ព័ត៌មានអន្តរជាតិ

ផ្ទុះស្លាប់យ៉ាងហោចណាស់១៤នាក់ កណ្តាលរដ្ឋធាទីក្រុងកាប៊ុល

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ ១៤នាក់បានបាត់បង់ជីវិតនិងប្រមាណជា៣២នាក់ ទៀតទទួលរងរបួសនៅក្នុងហេតុការណ៍ ផ្ទុះដល់ទៅ៤លើក​ក្នុងរដ្ឋធានីទីក្រុងកាប៊ុលកាលពីថ្ងៃពុធម្សិលមិញ។

ហេតុការណ៍ផ្ទុះលើកចុង ក្រោយបានធ្វើឲ្យក្រុមអ្នកកាន់សាសនា៥នាក់ ស្លាប់និង១៧នាក់ រងរបួសនៅក្នុងវិហារ មួយកន្លែងកាលពីល្ងាចថ្ងៃពុធ។ ហេតុការណ៍នេះបានកើតឡើងនៅក្រោយ តែ១ម៉ោង ប៉ុណ្ណោះបន្ទាប់ពីការ បំផ្ទុះ៣ដងជាប់ គ្នាផ្សេងទៀតនៅក្នុងរថយន្តក្រុងក្នុង តំបន់ដែលបានសម្លាប់មនុស្ស៩នាក់និងរបួស១៥នាក់។

ប្រភពដដែលបានបញ្ជាក់ទៀតថា រថយន្តក្រុងដែលជាគោលដៅបំផ្ទុះទាំងនោះ កំពុងតែដឹកជញ្ជូន ក្រុមអ្នក​ធ្វើដំណើរ ឆ្លងកាត់ផ្លូវដែលមមាញឹក បំផុតនិងនៅចំពេលវេលា ដែលកកស្ទុះបំផុតផងដែរស្ថិតនៅ​​ ភាគខាងជើងទីក្រុង។

គួរឲ្យដឹងដែរថាប៉ុន្មានសប្តាហ៍ចុង ក្រោយនេះអាហ្គានីស្ថាន បានរងការវាយប្រហារដោយ គ្រាប់បែកជាច្រើនលើកច្រើន សាដែលជាស្នាដៃរបស់ក្រុមភេវរកម្ម IS ដែលជាក្រុមមានជំហប្រឆាំង
យ៉ាងខ្លាំងទៅនឹងក្រុមតាលីបង់ ដែលជាអ្នកកំពុងគ្រប់គ្រងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top