Xinjiang រសៀលថ្ងៃទី១៣ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញទៅដល់ក្រុងShihezi ភូមិភាគស្វយ័ត Xinjiang។លោកបានត្រួតពិនិត្យ សារមន្ទីរឈួសឆាយវាលស្រែ យោធាស៊ីនជាំង និងកងទ័ពរំដោះប្រជាជនចិនប្រចាំក្រុង Shihezi...
ភ្នំពេញ៖ ឆ្លើយតបនឹងសំណួររបស់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជាបានមានប្រសាសន៍ ថា កម្ពុជាគាំទ្រ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» ដែលត្រូវបានស្នើឡើងដោយប្រធានរដ្ឋចិន លោក Xi Jinping ។ ឯកឧត្តមយល់ឃើញថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺជាផលប្រយោជន៍សាធារណៈមួយផ្សេងទៀត ដែលចិនផ្តល់ដល់ពិភពលោកទាំងមូល។...
កំពង់ចាម ៖ ក្នុងពិធីបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា វិស័យកីឡា គឺជាផ្នែកមួយមានសារ:សំខាន់បំផុត ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។ លោកអភិបាលខេត្តបានថ្លែងបន្តថា វិស័យអប់រំកាយ និងកីឡា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៤នាក់ ខណៈជាសះស្បើយចំនួន៨នាក់ និងគ្មានស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៤២១នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២៧៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ ការចូលខ្លួនបំភ្លឺជាលើកទី២ របស់លោក សុន អនុប្រធានគណបក្សភ្លើងទៀន តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក៏មិនខុសគ្នាពីលើកទី១ប៉ុន្មាននោះទេ ។ ការមិនខុសគ្នានេះ ដោយសារលើកនេះក៏មាន អ្នកគាំទ្រលោកជាច្រើននាក់ មករង់ចាំលើកទឹកចិត្តនៅមុខតុលាការ អ្វីកាន់តែជាពិសេសនោះ គឺមានប្រធានគណបក្សប្រជាធិបតេយ្យ មូលដ្ឋានលោក យ៉េង វីរៈ បានមកផ្តល់កំលាំងចិត្តផងដែរ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ចាត់វិធានការសេដ្ឋកិច្ចពិសេស ដើម្បីគាំទ្រកងកម្លាំងប្រដាប់អាវុធ ក្នុងអំឡុងពេលប្រឆាំងភេរវកម្ម និងប្រតិបត្តិការផ្សេងទៀតនៅបរទេស។ រដ្ឋាភិបាលរុស្ស៊ី ត្រូវបានអនុញ្ញាតឱ្យផ្តល់ជំនួយ ចាំបាច់ទាំងអស់ដល់ កងកម្លាំងប្រដាប់អាវុធ រួមទាំង “ការធ្វើឱ្យសកម្មឡើងវិញ ជាបណ្តោះអាសន្ននូវសមត្ថភាព និងសម្ភារៈបរិក្ខារ និង ការដោះសោទ្រព្យសម្បត្តិ...
រ៉ាម៉ាឡា៖ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើបាតុកម្មនៅតំបន់ West Bank និង Gaza Strip ប្រឆាំងនឹងដំណើរទស្សនកិច្ចលើកដំបូង របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន ដោយបានថ្កោលទោស ជំហរលំអៀងរបស់លោក លើបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នៅតំបន់ឆ្នេរនៃតំបន់ Gaza Strip...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំអភិបាលខេត្តជាប់ព្រំដែនគោក និងទឹកនៃប្រទេសថៃ ឡាវ វៀតណាម ត្រូវអនុវត្តវិធានសុខាភិបាលចំពោះអ្នកដំណើរ ឬពលករខ្មែរ មិនទាន់ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ គឺត្រូវធ្វើតេស្តរហ័សដោយឥតគិតថ្លៃ។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៤ កក្កដា លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រោយពីមានការកែសម្រួល...
ភ្នំពេញ៖ ក្រុមសមត្ថកិច្ចមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បានចុះបង្ក្រាបគោលដៅលក់ ឧបករណ៍បារីអេឡិចត្រូនិច ចំនួន៣គោលដៅជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩និង៤០នាទី ដោយបានឃាត់ខ្លួនអ្នកជួញដូរ ៣នាក់ ។ គោលដៅលក់ឧបករណ៍បារីអេឡិចត្រូនិច ទាំង៣នោះ ៖ គោលដៅទី១ នៅចំណុច មុខផ្លូវប៉ុស្តិទូរទស្សន៍បាយន្ត សង្កាត់និរោធ ខណ្ឌច្បារអពៅ...