ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាសថា កម្ពុជា មិនមានអ្នកឆ្លងថ្មី ជាសះស្បើយ និងស្លាប់ថ្មីទៀតទេដោយសារជំងឺកូវីដ១៩។ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ ប្រជាពលរដ្ឋឈ្មោះ ហែម សុផល ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានទៅឃ្វាលគោប្រទះឃើញ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់មីនប្រភេទ PN2 សញ្ញាលេខបូក ផលិតនៅប្រទេសសូវៀត ចំនួន៤៧គ្រាប់ ត្រង់ចំណុចហុងទី៥ ស្ថិតនៅភូមិឃុំខាងលើ កាលពីថ្ងៃទី៩ ខែមិថុនា...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ប្រកាសសាលក្រម លើសំណុំរឿងព្រហ្មទណ្ឌ អតីតឧកញ៉ា សង ថន និងអតីតអភិបាលរងខេត្តបាត់ដំបង ឈ្មោះ ស៊ូ អារ៉ាហ្វាត ជាប់ពាក់ព័ន្ធនឹងការសូកប៉ាន់ និងប្រើប្រាស់ឯកសារក្លែងក្លាយក្នុងការកាន់កាប់ដីធ្លី ប្រមាណ ៥.០០០ហិកតា ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រព្រឹត្តកាលពីឆ្នាំ២០២០ ។ សាលាដំបូងរាជធានីភ្នំពេញបានសម្រេច...
ភ្នំពេញ ៖ លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញអ្នកវិនិយោគចិននៅកម្ពុជា ទាំងសហគ្រាសជាអ្នកជាប់ពន្ធធំ ពន្ធមធ្យម និងពន្ធតូច ចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធ និងមកចុះបញ្ជីពន្ធដារ ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ស្ដីពីពន្ធដារជាធរមាន។ នេះយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។ ក្នុងកិច្ចប្រជុំក្រុមការងារភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា)...
ភ្នំពេញ ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានប្រះរាជបន្ទូលទៅកាន់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា ព្រះរាជវង្សានុវង្សកម្ពុជានឹងបន្តយាងចូលរួម ជាកម្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ហើយក៏បន្តរួមចំណែកជាកម្លាំង ក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍឥតឈប់ឈរផងដែរ ។ កាលពីថ្ងៃទី៩ មិថុនា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) នៅសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២ មានកិច្ចពិភាក្សាក្នុងសម័យប្រជុំ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដាក់ចេញវិធានការបន្ទាន់ ដើម្បីដោះស្រាយការរាំងស្ទះដល់ល្បឿន ការងារបង្កបង្កើនផលរបស់កសិករ ក្នុងភូមិសាស្ដ្រខ្លួន។ តាមសេចក្ដីណែនាំរបស់ ក្រសួងកសិកម្ម នាថ្ងៃទី៩ មិថុនា លោក វេង សាខុន...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផល ដំណាំស្រូវរដូវវស្សាអនុវត្តបាន ប្រមាណ ៧៦២.៥៤២ហិកតា ស្មើនឹង២៩,១១% នៃផែនការ ២.៦១៩.៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ ចំនួនប្រមាណ ៦៥០.០០០ហិកតា ។ យោងតាមសេចក្ដីណែនាំស្ដីពី ការជំរុញផលិកម្ម...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា មនុស្សរាប់លាននាក់អាចរងនូវភាពអត់ឃ្លាន ដោយសារតែការបិទច្រកសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលលោកបានលើកឡើងថា បានចាកចេញពីពិភពលោក “នៅលើមាត់ជ្រោះនៃវិបត្តិស្បៀងអាហារដ៏គួរឱ្យភ័យខ្លាចបំផុត” ។ គួរបញ្ជាក់ថា រុស្ស៊ី បានរឹបអូសយកផ្នែកធំនៃឆ្នេររបស់ប្រទេសអ៊ុយក្រែន...