ព័ត៌មានអន្តរជាតិ

អាមេរិក បាញ់ទំលាក់វត្ថុម្យ៉ាងស្ថិតនៅរយៈកំពស់ខ្ពស់ ពីលើរដ្ឋអាឡាស្កា

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញបញ្ជាឲ្យមានការបាញ់ទំលាក់វត្ថុមិនស្គាល់តំរុយច្បាស់មួយដែលស្ថិតនៅរយៈកំពស់ខ្ពស់ពីលើរដ្ឋអាឡាស្កាកាលពីថ្ងៃសុក្រម្សិលមិញនេះ។

អ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បានបញ្ជាក់ដែរថាវត្ថុនេះមានទំហំប៉ុននឹងរថយន្តហើយជឿជាក់ថាជាវត្ថុដែលមានភាពគម្រាមកំហែងទៅដល់ការធ្វើដំណើររបស់ក្រុមអាកាសចរស៊ីវិល។

លោកបានបន្តថាទោះបីជាយ៉ាងណាក្តីវត្ថុនេះជាកម្មសិទ្ធរបស់អ្នកណាឬក្នុងគោលបំណងអ្វីគឺនៅមិនទាន់មានអ្នកណាបានដឹងនៅឡើយនោះទេហើយព្រឹត្តិការណ៍នេះបានកើតឡើងត្រឹមពេលមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីអាមេរិកបានបាញ់ទំលាក់បាឡុងរបស់ចិននៅក្នុងដែនទឹករបស់អាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top