គៀវ ៖ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ច នៅអ៊ុយក្រែន បានឲ្យដឹងថា សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជាខួបលើកទីមួយ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ។ លោកស្រី von der Leyen...
Breaking: ក្រុងប៉េកាំងថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និង អ្នកនយោបាយ បានប្រើឧប្បត្តិហេតុប៉េងប៉ោង ជាលេសដើម្បីប្រមាថចិន។ នេះបើតាមAFP។
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឲ្យរដ្ឋាភិបាលស្វីស ពិចារណាបន្តជួយគាំទ្រ ក្នុងការបញ្ចប់ការងារ បោសសម្អាតមីនឲ្យអស់ ក្នុងឆ្នាំ២០២៥ ។ ការស្នើនេះធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្រ្តី លី ធុជ និងលោក Heinrich Schellenberg ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហព័ន្ធស្វីស ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញប្រារព្ធពិធីអបអរខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ស្វីស...
គៀវ៖ សេវាសារព័ត៌មានរបស់លោក ហ្សេឡិនស្គី បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មអឺរ៉ុបរបស់ទីក្រុងគៀវ។ ថ្លែងបន្ទាប់ពីកិច្ចចរចា ដែលបានធ្វើឡើងនៅទីក្រុងគៀវមុន កិច្ចប្រជុំកំពូលអ៊ុយក្រែន-សហភាពអឺរ៉ុប លោក ហ្សេឡិនស្គី បានឲ្យដឹងថា...
បរទេស៖ របាយការណ៍មួយ បានបង្ហាញកាលពីថ្ងៃសុក្រថា ពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយចក្រភពអង់គ្លេស បានកើនឡើងជាងពីរដង ក្នុងរយៈពេលមួយឆ្នាំ ដែលបានបញ្ចប់ក្នុងខែកញ្ញាឆ្នាំមុន បើទោះបីជាមានការរាតត្បាត នៃជំងឺកូវីដ-១៩ក៏ដោយ។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា តម្លៃនៃប្រតិបត្តិការទំនិញ និងសេវាកម្មរបស់ចក្រភពអង់គ្លេស ជាមួយកូរ៉េខាងជើងមានចំនួន ១០៤ លានផោន...
រ៉ង់ហ្គូ៖ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងទីក្រុងចំនួន ៣៧ នៃតំបន់ចំនួន ៤ និងរដ្ឋចំនួន ៤ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមដីការបស់ក្រុមប្រឹក្សា ដែលបានចេញកាលពីយប់ថ្ងៃព្រហស្បតិ៍ ទីប្រជុំជនទាំង ៣៧ រួមមាន ១១ មកពីតំបន់សាហ្គា ៧ ពីរដ្ឋចិន ៥...
រ៉ូម៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា កំណែទម្រង់សុខភាពនឹងជាអាទិភាព កំពូលសម្រាប់ខ្លួនលោក និងមេដឹកនាំរដ្ឋ និងដែនដីនៅឆ្នាំ២០២៣នេះ។ លោក អាល់បានី បានធ្វើការកត់សម្គាល់នៅពេល ជួបជាមួយនាយករដ្ឋមន្ត្រីរដ្ឋ និងជារដ្ឋមន្ត្រីដែនដី ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរ ប្រព័ន្ធសុខាភិបាល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មេដឹកនាំបានទទួលរបាយការណ៍មួយទៅក្នុង Medicare ដែលជាប្រព័ន្ធថែទាំសុខភាព...
ភ្នំពេញ៖ លោក Heinrich Schellenberg រដ្ឋលេខាធិការក្រសួងកាបរទេសស្វីស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា ស្វីសមានការប្ដេជ្ញាចិត្ត ក្នុងការបន្តធ្វើការងារជាមួយនឹងភាគីពាក់ព័ន្ធ ទាំងភាគីក្នុងរដ្ឋាភិបាល ក៏ដូចជាខាងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាបង្កើននូវភាពជាដៃគូ ចូលរួមចំណែកលើគ្រប់វិស័យ ពាក់ព័ន្ធទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលដៅរួមចំណែក ដល់ការអភិវឌ្ឍសង្គមជាតិកម្ពុជា ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋលេខាធិការ ក្រសួងកាបរទេសស្វីស...
(ភ្នំពេញ) ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៖ ស្រូតៗឡើងគ្នាយើង…!! ក្រុមហ៊ុន សាមសុង នឹងធ្វើការដាក់សម្ពោធជាផ្លូវការនៃស្មានហ្វូនជំនាន់ថ្មី Samsung Galaxy S23 Series និងបើកឱ្យអតិថិជនទាំងអស់ចូលរួមទស្សនាផ្ទាល់ និងបានប៉ះផ្ទាល់នៅផ្សារទំនើប AEON 3 Mean Chhey ។ អតិថិជនទាំងអស់ក៏អាចដាក់កុម៉្មង់ទុកមុន ចាប់ពីថ្ងៃទី 02...
ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ យើងខ្ញុំពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់លោកជំទាវ ដែលនេះគឺជាការបាត់បង់នូវឧត្ដមភរិយា មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក លោកជំទាវ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។ លើសពីនេះទៅទៀតមរណភាពរបស់លោកជំទាវ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិ ដែលលោកជំទាវបានខិតខំបំពេញការងារ និងចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកជំទាវ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕