តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង អាចបាញ់សាកល្បងកាំជ្រួចផ្លោងអន្តរទ្វីប ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបានប្រាប់អ្នកសារព័ត៌មានថា មានលទ្ធភាពដែលកូរ៉េខាងជើង ចាត់វិធានការបង្កហេតុបន្ថែមទៀត រួមទាំងលទ្ធភាពនៃការបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយបែបនេះ។ ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការព្រួយបារម្ភថា កូរ៉េខាងជើង អាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ ឬមីស៊ីល ក្នុងអំឡុងពេលដំណើរទស្សនកិច្ច...
រយៈពេលជាង២០ថ្ងៃមុន រថយន្តរបស់វិទ្យាស្ថានខុងជឺ នៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន បានរងការវាយប្រហារ ភេរវកម្ម បណ្តាលឱ្យគ្រូជនជាតិចិន ៣នាក់បានរងគ្រោះស្លាប់បាត់បង់ជីវិត គ្រូចិន ១ នាក់រងរបួស ។ ករណីវាយប្រហារនេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានចេញផ្សាយសេចក្តី ថ្លែងការណ៍របស់ប្រធាន ដែលបានថ្កោលទោស យ៉ាងខ្លាំងបំផុត ចំពោះករណីនេះ ។...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឱ្យស្ថានទូតស្លូវេនី នៅទីក្រុងមូស្គូកាត់បន្ថយ បុគ្គលិកការទូតរបស់ខ្លួនចំនួន ៤នាក់ប្រហែល ៤០ភាគរយនៃចំនួនសរុបក្នុងរយៈពេល ១០ថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់ Ljubljana កាលពីខែមុន ដើម្បីកាត់បន្ថយទំហំនៃស្ថានទូតរុស្ស៊ី និងការចុះខ្សោយនៃ លក្ខខណ្ឌការងាររបស់ខ្លួន។ ក្រសួងបានឲ្យដឹងថា ខ្លួនក៏បានសម្រេចចិត្តកែសម្រួលលក្ខខណ្ឌ សម្រាប់ការបំពេញបេសកកម្មការទូតស្លូវេនី...
ប៉េកាំង ៖ បេសកជនចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញសហគមន៍អន្តរជាតិ ឱ្យធ្វើការរួមគ្នាដើម្បីរក្សាស្ថិរភាព ទីផ្សារម្ហូបអាហារពិភពលោក ធានាការផ្គត់ផ្គង់អាហារចម្រុះ និងសម្រួលពាណិជ្ជកម្ម កសិកម្មទូទាំងពិភពលោក ។ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ស្តីពីជម្លោះ និងសន្តិសុខស្បៀងថា “ជាដំបូង យើងត្រូវពង្រឹងការសម្របសម្រួល...
រ៉ូម ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់បទឈប់បាញ់ ជាបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន ដើម្បីបើកការចរចា បញ្ចប់វិបត្តិនៅទីនោះ ។ ថ្លែងសុន្ទរកថា បើកការជជែកដេញ ដោលក្នុងព្រឹទ្ធសភា (សភាជាន់លើ នៃសភាទ្វេរបស់ប្រទេស) ជុំវិញតួនាទី របស់អ៊ីតាលី ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន លោក...
ភ្នំពេញ ៖ ក្រុមគណបក្សនយោបាយ ដែលបានចុះឈ្មោះ នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនោះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រៀមលក្ខណៈចូលរួម ឃោសនារកសំឡេងឆ្នោត នៅតាមមូលដ្ឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ ដោយគោរពទៅតាមបទបញ្ជានានា ។ ចំពោះការប្តេជ្ញារបស់គណបក្សនីមួយៗ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានថ្លែងថា មន្ត្រីឧទ្យានុរក្ស និងជាមន្ត្រីនគរបាលយុត្តិធម៌ ដើរតួនាទីសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ ទាំងការចុះល្បាត បង្ក្រាប និងទប់ស្កាត់បទល្មើស និងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើស កើតឡើង នៅក្នុងតំបន់ការពារធម្មជាតិ ។ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំ...
ម៉ូស្គូ៖ ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីលោក Valery Gerasimov និងប្រធានអគ្គសេនាធិការ ចម្រុះរបស់សហរដ្ឋអាមេរិកលោក Mark Milley បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សា អំពីបញ្ហាដែលចាប់អារម្មណ៍គ្នាទៅវិញទៅមក រួមទាំងស្ថានភាពនៅអ៊ុយក្រែនផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ការសន្ទនានេះត្រូវបានផ្តួចផ្តើមឡើង ដោយភាគីអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិអាមេរិក...
លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុ ងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃប្រទេសBRICS នៅថ្ងៃទី១៩ខែឧសភា ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក Xi Jinpingបានលើកឡើងថា បច្ចុប្បន្ន ដោយសាររងផលប៉ះពាល់ នៃបម្រែបម្រួលនិម្មាបនកម្ម និងជំងឺរាតត្បាតសកល ដែលកម្រមានក្នុងមួយសតវត្សរ៍ ស្ថានភាពអន្តរជាតិ លេចចេញកត្តាអស្ថិរភាព ភាពមិនប្រាកដប្រជា...
ឡុងដ៌ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល អ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ សម្តីនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ថា រដ្ឋាភិបាលអង់គ្លេស នឹងផ្តល់ជំនួយយោធាចំនួន ១,៣ពាន់លានផោនសម្រាប់អ៊ុយក្រែន។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky លោក Johnson...