ឡុងដ៍៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ថា លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានចូលប្រកួតប្រជែង ដើម្បីជំនួសតំណែង លោក Boris Johnson ជានាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទនេះ ដោយយកចំនួនបេក្ខជន នៅក្នុងការប្រកួតប្រជែង ដ៏ស្វិតស្វាញ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែន លោក Alexey Reznikov បានអះអាងនៅក្នុងបទ សម្ភាសន៍មួយ ជាមួយកាសែត The Times ថា ប្រទេសអ៊ុយក្រែន បានប្រមូល ទាហាន មួយលាននាក់ តាមការបញ្ជា របស់ប្រធានាធិបតី Volodymyr Zelensky ដើម្បីដណ្តើមយកតំបន់...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះជំងឺអុតស្វា ទោះបីគិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមិនទាន់មានករណី ឆ្លងជំងឺនេះក៏ដោយ ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល ចេញផ្សាយនាថ្ងៃទី១១ កក្កដា នេះ លោក ម៉ម...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យលោក Antony Blinken រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានប្តេជ្ញាថា នឹងមិនបន្ធូរបន្ថយ ចំពោះការគាបសង្កត់ របបយោធាមីយ៉ាន់ម៉ានោះទេ ហើយបានថ្លែងថា ប្រទេសចិន គួរតែចុះសម្រុងគ្នា ខណៈដែលលោកបានជួបសកម្មជន...
Jakarta, Indonesia Southeast Asian nations should avoid becoming “chess pieces”, China’s foreign minister said Monday, as he revealed proposing a set of “rules”...
Hong Kong (AFP) – Asian markets and oil prices mostly fell Monday with a fresh Covid flare-up in Shanghai fanning fears of...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា គោរពវិញ្ញាណក្ខន្ធ និងសរសេរសាររំលែកទុក្ខ ចំពោះមរណភាព លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទូតជប៉ុន។ លោក អាបេ ស៊ិនហ្សូ...
ភ្នំពេញ ៖ បន្ទាប់ពីបានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ាន ប៉ារ៉ារួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១១ កក្កដា នេះ បានអញ្ជើញជួបសំណេះសំណាល ដោយផ្ទាល់ជាមួយ ជនពិការភ្នែកចំនួន ១០រូប នៃសមាគម និងវិទ្យុទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក...
ពេលថ្មីៗកន្លងទៅនេះ ចិននិងអាល្លឺម៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដែលមានការវិនិយោគទុន សរុបជិត២រយលានប្រាក់អឺរ៉ូ និងគ្របដណ្តប់គម្រោង សហប្រតិបត្តិការពាណិជ្ជកម្ម ចំនួន១០ ។ នេះជាគំរូថ្មីបំផុត ដែលវិនិយោគិនបរទេស មានសុទិដ្ឋិនិយម ចំពោះប្រទេសចិន ហើយក៏ជាការសើច ចំអក ចំពោះការដែលស្ថាប័ន ស៊ើបការណ៍អាមេរិក និងអង់គ្លេស រួមគ្នាលេងកលល្បិចចាស់ម្តងទៀត ដើម្បីបំភិតបំភ័យ សហគ្រាសប្រទេសលោកខាងលិច...
ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. ក្នុងឱកាសដែល អញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីការងារ នាព្រឹកមិញនេះ បានលើកឡើងថា របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺជារបបសន្តិសុខសង្គមថ្មី និងជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ដល់ស្ថិរភាពនៃប្រាក់ចំណូលរបស់បងប្អូនកម្មករ និយោជិតនៃវិស័យឯកជន បានសម្រេចបង្កើតឱ្យមាន របបសន្តិសុខសង្គមមួយនេះឡើង។ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ដើម្បីឱ្យបងប្អូនកម្មករនិយោជិត និងសាធារណជនទាំងអស់ បានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន នេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកយុទ្ធនាការចំនួន ៩០ថ្ងៃ សម្រាប់ធ្វើការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ ឱ្យបានដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាល បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់ស្ថិរភាព នៃប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិត នៃវិស័យឯកជន បន្ទាប់ពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារខាងលើ ទទួលបានការអនុម័ត យល់ព្រមដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ។ លោកបណ្ឌិតរដ្ឋមន្រ្ដី បានបន្តទៀតថា របបសន្ដិសុខសង្គមផ្នែកប្រាក់ សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ បានកំណត់យ៉ាងច្បាស់ នៅក្នុងអនុសាសន៍ទី៧ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៃអនុសាសន៍ទាំង១០ក្នុងអំឡុងពេល នៃការចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត រយៈពេល ២ឆ្នាំ កាលពីឆ្នាំ ២០១៧រហូតដល់ឆ្នាំ២០១៩ ដែលនេះបង្ហាញឱ្យច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ និងជាការឆ្លើយតបក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដែលបានកំណត់អំពីការដាក់ ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះសម្រាប់កម្មករនិយោជិតវិស័យឯកជន ក៏ដូចជាឆ្លើយតបយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោកបណ្ឌិតរដ្ឋមន្រ្ដី បានបន្ថែមទៀតថា ដោយសារវិបត្តិកូវីដ-១៩ ដែលជាវិបត្តិសកលបានអូសបន្លាយ អស់រយៈពេល២ឆ្នាំកន្លងទៅ បណ្ដាលឱ្យវិស័យការងារកម្ពុជា ជួបនូវបញ្ហាប្រឈមជាច្រើន ដែលពុំអាចដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមមួយនេះបាន ជាមួយគ្នានេះតាមរយៈការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការទប់ស្កាត់ដោយជោគជ័យ លើការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធសាស្រ្ត នៃការចាក់វ៉ាក់សាំង ដែលបានបង្កើតភាពស៊ាំ ក្នុងសហគមន៍ ឈានដល់ការបើកដំណើរការឡើងវិញលើគ្រប់វិស័យ ប្រកដោយភាពជោគជ័យ ជាមួយនឹងសុខសន្ដិភាព ដែលគ្របដណ្ដប់ពេញផ្ទៃប្រទេស ព្រមទាំងស្ថិរភាពនយោបាយ យ៉ាងល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មីជាពិសេសការអភិវឌ្ឍប្រទេស ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ទើបមានឱកាសដាក់ឱ្យដំណើរការ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះជាផ្លូវការ។ តាមរយៈពិធីផ្សព្វផ្សាយខាងលើនេះដែរ លោកបណ្ឌិតរដ្ឋមន្រ្ដី សង្ឃឹមជឿជាក់ថា យុទ្ធនាការ ៩០ថ្ងៃ នៃការផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ នឹងអាចធ្វើឱ្យនាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត អំពីការចូលរួមអនុវត្តកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច ជាពិសេសថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ បន្ទាប់ពីយល់ដឹង ពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយបន្តទៅកាន់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាននិងបងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជន នៅក្នុងមូលដ្ឋានរបស់ខ្លួន។ សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារខាងលើ ផ្ដល់កិត្តិយសធ្វើបទបង្ហាញដោយ ឯកឧត្តម អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១១ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំ A នៃទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាពចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិក សមាជិកា សរុបចំនួន ៣៤១នាក់៕