អត្ថបទ

ឧកញ៉ាល្បីឈ្មោះ នៅស្រុកខ្មែរ អនុញ្ញាតឲ្យធឿន ធារ៉ាជិះHelicopter ប្រណិតបំផុត លំដាប់ថ្នាក់ដឹកនាំកំពូល

ភ្នំពេញ៖ មិនធម្មតាឡើយឧកញ៉ាល្បីឈ្មោះ នៅស្រុកខ្មែរនៅព្រឹកថ្ងៃសោរ៍ទី១១ ខែកុម្ភៈ បានអនុញ្ញាតឲ្យកីឡាករគុនខ្មែរដែលកំពុងល្បីខ្លាំង ផ្តាច់ គេ ក្នុងស្រុក ធឿន ធារ៉ា ឡើងជិះ Helicopter ដ៏ប្រណិតលំដាប់ថ្នាក់ដឹកនាំកំពូល ដើម្បីធ្វើដំណើរឆ្ពោះទៅចូលរួមមហាព្រឹត្តិការណ៍ ប្រដាល់ដ៏ធំអស្ចារ្យនៅខេត្តស្វាយរៀង។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលក្តោបក្តាប់ជំនួញពហុវិស័យ នៅស្រុកខ្មែរ ជាមួយ ធឿន ធារ៉ា និងពិធិករចំនួន២នាក់ បានធ្វើដំណើររួមគ្នាទៅចូលរួមមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលធឿន ធារ៉ា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ជាមួយនឹងកីឡាករប្រេស៊ីល Thiago (ធី អា ហ្គោ)។

អ្នកឧកញ៉ា លាង ម៉េង ក៏ជាប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «មូលហេតុដែលខ្ញុំអញ្ជើញធឿន ធារ៉ា និងពិធីករជិះ Helicopter ដ៏ប្រណិតរបស់ក្រុមហ៊ុន ជីប ម៉ុង គឺដើម្បីបង្ហាញពីស្មារតីគំាទ្រ និងលើកស្ទួយវិស័យគុនខ្មែរ ពិសេសលើកទឹកចិត្តដល់កីឡាករដែលប្រឹងប្រែង នាំយកកិត្តិយសជូនជាតិមាតុភូមិ»។

ធឿន ធារ៉ា ដែលជាកីឡាករគុនខ្មែរ កំពុងមានប្រជាប្រិយភាពខ្លាំងបានបង្ហាញអារម្មណ៍ រំភើបរីករាយជាខ្លាំងដែលបានទទួលយកបទពិសោធន៍ថ្មីអស្ចារ្យ ដែលខ្លួនមិនធ្លាប់ជួបពីមុនមក។ អ្នក លេង ផ្លែ កែង ធឿន ធារ៉ា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន  ជីប ម៉ុងដែលបានចូលរួមលើកស្ទួយវិស័យប្រដាល់គុនខ្មែរ ឲ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈការនាំយកមហាព្រឹត្តិការណ៍ធំៗជាហូរហែ។

ហ្វ៊េនៗដែលស្រលាញ់គាំទ្រ ចូលចិត្តប្រដាល់គុនខ្មែរកុំភ្លេចចូលរួមទស្សនា ការប្រកួតរបស់ធឿន ធារ៉ា និងកីឡាករគុនខ្មែរជាច្រើនទៀត នៅទីធ្លាផ្លូវថ្នល់ទល់មុខសាលាក្រុងស្វាយរៀងនៅយប់ថ្ងៃសោរ៍ ចាប់ពីម៉ោង៦ល្ងាចតទៅឬទស្សនាតាមកញ្ចក់ទូរទស្សន៍ថោន ឬបន្តផ្ទាល់តាមទំព័រហ្វ៊េសប៊ុកផេកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ។

To Top