ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានឆ្លើយតប ប្រសិនបើហូឡង់ កាត់បន្ថយចំនួនមន្រ្តីការទូតរុស្ស៊ី 

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ក្រសួងការ បរទេសរុស្ស៊ីថា ប្រទេសរុស្ស៊ីនឹងឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ប្រទេសហូឡង់ ក្នុងការកំណត់ចំនួនអ្នកការទូតរុស្ស៊ីនៅក្នុងប្រទេស។

ក្រសួងការបរទេសរបស់ប្រទេសហូឡង់បានឲ្យដឹងនៅមុននេះបន្តិចថា ប្រទេសហូឡង់បានសម្រេចចិត្តកាត់បន្ថយចំនួនអ្នកការទូតរុស្ស៊ីដែលកំពុងធ្វើការនៅក្នុងប្រទេសនេះ ដោយបន្ថែមថាការកាត់បុគ្គលិក គឺដោយសារតែការចោទប្រកាន់ពីបទចារកម្ម និងការពិភាក្សាមិនជោគជ័យជាមួយរុស្ស៊ីលើលក្ខខណ្ឌនៃការដាក់អ្នកការទូត។

អ្នកការទូតរុស្ស៊ីប្រហែល ១០នាក់នឹងត្រូវចាកចេញពីប្រទេសហូឡង់ក្នុងរយៈពេលពីរសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅខែមីនា ឆ្នាំ២០២២ ប្រទេសហូឡង់បានបណ្តេញអ្នកការទូតរុស្ស៊ី ១៧ នាក់ ពីបទចារកម្ម។ ជាការឆ្លើយតប រុស្ស៊ីបានបញ្ជាឱ្យអ្នកការទូតហូឡង់ ១៥នាក់ ចាកចេញពីប្រទេស៕

To Top