ព័ត៌មានអន្តរជាតិ

ក្រុមប្រយុទ្ធជនជាតិ​ អាមេរិក៣នាក់ បាត់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រុមប្រយុទ្ធឯកជនជាជនជាតិអាមេរិក៣រូប ត្រូវបាន គេរាយការណ៍បាត់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនដែលក្នុងនោះ២នាក់ គេបារម្ភថា
កំពុងត្រូវបាន ចាប់ឃាត់ ខ្លួនដោយប្រទេសរុស្សី។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថា ទាហានជើងចាស់អាមេរិក២នាក់ ដែលកំពុងធ្វើការប្រយុទ្ធតស៊ូសម្រាប់អ៊ុយក្រែន នោះត្រូវបានគេស្គាល់
ឈ្មោះហើយសង្ស័យថាត្រូវបាន គេចាប់ឃុំខ្លួនជាអ្នកទោសមកហើយដែរខណៈ ដែលអ្នកប្រយុទ្ធម្នាក់ ទៀតមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាបាននៅឡើយ។

គួររំលឹកដែរថាកាលពីសប្តាហ៍មុនអ្នកទោស ដែលក្រុមប្រយុទ្ធបរទេសចំនួន៣នាក់ ត្រូវបានរដ្ឋាភិបាលក្នុងតំបន់ ជម្លោះ Donbass សម្រេចកាត់ទោសប្រហារជីវិត ពីបទដែលពួកគេបានជួយ ដល់ប្រទេសអ៊ុយក្រែន
ក្នុងការធ្វើសង្គ្រាមប្រយុទ្ធគ្នាលើកនេះ។

ទាហានបរទេសដែលក្នុងនោះមាន ជនជាតិអង់គ្លេស២នាក់ និងជនជាតិម៉ារ៉ុកម្នាក់។

ជាការឆ្លើយតបទៅនឹងវិមានក្រមឡាំងវិញបានបញ្ជាក់ថា ខ្លួនមិនបានទទួលបាននូវរបាយការណ៍នៃការចាប់ខ្លួន ជនជាតិអាមេរិកទាំងនោះ ឡើយហើយរុស្សីតែងតែចាត់ទុកថាទាហានឯកជនទាំងនោះ គឺជាទាហានស៊ីឈ្នួល ឲ្យ អ៊ុយក្រែននិងអះ អាងថាតាមរយៈអនុសញ្ញាដែលបាន ធ្វើនៅក្នុងហ្សេណែវពួកក្រុមនេះនឹងមិនត្រូវបាន ការពារ ខ្លួនឬថែរក្សាដូចទៅនឹងទាហាន ប្រយុទ្ធសម្រាប់ប្រទេសនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top