ប៉េរូត៖ រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសលីបង់ លោក Abbas Hajj Hassan បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសស៊ីរី នឹងមិនឈរនៅក្នុងផ្លូវនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលីបង់ ក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់អ្នកជិតខាងរបស់ខ្លួននោះទេ។ លោក Hajj Hassan បានឲ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ Alghad TV ថា រដ្ឋាភិបាលលីបង់ “ដឹងពីច្បាប់ Caesar និងលក្ខខណ្ឌរបស់វា...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការចុងក្រោយរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្ម ដែលដាក់លើប្រទេសស៊ីរីដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សង្គ្រោះគ្រោះរញ្ជួយដីគឺ “បំភាន់ និងមានបំណងផ្តល់ចំណាប់អារម្មណ៍ មនុស្សធម៌បោកប្រាស់” ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញនូវអ្វីដែលហៅថាការលើកលែងទណ្ឌកម្មរយៈពេល ៦ខែសម្រាប់ជំនួយមនុស្សធម៌ដែលជាប់ព្រំដែនស៊ីរីដោយថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី “នឹងមិនឈរនៅក្នុងផ្លូវ” នៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិតនោះទេ។ ក្រសួងស៊ីរីបានឆ្លើយតបក្នុងសេចក្តីថ្លែងការណ៍ថា សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក “កំណត់ការលើកលែងក្នុងគោលបំណងមនុស្សធម៌ ហើយការពិតនៅលើដីបានបង្ហាញពីភាពមិនពិត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិធានការបង្ខិតបង្ខំ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញបញ្ជាឲ្យមានការបាញ់ទំលាក់វត្ថុមិនស្គាល់តំរុយច្បាស់មួយដែលស្ថិតនៅរយៈកំពស់ខ្ពស់ពីលើរដ្ឋអាឡាស្កាកាលពីថ្ងៃសុក្រម្សិលមិញនេះ។ អ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បានបញ្ជាក់ដែរថាវត្ថុនេះមានទំហំប៉ុននឹងរថយន្តហើយជឿជាក់ថាជាវត្ថុដែលមានភាពគម្រាមកំហែងទៅដល់ការធ្វើដំណើររបស់ក្រុមអាកាសចរស៊ីវិល។ លោកបានបន្តថាទោះបីជាយ៉ាងណាក្តីវត្ថុនេះជាកម្មសិទ្ធរបស់អ្នកណាឬក្នុងគោលបំណងអ្វីគឺនៅមិនទាន់មានអ្នកណាបានដឹងនៅឡើយនោះទេហើយព្រឹត្តិការណ៍នេះបានកើតឡើងត្រឹមពេលមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីអាមេរិកបានបាញ់ទំលាក់បាឡុងរបស់ចិននៅក្នុងដែនទឹករបស់អាមេរិក៕ ប្រែសម្រួល៖ស៊ុនលី
ខេត្តកោះកុង៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ២គ្រឿង ចេញទៅអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដែលបានលិចទូកដឹកទំនិញមួយគ្រឿង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុច ពយកៀនទឹក ឃុំចម្លងគោ ស្រុកបទុមសាគរ ខេត្តកោះកុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់ មានចំនួន០៣នាក់ ក្នុងនោះមានម្ចាស់ទូកម្នាក់ កម្មករទូក០១នាក់ និងអ្នករួមដំណើរ០១នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ប៉ែន ហៀប អាយុ៤២ឆ្នាំ ជាម្ចាស់ទូក មានទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ២.ឈ្មោះ អ៊ុក អៀង អាយុ ២៣ ឆ្នាំ (កូនដៃទូក) ទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ៣.ជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ គ្រួសារមកទទួលយកទៅភ្លាមៗ។ តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូកគឺបណ្តាលមកពី ទឹកហូរចូលទូកលឿន ហើយឧបករណ៏បូមទឹករបស់ទូកបូមអត់ទាន់ ទើបបណ្តាលឲ្យទឹកចូលទូកច្រើនលិចតែម្តង។ សុំបញ្ជាក់ថា សម្ភារៈលើទូករួមមាន គ្រឿងសំណង់ នឹងទំនិញប្រេីប្រាស់មួយចំនួនទៀត ។ បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ ចំណែកក្រុមការងារសង្គ្រោះGTVC របស់លោកឧកញ៉ា ក៏កំពុងបន្តនៅកន្លែងកើតហេតុ ដើម្បីជួយប្រមូលទំនិញឡើងវិញជូនជនរងគ្រោះផងដែរ៕
តាកែវ៖ មន្ត្រីជាន់ខ្ពស់ គណបក្សភ្លើងទៀន និងសកម្មជនផ្សេងៗទៀតចំនួន ២០០នាក់ បានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលធ្វើឡើងនៅមន្ទីបក្សស្រុកត្រាំកក់ ខេត្តតាកែវ។ពិធីទទួលសមាជិកថ្មីនេះ ក្រោមអធិបតីភាពរបស់ លោក លី សាម៉េត (គ្រូមា) ទីប្រឹក្សាផ្ទាល់សម្តេចតេជោ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Fahrettin Koca រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសតួកគី បានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនដល់២០.២១៣នាក់ នៅទីក្រុងរបស់ប្រទេសតួកគី ខណៈអ្នករបួសមានចំនួន៨០.០៥២នាក់ផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងប្រទេសឲ្យបានដឹង ។ លោក Koca បានកត់សម្គាល់ថា ខេត្ត Hatay ភាគខាងត្បូងនៃប្រទេសតួកគី មានអ្នកស្លាប់...
បរទេស៖ មីស៊ីលបាញ់ឆ្លងទ្វីបឬ ICBM ដែលមានឈ្មោះថា The Minuteman III កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានបាញ់បង្ហោះតេស្តសាកល្បង បានយ៉ាងជោគជ័យ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ដោយក្នុងនោះខ្លួនបានអះអាងថាវាធ្វើឡើងដើម្បីបង្ហាញ ពីភាពរួចរាល់ក្នុងការរារាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងជាសារបញ្ជូនប្រាប់ទៅកាន់ពិភពលោកផងដែរ។ ការបាញ់សាកល្បងមីស៊ីលនេះ បានធ្វើឡើងនៅវេលាយប់ម៉ោង១១ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Space Force នៅកាលីហ្វ័រញ៉ាហើយជាលទ្ធផល នៃការសាកល្បងគឺធ្វើឡើងបានជោគជ័យទាំងសុវត្ថិភាព...
បរទេស៖ ទីភ្នាក់ងារស៊ើបការសំងាត់ FBI កាលពីថ្ងៃម្សិលមីញបានប្រកាសថាបានបើកប្រតិបត្តិការ ចូលអតីតអនុប្រធានាធិបតីអាមេរិកលោក Mike Pence ដើម្បីស្វែងរកឯកសារសំងាត់មួយចំនួន។ ប្រតិបត្តិការចូលស្វែងរកនេះ ត្រូវបានគេមើលឃើញថាបានកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោកPence ត្រូវបានកោះហៅដោយទីប្រឹក្សាពិសេស ក្នុងការស៊ើបអង្កេតលើអតីតប្រធានាធិបតី Donald Trump ។ រំលឹកដែរថាក្រុមការងារ FBI មួយក្រុមក៏ធ្លាប់បានបើកប្រតិបត្តិចូលផ្ទះអតីតលោកប្រធានាធិបតីអាមេរិក Trump នៅ Mar...
កំពង់ចាម ៖ សាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានរៀបចំកម្មវិធីទិវាជាតិអំណានលើកទី២ ការប្រឡងស្នាដៃ តែងនិពន្ធ យករង្វាន់ជ័យលាភីប្រចាំឆ្នាំ២០២៣ និងពិធីកាត់ខ្សែបូផ្ទាំងសិលាព្យញ្ជនៈ និងស្រះភាសាខ្មែរ ដោយមានការនិមន្ត និងអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា...
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសចិន ភាគីទាំងពីរ (កម្ពុជា-ចិន) បានចុះហត្ថលេខា លើលិខិតប្រគល់ទទួល នូវទឹកប្រាក់ហិរញ្ញប្បទានឥតសំ ណង ចំនួន ៤,៤លានដុល្លាអាមេរិក សម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ដោយក្នុងនោះ...