ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ពី បំណងចង់មានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន។ ក្នុងឱកាសទទួលជួប លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ...
ភ្នំពេញ៖ លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាដែលទើប តែងតាំងថ្មីបានបង្ហាញការកោតសរសើរពីការរីកចម្រើន យ៉ាងឆាប់រហ័សនៅកម្ពុជា។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។ ការលើកឡើងរបស់់លោកឯកអគ្គរាជទូតអង់គ្លេសបានធ្វើឡើងក្នុងឱកាសចូូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្នុងជំនួបនោះ...
ភ្នំពេញ៖ប្រទេសកូរ៉េខាងត្បូង នឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានលើសមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត ខណៈក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង។ ការសន្យារបស់ភាគីកូរ៉េបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ជាមួយលោក អ៊ិត...
គៀវ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ លោកទៅកាន់ទីក្រុងគៀវ គឺក្នុងគោលបំណងបញ្ជាក់ សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន “ដោយមិនងាករេ និងមិនផ្លាស់ប្តូរចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន”។ លោក បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយសេតវិមានថា “នៅពេលដែលលោក ពូទីន ចាប់ផ្តើមការឈ្លានពានរបស់លោក កាលពីជិតមួយឆ្នាំមុន លលកគិតថាអ៊ុយក្រែនខ្សោយ ហើយលោកខាងលិច...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ក្រសួងការ បរទេសរុស្ស៊ីថា ប្រទេសរុស្ស៊ីនឹងឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ប្រទេសហូឡង់ ក្នុងការកំណត់ចំនួនអ្នកការទូតរុស្ស៊ីនៅក្នុងប្រទេស។ ក្រសួងការបរទេសរបស់ប្រទេសហូឡង់បានឲ្យដឹងនៅមុននេះបន្តិចថា ប្រទេសហូឡង់បានសម្រេចចិត្តកាត់បន្ថយចំនួនអ្នកការទូតរុស្ស៊ីដែលកំពុងធ្វើការនៅក្នុងប្រទេសនេះ ដោយបន្ថែមថាការកាត់បុគ្គលិក គឺដោយសារតែការចោទប្រកាន់ពីបទចារកម្ម និងការពិភាក្សាមិនជោគជ័យជាមួយរុស្ស៊ីលើលក្ខខណ្ឌនៃការដាក់អ្នកការទូត។ អ្នកការទូតរុស្ស៊ីប្រហែល ១០នាក់នឹងត្រូវចាកចេញពីប្រទេសហូឡង់ក្នុងរយៈពេលពីរសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅខែមីនា ឆ្នាំ២០២២ ប្រទេសហូឡង់បានបណ្តេញអ្នកការទូតរុស្ស៊ី ១៧ នាក់ ពីបទចារកម្ម។...
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៨នាក់ (ស្រី០២នាក់) ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចដីឡូរ៍ទុកចោល ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន១០កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។ជនសង្ស័យទាំង០៨នាក់ មានឈ្មោះ ៖១/ឈ្មោះ...
ប៉េកាំង ៖ លោក វ៉ាង យី អ្នកការទូតជាន់ខ្ពស់ចិនបានឲ្យដឹងថា ប្រឈមមុខជាមួយ នឹងការផ្លាស់ប្តូរ និងវិបុលភាពពិភពលោក ប្រទេសចិន និងអឺរ៉ុបគួរតែពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីចាក់បញ្ចូលស្ថិរភាព បន្ថែមទៀតទៅ ក្នុងពិភពលោក។ លោក វ៉ាង យី ប្រធានការិយាល័យ គណៈកម្មាធិការកិច្ចការ បរទេស នៃគណៈកម្មាធិការមជ្ឈិមបក្ស...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែងនានា ដើម្បីលើកសោភណ្ឌភាព រាជធានីភ្នំពេញ កាន់តែរីកស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខ ល្អប្រសើរ ខណៈកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ...
ហាណូយ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Văn Giang និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ដែលបានអញ្ជើញ មកទស្សនកិច្ចនៅវៀតណាម បានពិនិត្យកិច្ចសហប្រតិបត្តិការ របស់ក្រសួងការពារជាតិ ទាំងពីរក្នុងឆ្នាំ ២០២២ និងបានឯកភាពលើផែនការ សហប្រតិបត្តិការសម្រាប់ឆ្នាំនេះ ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យ។...
ដាម៉ាស់ ៖ ប្រទេសស៊ីរី បានជំរុញឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការចាំបាច់ ដើម្បីរារាំងការវាយប្រហារ របស់អ៊ីស្រាអែល និងរក្សាវាឱ្យទទួលខុសត្រូវ បន្ទាប់ពីការវាយប្រហារ ដោយកាំជ្រួចអ៊ីស្រាអែល សម្លាប់មនុស្សលើរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។ ក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា “នៅពេលដែលស៊ីរីកំពុងព្យាយាម ព្យាបាលរបួសរបស់ខ្លួន បញ្ចុះសពអ្នកធ្វើទុក្ករកម្មរបស់ខ្លួន និងទទួលការរំលែកទុក្ខ ការអាណិតអាសូរ និងការគាំទ្រ ផ្នែកមនុស្សធម៌អន្តរជាតិ នៅចំពោះមុខការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនោះ...