ព័ត៌មានជាតិ

លោក ហង្ស ពុទ្ធា ៖ ដំណើរការបោះឆ្នោត បានបិទបញ្ចប់ហើយ ដោយរលូន

ភ្នំពេញ ៖ គិតមកត្រឹមម៉ោង៣រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាការដល់ពេលកំណត់នៃការបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ហើយ ។ ជាមួយនឹងការបិទបញ្ចប់នេះ គឺអមទៅដោយភាពរលូន គ្មានភាពអសកម្មណាមួយកើតឡើងឡើយ ។ នេះបើតាមការឲ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

លោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបន្តថា ប៉ុន្តែទោះបីជាយ៉ាងណា ចំពោះចំនួនពលរដ្ឋទៅបោះឆ្នោតគ្រប់ចំនួននោះ មិនទាន់ដឹងទេ ព្រោះមិនទាន់បានទទួល របាយការណ៍មកពីគ្រប់រាជធានី-ខេត្ត ៕

To Top