ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក្រសួងទេសចរណ៍ បានប្រាប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវណែនាំភ្ញៀវទេសចរ ទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុ នៅប្រទេសកម្ពុជា នឹងមានការចុះត្រជាក់ ។ ការលើកឡើងរបស់ ក្រសួងទេសចរណ៍បែបនេះ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា នឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ...
បរទេស៖ យោងតាមទិន្នន័យដែលបានមកពី Vortexa កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញឲ្យយើងឃើញថាទំហំនៃការបញ្ជាទិញប្រេងឆៅ ពីរុស្សីដោយប្រទេសឥណ្ឌា មានកំណើនកើនឡើងខ្លាំងបំផុត ក្នុងខែធ្នូកន្លងទៅនេះដែលវាបានធ្វើឲ្យអត្រាកំណើនប្រចាំឆ្នាំ មានរហូតទៅដល់៣៣ដង។ ប្រទេសឥណ្ឌាគឺជា អ្នកនាំចូលប្រេងធំបំផុតលេខ៣ របស់ពិភពលោកដោយក្នុងនោះ គិតជាតួលេខប្រចាំថ្ងៃកាលពីឆ្នាំទៅឥណ្ឌា អាចធ្វើការបញ្ជាទិញ ប្រេងបានរហូតទៅដល់ ១.២លានបារ៉ែល ក្នុងមួយថ្ងៃហើយក៏បានធ្វើឲ្យរុស្សី ក្លាយទៅជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់រុស្សី ជំនួសឲ្យអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់អស់រយៈពេលជាច្រើនខែ កន្លងមកហើយដែរ។ គួរឲ្យដឹងដែរថាក្រុមហ៊ុន...
គៀវ៖ អគ្គនាយក IAEA លោក Rafael Mariano Grossi បានឲ្យដឹងថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបង្កើតបេសកកម្មគាំទ្រ និងជំនួយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Pivdennoukrainsk (NPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោក Grossi បានសរសេរនៅលើបណ្ដាញ Twitter បន្ទាប់ពីពិធីលើកទង់ជាតិនៅឯរោងចក្រថា “យើងនៅទីនេះ ដើម្បីជួយធានាសុវត្ថិភាព...
បរទេស៖ វែបសាយព័ត៌មាន Der Spiegel បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់រដ្ឋ Lower Saxony ក្នុងប្រទេសអាល្លឺម៉ង់ គឺ លោក Boris Pistorius នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មី របស់ប្រទេសអាល្លឺម៉ង់បន្ទាប់ពី ការលាលែងពីតំណែងរបស់លោកស្រី Christine Lambrecht ។ អ្នកកាន់តំណែងមុនរបស់លោក បានប្រកាសកាលពីថ្ងៃចន្ទថា លោកស្រីចុះចេញពីតំណែង...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្សចំនួន ៦នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារគ្នា នៅកណ្តាលរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃចន្ទ ។ KFSN-TV ដែលជាស្ថានីយ៍ទូរទស្សន៍មួយ នៅកណ្តាលរដ្ឋកាលីហ្វ័រនីញ៉ា បានរាយការណ៍ថា ជនរងគ្រោះ២នាក់ ក្នុងចំណោមជនរងគ្រោះ នៃការបាញ់ប្រហារនៅ Goshen ...
បរទេស៖ យោងតាមកាសែតអង់គ្លេស The Times បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុង Artyomovsk របស់រុស្ស៊ី (ហៅថា Bakhmut ដោយទីក្រុងគៀវ) កំពុងប្រឈមមុខនឹងស្ថានភាព “អស់សង្ឃឹម និងស្លាប់ជាប្រចាំ” ។ ការអះអាងកាលពីថ្ងៃចន្ទ បានកើតឡើងខណៈដែល មន្ត្រីរដ្ឋាភិបាលទីក្រុងគៀវ បាននិយាយបន្ធូរស្ថានការណ៍ អំពីការសម្រុកទៅមុខដែលធ្វើឡើង ដោយទាហានរុស្ស៊ីកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន លោក Qin Gang បានបញ្ចប់ដំណើរទៅក្រៅប្រទេស ជាលើកដំបូងរបស់ខ្លួន ដោយអំពាវនាវឱ្យប្រទេសអ៊ីស្រាអែល ជៀសវាងការបង្កហេតុបន្ថែមទៀត ដែលអាចបង្កើនភាពតានតឹង ជាមួយប៉ាឡេស្ទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Qin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប...
បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះ របស់សហរដ្ឋអាមេរិក លោក Mark Milley ដែលជាមន្ត្រីជាន់ខ្ពស់បំផុត នៅក្នុងកងកម្លាំងប្រដាប់អាវុធអាមេរិក បានជួបជាមួយទាហានអ៊ុយក្រែន ដែលកំពុងទទួលការហ្វឹកហ្វឺន ដោយមន្ទីរបញ្ចកោណ នៅឯមូលដ្ឋានមួយ ក្នុងប្រទេសអាល្លឺម៉ង់ ដែលថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំកងទ័ពបរទេស សម្រាប់ការប្រយុទ្ធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ យោងតាមសេចក្តីណែនាំក្រើនរំលឹករបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៧ មករា លោក ម៉ម ប៊ុនហេង...
បរទេស៖ ប្រធាន CIA លោក Bill Burns ត្រូវបានគេរាយការណ៍ថា បានធ្វើទស្សនកិច្ចសម្ងាត់ទៅកាន់ ប្រទេសអ៊ុយក្រែន ក្នុងខែមករា ឆ្នាំ ២០២២ មួយខែមុនពេលការវាយលុករបស់រុស្ស៊ីប្រឆាំងនឹងទីក្រុង គៀវ បានចាប់ផ្តើម ហើយបានប្រាប់ ប្រធានាធិបតី Vladimir Zelensky ថា ទីក្រុងម៉ូស្គូកំពុងរៀបចំផែនការធ្វើឃាតលោក។ យោងតាមសារព័ត៌មាន...