ភ្នំពេញ៖ បើតាមលទ្ធផលក្រៅផ្លូវការ នៅរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹង គណបក្សប្រជាជនកម្ពុជា បាននាំមុខទាំង១០៥សង្កាត់។
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បើតាមលទ្ធផលក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី ។
ភ្នំពេញ៖ ខេត្តតាកែវ គណបក្សប្រជាជនកម្ពុជានាំមុខ (60 706សន្លឹក) ឆ្ងាយជាងគណបក្សភ្លើងទៀន(18 658)។ យោងតាមលទ្ធផលក្រៅផ្លូវការ។
Breaking: អាកាសយានិកហ្សកដានី ២នាក់ស្លាប់ក្នុងឧបទ្ទវហេតុហ្វឹកហាត់យោធា,នេះបើតាមការផ្សាយពី ទីភ្នាក់ងារព័ត៌មានបារាំង នៅមុននេះបន្តិច។ សូមរង់ចាំអាន ព័ត៌មានលម្អិត។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ឆេះឃ្លាំងស្តុក កុងតឺន័រនៅប្រទេសនេប៉ាល់ ចំនួនអ្នកស្លាប់ កើនដល់ ៣៨នាក់ និង៣០០នាក់រងរបួស, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានបារំាង AFP នៅមុននេះបន្តិច។
បាញ់ទៀតហើយ! ស្លាប់៣ របួស១១ នៅរដ្ឋហ្វ៊ីឡាដែលព្យ៉ា សហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ក្រោយបិទបញ្ចប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អស់រយៈពេលពេញមួយថ្ងៃ តាមការកំណត់រួចមក គ.ជ.ប នឹងរៀចំធ្វើសន្និសីទសារព័ត៌មាន ប្រកាសលទ្ធផលចំនួន អ្នកទៅបោះឆ្នោត នៅម៉ោង៤រសៀលថ្ងៃ៥ មិថុនា នេះ នាទីស្តីការគ.ជ.ប ៕
ភ្នំពេញ ៖ គិតមកត្រឹមម៉ោង៣រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាការដល់ពេលកំណត់នៃការបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ហើយ ។ ជាមួយនឹងការបិទបញ្ចប់នេះ គឺអមទៅដោយភាពរលូន គ្មានភាពអសកម្មណាមួយកើតឡើងឡើយ ។ នេះបើតាមការឲ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ លោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបន្តថា ប៉ុន្តែទោះបីជាយ៉ាងណា ចំពោះចំនួនពលរដ្ឋទៅបោះឆ្នោតគ្រប់ចំនួននោះ មិនទាន់ដឹងទេ ព្រោះមិនទាន់បានទទួល របាយការណ៍មកពីគ្រប់រាជធានី-ខេត្ត ៕
ភ្នំពេញ ៖ អង្គការលីកាដូ បានបង្ហាញរបាយការណ៍អំពីរាជធានី-ខេត្ត ចំនួន១៦ផ្សេងគ្នា ចំពោះវត្តមាន របស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឲ្យពលរដ្ឋ បានចូលទៅកាន់ ការិយាល័យបោះឆ្នោត ក្នុងនោះមានមេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត ។ នេះបើតាមហ្វេសប៊ុក របស់លីកាដូនារសៀលថ្ងៃ៥ មិថុនា។ លីកាដូបន្តថា...
ភ្នំពេញ ៖ ក្រោយបញ្ចប់ដំណើរការបោះឆ្នោតអស់រយៈពេលពេញមួយព្រឹកមកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញតារាងលទ្ធផលជាផ្លូវការ ចំពោះអ្នកទៅបោះឆ្នោតមានជាង៥លាននាក់ ស្មើជាង៥៦ភាគរយ ៕