ព័ត៌មានជាតិ

តារា Tikkok កក្កដា សោភ័ណ្ឌ ត្រូវគេវៃបែកក្បាល នៅពេលចូលកម្សាន្តនៅកន្លែងផឹកស៊ីមួយ នៅខណ្ឌចំការមន ដោយសារជម្លោះពាក្យសម្តី (Video)

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ បានអោយដឹងថា អតីតសង្ឃ ភេទទី៣ និង ជា តារា Tik Tok ឈ្មោះ កក្កដា សោភ័ណ្ឌ ត្រូវបានមនុស្សប្រុសស្រីមួយក្រុមព្រួតគ្នា វាយ បណ្តាលអោយមានរបួស និង បែកក្បាល ដោយសារតែ ជម្លោះពាក្យសម្តីគ្នា នៅ ក្នុងក្លឹបកម្សាន្តរាត្រី មួយកន្លែង នៅក្នុងខណ្ឌចំការមន។

អំពើហិង្សានេះ បានកើតឡើង កាលពីយប់ ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២នេះ ស្ថិតនៅផ្លូវសុធារស ជិតសា កាឡាកា និង នៅក្នុងក្លឹបកម្សាន្តរាត្រី មួយ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយធ្វើសកម្មភាពវាយប្រហារទៅ ឈ្មោះ កក្កដា សោភ័ណ្ឌ ក្រុមជនសង្ស័យ បាននាំគ្នីគ្នា គេចខ្លួនពី កន្លែងកើតហេតុ ដោយ សុវត្ថិភាព។

ចំណែកឯ ជនរងគ្រោះ កក្កដា សោភ័ណ្ឌ ត្រូវបាន សមត្ថកិច្ចនគរបាល អញ្ជើញទៅធ្វើការសាកសួរ អំពីហេតុ ការណ៍ និង មូលហេតុ នៃ អំពើហិង្សា ខាងលើ និង ដាក់ពាក្យបណ្តឹង នៅឯ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ ៕

ដោយ: លីហ្សា

To Top