បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រុមប្រយុទ្ធឯកជនជាជនជាតិអាមេរិក៣រូប ត្រូវបាន គេរាយការណ៍បាត់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនដែលក្នុងនោះ២នាក់ គេបារម្ភថាកំពុងត្រូវបាន ចាប់ឃាត់ ខ្លួនដោយប្រទេសរុស្សី។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថា ទាហានជើងចាស់អាមេរិក២នាក់ ដែលកំពុងធ្វើការប្រយុទ្ធតស៊ូសម្រាប់អ៊ុយក្រែន នោះត្រូវបានគេស្គាល់ឈ្មោះហើយសង្ស័យថាត្រូវបាន គេចាប់ឃុំខ្លួនជាអ្នកទោសមកហើយដែរខណៈ ដែលអ្នកប្រយុទ្ធម្នាក់ ទៀតមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាបាននៅឡើយ។ គួររំលឹកដែរថាកាលពីសប្តាហ៍មុនអ្នកទោស ដែលក្រុមប្រយុទ្ធបរទេសចំនួន៣នាក់ ត្រូវបានរដ្ឋាភិបាលក្នុងតំបន់ ជម្លោះ Donbass សម្រេចកាត់ទោសប្រហារជីវិត...
ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ បានអោយដឹងថា អតីតសង្ឃ ភេទទី៣ និង ជា តារា Tik Tok ឈ្មោះ កក្កដា សោភ័ណ្ឌ ត្រូវបានមនុស្សប្រុសស្រីមួយក្រុមព្រួតគ្នា វាយ បណ្តាលអោយមានរបួស និង បែកក្បាល ដោយសារតែ ជម្លោះពាក្យសម្តីគ្នា នៅ ក្នុងក្លឹបកម្សាន្តរាត្រី...
ភ្នំពេញ: តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា និង តម្កល់ទោស ជនជាប់ចោទចំនួន ៤នាក់ ជាបើក្នុងពន្ធនាគារ ក្នុងម្នាក់កំណត់ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធការរៀប ចំផែនការ និង ព្រួតគ្នា កាប់សម្លាប់...
បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក និងក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសបើកការស៊ើបអង្កេតមួយ ក្រោយមានការអះអាង និងរកឃើញថាបន្ទះឈីប ដែលផលិតនៅអាមេរិក បែរជាត្រូវបានប្រើប្រាស់នៅក្នុងម៉ាស៊ីន ដំណើរការរបស់រថក្រោះ នៃប្រទេសរុស្សីទៅវិញ។ របាយការណ៍ដែលត្រូវបានចេញផ្សាយ ដោយកាសែតវ៉ាស៊ិនតោន តាំងតែពីថ្ងៃពុធបានធ្វើឲ្យ FBI បើកប្រតិបត្តិការស៊ើបអង្កេតភ្លាម និងបានធ្វើដំណើរទៅជួបជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនរបស់ខ្លួន និងក៏បានធ្វើការសាកសួរផងដែរ ថាតើមូលហេតុធ្វីបានជាបន្ទះឈីប របស់ពួកគេបែរជាមានវត្តមាន លើរថក្រោះរបស់រុស្សីទៅវិញទាំងប្រព័ន្ធរ៉ាដា យន្តហោះដ្រូននិងរថក្រោះ។ មន្ត្រីរបស់ក្រសួងពាណិជ្ជកម្មម្នាក់បានបញ្ជាក់ថា៖...
បរទេស៖ ប្រធានាធិបតីបារាំង កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថាទាំងប្រទេសអាល្លឺម៉ង់បារាំងអ៊ីតាលី និងរ៉ូមេនីបានយល់ព្រមគ្នារួចរាល់ហើយ ក្នុងការផ្តល់សិទ្ធឲ្យអ៊ុយក្រែនក្លាយទៅជា សមាជិកពេញសិទ្ធមរបស់សហភាពអឺរ៉ុប និងបានស្នើសុំឲ្យដំណើរការនេះ អាចធ្វើទៅឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។ សេចក្តីប្រកាសនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើង នៅបន្ទាប់ពីមានកិច្ចប្រជុំថា្នក់មេដឹកនាំកំពូលទាំង៤ខាងលើ ជាមួយនឹងមេដឹកនាំ នៃប្រទេសអ៊ុយក្រែន លោកប្រធានាធីបតី Volodymyr Zelensky ផងនៅក្នុងទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ គួរឲ្យដឹងដែរថាវត្តមាន...
បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានសម្រេចទៅដល់ការលុបចោល គណបក្សចំនួន២ផ្សេងទៀត ចេញពីប្រទេសដែលក្នុងនោះ មានដូចជាបក្សប្រឆាំងឆ្វេងនិយម Left Opposition bloc និងគណបក្ស Shariy’s Party។ គណបក្សទាំងពីរនេះ គឺស្ថិតនៅក្នុងបញ្ជី គណបក្សនិងចលនាទាំង១១ ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ុយក្រែន សម្រេចធ្វើការរារាំងមិនឲ្យធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសតាំងតែពីខែមិនា ហើយការប្រកាសចុងក្រោយនេះ បានធ្វើឲ្យគណបក្សដែលត្រូវបានលប់ឈ្មោះ ចេញពីប្រទេសមានចំនួន ដល់ទៅ៩ហើយ។...
ភ្នំពេញ: យុវជនត្រូវចោទចំនួន ៣នាក់ កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នងពន្ធនាគារ ដើម្បីរង់ចាំ កាត់ទោស តាមច្បាប់ ជាប់ទាក់ទងនឹងអំពីឃាតកម្ម ដោយរួមគំនិតគ្នា វាយសម្លាប់ យុវជនរងគ្រោះម្នាក់ ដោយសាររឿងគំនុំ និង...
(ភ្នំពេញ) ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២៖ គិតទៅថាមិនចង់ខ្សឹបដាក់មេក្រូ ឬប្រព័ន្ធផ្សព្វផ្សាយទេ!ប៉ុន្តែវាជាអ្វីដែលត្រូវលាតត្រដាងឱ្យច្បាស់ដើម្បីឱ្យអតិថិជន សាមសុង ទាំងអស់កាន់តែមានទំនុក ចិត្ត ជឿជាក់ និងបង្ហាញភាពលេចធ្លោដ៏អស្ចារ្យរបស់ខ្លួនជាមួយ Galaxy S22 Series! ក្រុមហ៊ុន សាមសុង បានបង្ហើបប្រាប់ទាំងមោទនភាពថា តាំងពីដើមឆ្នាំ 2022 នៃការបង្ហាញវត្តមានជាផ្លូវការកំពូលស្មាតហ្វូនដ៏ល្អឯកគ្មានពីរក្នុងលោក...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រទេសអភិវឌ្ឍន៍ធំៗចំនួន៧ (G7) កំពុងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅប្រទេសអាល្លឺម៉ង់នៅចុងសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការខ្វះខាតស្បៀងអាហារ នៅក្នុងតំបន់ដូចជាអាហ្វ្រិក ដែលពឹងផ្អែកខ្លាំងលើការនាំចូលគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន ខណៈដែលការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នៅតែបន្ត។ យោងតាមប្រភពបានឱ្យដឹងថា កិច្ចប្រជុំដែលបានរំពឹងទុក នឹងដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ចប្រជុំកំពូល G-7 រយៈពេលបីថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនានៅទីក្រុង Schloss Elmau...
ម៉ូស្គូ៖ ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយលំហូរឧស្ម័នធម្មជាតិ តាមរយៈបំពង់បង្ហូរប្រេងសំខាន់ៗរបស់អឺរ៉ុបសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ដែលបង្កើតភាពចលាចលថាមពលបន្ថែមទៀត នៅក្នុងទ្វីបអឺរ៉ុប ខណៈដែលខ្លួនព្យាយាមកាត់បន្ថយការប្រើប្រាស់ប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី យ៉ាងទូលំទូលាយចំពេល សង្គ្រាមនៅអ៊ុយក្រែន។ ក្រុមហ៊ុនថាមពល ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា ការដឹកជញ្ជូនតាមបំពង់ Nord Stream 1 ទៅកាន់ប្រទេសអាល្លឺម៉ង់ នឹងត្រូវកាត់បន្ថយម្តងទៀត នៅថ្ងៃព្រហស្បតិ៍ ដោយនាំមកនូវការកាត់បន្ថយទាំងមូល តាមរយៈបំពង់បង្ហូរក្រោមសមុទ្រដល់ ៦០ភាគរយ។...