ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន០៥ខ្នង ស្មើនិង៨គ្រួសារ នៅជាប់នឹងសណ្តរស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី១៨ មករា ឆ្នាំ២០២៣នេះ ត្រូវបានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកលី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាយកទៅប្រគល់ជូន...
រដ្ឋមន្ដ្រីសុខាភិបាល រំលឹកពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន ចំពោះការចម្លងកូវីដ-១៩ ឬពុលចំណីអាហារ ក្នុងពិធីសែនដូនតាhttps://dap-news.com/national/2023/01/18/306610/ ក្រសួង ប្រាប់មន្ទីរទេសចរណ៍រាធានី-ខេត្ត ត្រូវណែនាំភ្ញៀវ ឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុ នឹងចុះត្រជាក់https://dap-news.com/national/2023/01/18/306645/ ទូតឥណ្ឌូនេស៊ី ចប់អាណត្តិ ស្នើប្រធានរដ្ឋសភាបន្តគាំទ្រ និងផ្តល់កិច្ច សហប្រតិបត្តិការល្អ ដល់ទូតថ្មីhttps://dap-news.com/national/2023/01/18/306654/ អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកឲ្យមន្ត្រីកែប្រែឥរិយាបថ ក្នុងការងារបម្រើសេវា ជូនប្រជាពលរដ្ឋhttps://dap-news.com/national/2023/01/18/306668/...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់បានរាយការណ៍ថា មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់មួយរូបកាលពីថ្ងៃអង្គារបានស្នើឱ្យបង្កើតស្ថាប័ន “រួមគ្នា និងរួមបញ្ចូលគ្នា” ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី។ ធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយលោក Igor Levitin ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងប្រទេសអ៊ីរ៉ង់ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Shamkhani បានព្រមានថា ប្រព័ន្ធទណ្ឌកម្មឯកតោភាគីរំខានដល់ការអភិវឌ្ឍន៍របស់ប្រទេសគោលដៅ និងធ្វើឱ្យវិបត្តិក្នុងតំបន់ និងអន្តរជាតិកាន់តែធ្ងន់ធ្ងរឡើង។ អត្ថាធិប្បាយលើទំនាក់ទំនងទ្វេភាគីអ៊ីរ៉ង់-រុស្ស៊ីលើគ្រប់វិស័យ...
បរទេស៖ លោក Henry Kissinger ដែលជាអតីតអ្នកការទូតអាមេរិក បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃអង្គារថា អព្យាក្រឹតភាពរបស់អ៊ុយក្រែនគឺ “លែងមានន័យ” ហើយដោយសារកាលៈទេសៈនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Henry Kissinger បានគាំទ្រសមាជិកភាពចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងគៀវនៅក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែលោកបានបន្តទទូចឱ្យមានការចរចាសន្ទនាជាមួយរុស្ស៊ី...
ម៉ានីល៖ វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតបឋមកម្រិត ៧.៣ រ៉ិចទ័រ បានវាយលុកភាគខាងត្បូងប្រទេសហ្វីលីពីន នៅរសៀលថ្ងៃពុធនេះ ហើយមិនទាន់មានរបាយការណ៍អំពីការខូចខាត ឬអ្នកស្លាប់ និងរបួសនៅឡើយទេ។ វិទ្យាស្ថានបានឲ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ២និង៦នាទីរសៀលម៉ោងក្នុងស្រុក បានវាយប្រហារនៅជម្រៅ ៦៤គីឡូម៉ែត្រ ប្រហែល ៣៥២ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Sarangani ក្នុងខេត្ត...
ភ្នំពេញ៖ ទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ឆ្នាំថោះ ឆ្នាំនៃលាភសំណាង សុភមង្គល និងសិរីសួស្តីនៅណាហ្គាវើលដ៍! សូមអញ្ជើញទៅកម្សាន្ត និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយការផ្តល់ជូនម្ហូបនាំសំណាង នំប្រពៃណីចិន ការតុបតែងលម្អដ៏ទាក់ទាញ និងការផ្តល់ជូនជាច្រើនទៀត រៀងរាល់ថ្ងៃ ពីឥឡូវនេះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។ ក្រុមមេចុងភៅដ៏ចំណានប្រចាំភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Fortune Palace និង Hall of Golden Chimesបានច្នៃបង្កើតនូវម្ហូបរសជាតិដើមបែបចិនដ៏សម្បូរបែបដើម្បីអបអរបុណ្យចូលឆ្នាំចិនប្រកបដោយសិរីមង្គលសម្រាប់អតិថិជនរីករាយជាមួយក្រុមគ្រួសារ...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ត្រៀមលក្ខណៈ កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើកទី៥១ (51st Great Mekong Sub-region Tourism Working Group) និងរៀបចំវេទិកាទេសចរណ៍...
ហ្សាកាតា៖ ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ បានវាយប្រហារនៅខេត្ត North Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះ ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាត ឬអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ ការរញ្ជួយដីបានកើតឡើងនៅម៉ោង ១ រសៀល។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសបានឲ្យដឹងថា ជាមួយនឹងចំណុចកណ្តាល របស់វាស្ថិតនៅចម្ងាយ ១៤១គីឡូម៉ែត្រភាគអាគ្នេយ៍នៃអនុស្រុក Melonguane...
បរទេស ៖ លោក Sergey Naryshkin ដែលជាប្រធានសេវាស៊ើបការណ៍ សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បាននិយាយថា លោកមានឆន្ទៈ ក្នុងការជួបទល់មុខគ្នា ជាមួយសមភាគីពីនាយក CIA របស់អាមេរិក គឺ លោក William Burns ។ អ្នកទាំងពីរធ្លាប់ជួបប្រជុំគ្នានៅក្រុងអង់ការ៉ា ប្រទេសតួកគី រួចមកហើយកាលពីពាក់កណ្តាលខែវិច្ឆិកា...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានប្រកាសថា ប្រទេស ហូឡង់បានយល់ព្រមបញ្ជូនប្រព័ន្ធការពារមីស៊ីលរបស់ខ្លួនមួយ មកឱ្យទីក្រុងគៀវ ទោះបីនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte នៅតែ មិនច្បាស់លាស់ និងលោកបានជៀស វាងការប្តេជ្ញាចិត្ត ជាក់លាក់ណាមួយសម្រាប់ ការផ្តល់ជូននេះក៏ដោយ ។ យោងតាមសារព័ត៌មាន...