ភ្នំពេញ៖ ក្នុងឱកាសចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ចាំង យូសៀ (Zhang You Xia)...
ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសមាជវិសាមញ្ញគណបក្ស ដោយបានជ្រើសតាំងមន្រ្តី៣រូប បន្ថែមទៀត ឱ្យធ្វើជាអនុប្រធានបក្ស។ មន្រ្តីទាំង៣រូបនោះ រួមមាន៖ លោក រ៉ុង ឈុន ដែលទើបនឹងប្រកាស ហក់ចូលធ្វើនយោបាយសារជាថ្មីជាគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលកំពុងរងពាក្យបណ្ដឹងនៅតុលាការពីសំណាក់គណបក្សកាន់អំណាច និងលោក...
ភ្នំពេញ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា រួមទាំងបុគ្គលិក បាននាំយកវិភាគទាន ២៨០ ០០០ ០០០រៀល (ពីររយប៉ែតសិបលានរៀល) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះកុមារកម្ពុជា។ យោងតាម គណនីហ្វេសប៊ុក «ក្រគរ កែវ រតនៈ» បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងបុគ្គលិកអគ្គិសនី កម្ពុជាអបអរបុណ្យ...
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារ ដោយដ្រូននិងមីស៊ីល ជាច្រើនដង ពីសំណាក់ប្រទេសរុស្សី សំដៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេស។ ការវាយប្រហារ ដែលត្រូវបានគេដឹងថា បានចាប់ផ្តើម នៅវេលាពេលព្រឹកព្រលឹម ដោយក្នុងនោះអ៊ុយក្រែន បានបន្លឺជាសម្លេង ប្រកាសអាសន្នផង នៅទូទាំងប្រទេស ហើយអជ្ញាធរអ៊ុយក្រែន បានអះអាងថា បានរារាំងនិងបាញ់ទំលាក់យន្តហោះដ្រូន ប្រភេទ Kamikaze...
បរទេស៖ អតីតភ្នាក់ងារ FBI បានប្រាប់សមាជិកសភាអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ថា មានការបាត់បង់ការជឿទុកចិត្ត លើទីភ្នាក់ងារ អនុវត្តច្បាប់ ក្នុងចំណោមប្រជាជនអាមេរិក ជាច្រើន ហើយការិយាល័យនេះ បានក្លាយជា “អាវុធនយោបាយ” ដោយរដ្ឋាភិបាល សហព័ន្ធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា ការប្រគល់យន្តហោះចម្បាំង F-16 របស់ប៉ូឡូញ ទៅឱ្យកងកម្លាំងរបស់ទីក្រុងគៀវ គឺអាស្រ័យលើការសម្រេចចិត្ត របស់អង្គការណាតូ ដែលនៅពេលនេះ គឺមិនទាន់ឈានដល់កិច្ចព្រមព្រៀង ណាមួយ លើបញ្ហានេះនៅឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី គឺលោក Alexander Novak បាននិយាយនៅថ្ងៃសុក្រថា ប្រទេសរុស្ស៊ីនឹងកាត់បន្ថយការផលិតប្រេង ដោយស្ម័គ្រចិត្តចំនួន ៥០០ ០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនា ដើម្បីរួមចំណែកដល់ការស្តារទំនាក់ទំនង ទីផ្សារឡើងវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោក Novak បានប្រាប់សន្និសីទសារព័ត៌មានមួយថា “រុស្ស៊ីនឹងកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តចំនួន...
បរទេស៖ កាសែតអង់គ្លេសមួយ បានរាយការណ៍ដោយដកស្រង់ ប្រភពពីខាងការពារជាតិ អ៊ុយក្រែនថា យោធាអ៊ុយក្រែនត្រៀមប្រើមីស៊ីល រយៈចម្ងាយឆ្ងាយ របស់ចក្រភពអង់គ្លេស ដើម្បីវាយប្រហារទៅលើ តំបន់គ្រីមៀ ប្រសិនបើទាំងនេះត្រូវបានផ្តល់ ជាជំនួយយោធា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr...
ភ្នំពេញ៖ មិនធម្មតាឡើយឧកញ៉ាល្បីឈ្មោះ នៅស្រុកខ្មែរនៅព្រឹកថ្ងៃសោរ៍ទី១១ ខែកុម្ភៈ បានអនុញ្ញាតឲ្យកីឡាករគុនខ្មែរដែលកំពុងល្បីខ្លាំង ផ្តាច់ គេ ក្នុងស្រុក ធឿន ធារ៉ា ឡើងជិះ Helicopter ដ៏ប្រណិតលំដាប់ថ្នាក់ដឹកនាំកំពូល ដើម្បីធ្វើដំណើរឆ្ពោះទៅចូលរួមមហាព្រឹត្តិការណ៍ ប្រដាល់ដ៏ធំអស្ចារ្យនៅខេត្តស្វាយរៀង។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលក្តោបក្តាប់ជំនួញពហុវិស័យ នៅស្រុកខ្មែរ ជាមួយ ធឿន ធារ៉ា និងពិធិករចំនួន២នាក់ បានធ្វើដំណើររួមគ្នាទៅចូលរួមមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលធឿន ធារ៉ា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ជាមួយនឹងកីឡាករប្រេស៊ីល Thiago (ធី អា ហ្គោ)។ អ្នកឧកញ៉ា លាង ម៉េង ក៏ជាប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «មូលហេតុដែលខ្ញុំអញ្ជើញធឿន ធារ៉ា និងពិធីករជិះ Helicopter ដ៏ប្រណិតរបស់ក្រុមហ៊ុន ជីប ម៉ុង គឺដើម្បីបង្ហាញពីស្មារតីគំាទ្រ និងលើកស្ទួយវិស័យគុនខ្មែរ ពិសេសលើកទឹកចិត្តដល់កីឡាករដែលប្រឹងប្រែង នាំយកកិត្តិយសជូនជាតិមាតុភូមិ»។ ធឿន ធារ៉ា ដែលជាកីឡាករគុនខ្មែរ កំពុងមានប្រជាប្រិយភាពខ្លាំងបានបង្ហាញអារម្មណ៍ រំភើបរីករាយជាខ្លាំងដែលបានទទួលយកបទពិសោធន៍ថ្មីអស្ចារ្យ ដែលខ្លួនមិនធ្លាប់ជួបពីមុនមក។ អ្នក លេង ផ្លែ កែង ធឿន ធារ៉ា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុងដែលបានចូលរួមលើកស្ទួយវិស័យប្រដាល់គុនខ្មែរ ឲ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈការនាំយកមហាព្រឹត្តិការណ៍ធំៗជាហូរហែ។ ហ្វ៊េនៗដែលស្រលាញ់គាំទ្រ ចូលចិត្តប្រដាល់គុនខ្មែរកុំភ្លេចចូលរួមទស្សនា ការប្រកួតរបស់ធឿន ធារ៉ា និងកីឡាករគុនខ្មែរជាច្រើនទៀត នៅទីធ្លាផ្លូវថ្នល់ទល់មុខសាលាក្រុងស្វាយរៀងនៅយប់ថ្ងៃសោរ៍ ចាប់ពីម៉ោង៦ល្ងាចតទៅឬទស្សនាតាមកញ្ចក់ទូរទស្សន៍ថោន ឬបន្តផ្ទាល់តាមទំព័រហ្វ៊េសប៊ុកផេកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជាវិញ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល២ថ្ងៃ ប្រកបដោយភាពជោគជ័យ ផ្លែផ្កាយ៉ាងត្រចះត្រចង់។