បរទេស៖ ពលរដ្ឋអ៊ីរ៉ាក់ម្នាក់ ដែលរស់នៅអាមេរិក ត្រូវបានចោទប្រកាន់ នៅក្នុងគម្រោងធ្វើឃាត អតីតប្រធានាធិបតី គឺលោក George W. Bush។ គាត់ត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការជួយសមាជិក ក្រុមភេរវកររដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) ចូលក្នុងសហរដ្ឋអាមេរិក និងធ្វើឃាតអតីតប្រធានាធិបតី។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ និងចាប់យកនូវកាលានុវត្តភាព រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសេដ្ឋកិច្ចក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើនផលិតភាព សម្រាប់វិស័យផ្សេងៗទៀត ។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល...
បរទេស៖បន្ទាប់ពីកិច្ចប្រជុំនៅក្នុងទីក្រុងអង់ ការ៉ាកាលពីថ្ងៃពុធម្សិលមិញនេះ រួចមករដ្ឋាភិបាលនៃប្រទេសតួកគី តាមរយៈអ្នកពាក្យលោក Ibrahim Kalin បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា រដ្ឋាភិបាលតួកគីសាជាថ្មី នឹងមិនអនុញ្ញាតិឲ្យប្រទេសហ្វាំងឡង់និងស៊ុយអែតក្នុង ការក្លាយខ្លួនជាសមាជិករបស់អង្គការណាតូឡើយរហូតដល់ពេល ដែលបញ្ហានិងក្តីបារម្ភនានារបស់ ខ្លួនត្រូវបានដោះស្រាយជាមុនសិន។ ក្តីបារម្ភនិងការចង់បានរបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា ដែលមានរួមទាំងបញ្ហាភេវរកម្មបញ្ហាទណ្ឌកម្មដែលតួកគី កំពុងទទួលជាដើមត្រូវតែដោះស្រាយមុន ការសម្រេចចិត្តរបស់ណាតូហើយតួកគី នឹងមិនប្រញាប់ប្រញាល់ នោះឡើយដើម្បី ឲ្យណាតូរៀបចំកិច្ចការងារនៅក្នុងជំនួបគ្នាលើកក្រោយ។ គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុនគណប្រតិភូ នៃប្រទេសស៊ុយអែតនិងហ្វាំងឡង់ បានជួបជាមួយនឹងក្រុម...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ ១៤នាក់បានបាត់បង់ជីវិតនិងប្រមាណជា៣២នាក់ ទៀតទទួលរងរបួសនៅក្នុងហេតុការណ៍ ផ្ទុះដល់ទៅ៤លើកក្នុងរដ្ឋធានីទីក្រុងកាប៊ុលកាលពីថ្ងៃពុធម្សិលមិញ។ ហេតុការណ៍ផ្ទុះលើកចុង ក្រោយបានធ្វើឲ្យក្រុមអ្នកកាន់សាសនា៥នាក់ ស្លាប់និង១៧នាក់ រងរបួសនៅក្នុងវិហារ មួយកន្លែងកាលពីល្ងាចថ្ងៃពុធ។ ហេតុការណ៍នេះបានកើតឡើងនៅក្រោយ តែ១ម៉ោង ប៉ុណ្ណោះបន្ទាប់ពីការ បំផ្ទុះ៣ដងជាប់ គ្នាផ្សេងទៀតនៅក្នុងរថយន្តក្រុងក្នុង តំបន់ដែលបានសម្លាប់មនុស្ស៩នាក់និងរបួស១៥នាក់។ ប្រភពដដែលបានបញ្ជាក់ទៀតថា រថយន្តក្រុងដែលជាគោលដៅបំផ្ទុះទាំងនោះ កំពុងតែដឹកជញ្ជូន ក្រុមអ្នកធ្វើដំណើរ ឆ្លងកាត់ផ្លូវដែលមមាញឹក បំផុតនិងនៅចំពេលវេលា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះបានអញ្ជើញដឹក នាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស រយៈពេល៥ថ្ងៃ។ ជាលទ្ធផលនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស គឺទទួលបានលទ្ធផល ជោគជ័យយ៉ាងត្រចះត្រចង់ ដោយក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី...
បរទេស៖ លោក Vyacheslav Volodin ប្រធានសភា Duma រុស្ស៊ីបាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ គ្រោងនឹងទូទាត់បំណុលរបស់បរទេសជាប្រាក់រូប្ល ជារូបិយបណ្ណរុស្ស៊ី។ ការប្រកាសនេះបានកើត ឡើងបន្ទាប់ពី សហរដ្ឋ អាមេរិក បានរារាំង រុស្ស៊ី ពីការផ្តល់បំណុលរបស់ខ្លួនដល់ម្ចាស់មូលបត្របំណុលអាមេរិក។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា ឆ្នាំ2022...
បរទេស៖ អ្នកនាំពាក្យយោធាបាននិយាយនៅថ្ងៃពុធថា ប្រទេសចិនបានធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់ នៅជិតកោះតៃវ៉ាន់ គឺដើម្បីបង្ហាញដល់សហរដ្ឋអាមេរិក នូវការប្តេជ្ញាចិត្តរបស់ខ្លួនទាក់ទង នឹងកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា បញ្ជាការ Theater ភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធត្រៀមប្រយុទ្ធ និងប្រតិបត្តិការហ្វឹកហ្វឺន ផ្សេងទៀត នៅ ក្នុងសមុទ្រ...
បរទេស៖ លុះត្រាណាតែរុស្ស៊ី ត្រូវបរាជ័យភ្លាមៗនៅអ៊ុយក្រែន នោះសមូហភាពលោកខាងលិច នឹងមិនអាចដោះស្រាយការ ប្រែប្រួលអាកាសធាតុទាន់ពេល ដើម្បីសង្គ្រោះអរិយធម៌បានទេ។ នេះនើតាមមហាសេដ្ឋីផ្នែកហិរញ្ញវត្ថុគឺលោក George Soros បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃអង្គារ។ លោក George Soros បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ការទទួល ជ័យជម្នះយ៉ាងរហ័សលើប្រទេសរុស្ស៊ី គឺចាំបាច់ ដើម្បីជួយសង្គ្រោះសង្គមបើកចំហ...
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមុខតំណែង និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុបចំនួន៥៤៥នាក់ ដោយមានចូលរួមពី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...