ភ្នំពេញ ៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាតំណាងដ៏ខ្ពងខ្ពស់បំផុត របស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ខែមីនា២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងក្រុងពលីសុំរុះរើ នឹងជួសជុលទាំងស្រុង ព្រះរាជដំណាក់តូចក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋានព័ត៌មាន នៃទូរទស្សន៍ជាតិកម្ពុជា ។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញនូវសៀវភៅប្រវត្តិសាស្ត្រកម្ពុជា ដោយមិនអាចទម្លាយបាននៅពេលនេះបានទេ ដោយរង់ចាំរយៈពេល ១០ឆ្នាំខាងមុខទៀត ទើបនឹងអនុញ្ញាតឲ្យចេញផ្សាយជាសាធារណៈ ព្រោះមានអាថ៌កំបាំងច្រើន។សៀវភៅប្រវត្តិសាស្រ្តរបស់កម្ពុជានេះ ដែលគម្របសៀវភៅមានរូបភាពសម្តេចនោះ ត្រូវបានសម្តេចលើកយកមកបង្ហាញ ក្នុងពិធីសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។ សម្ដេចតេជោបានថ្លែងថា សៀវភៅប្រវត្តិសាស្ត្រកម្ពុជានេះ...
កណ្ដាល ៖ នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញអបអរសាទរ ចំពោះខេត្តកណ្តាល ក្លាយជាខេត្តអស់មីនទី១០ ។ មានន័យថា កម្ពុជា នៅសល់តែ១៥ខេត្តទៀតប៉ុណ្ណោះ នៅមានការគម្រាមដោយសារគ្រាប់មីន...
ភ្នំពេញ ៖ ដោយសារបញ្ហា វិបត្តិនយោបាយនៅ មីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើង របស់ចិនដ៏ធំមួយ បានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគ នៅកម្ពុជាវិញ និងត្រូវការកំលាំងពលកម្មជិត១ពាន់នាក់ ។ ការសម្រេចចិត្តនេះ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្ត អ្នកវិនិយោគមកកាន់កម្ពុជា ។ លោក ហ៊ូ...
បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យ បានព្រមានប្រទេសហ្វីលីពីន ប្រឆាំងនឹងការពង្រឹង កិច្ចសហប្រតិបត្តិការយោធា របស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយនិយាយថា វានឹងត្រូវបានប្រើ ដើម្បីបម្រើរបៀបវារៈភូមិសាស្ត្រ នយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើឱ្យខូចសន្តិសុខផ្ទាល់ខ្លួន របស់ទីក្រុងម៉ានីល។ យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានទូតចិននៅទីក្រុងម៉ានីល...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺ ព្រះចន្ទពេញបូរណ៌មី»។ ភាពយន្តបែបប្រវត្តិសាស្ត្រ...
បរទេស ៖ នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Garibashvili បានអះអាងថា ទីក្រុងគៀវ បានចូលរួមក្នុងភាព ចលាចលជុំវិញច្បាប់ ភ្នាក់ងារបរទេសដ៏ចម្រូងចម្រាស នៅក្នុងប្រទេសហ្សកហ្ស៊ី ដោយជំរុញឱ្យប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky ថែរក្សាប្រទេសរបស់ខ្លួន ជំនួសឱ្យការបង្កចលាចលនៅទីក្រុង Tbilisi ។ នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី...
ភ្នំពេញ ៖ ថ្លែងចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Wayatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្ដេជ្ញាចិត្តធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា ឲ្យបានសម្រេចនូវគោលដៅ ប្រទេសគ្មានមីន នៅឆ្នាំ២០២៥ ខាងមុខ។ នាឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ...
លោក Sun Fangzhong អតីតសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិជ្ជាជីវៈ Minjiang បាននិយាយថា ៖ “ថ្ងៃនេះខ្ញុំចង់ប្រាប់ប្អូនៗទាំងអស់គ្នា អំពីរឿងរ៉ាវកាលពីជាង៣០ឆ្នាំមុន ។ នៅឆ្នាំ១៩៩០ ក្នុងរដូវក្តៅ លោក Xi Jinping ដែលពេលនោះ ជាលេខាបក្សក្រុង Fuzhou ហើយ ក៏ជាសាកលវិទ្យាធិការ របស់សាកលវិទ្យាល័យវិជ្ជាជីវៈ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់មន្ដ្រី នគរបាលជាតិទាំងអស់ ត្រូវទប់ស្កាត់ និងការពារ រាល់ការប៉ុនប៉ងចង់បំផ្លាញកម្ពុជា ពីសំណាក់ក្រុមឧបបាយកល ពួកអគតិជ្រុលនិយម ។ ក្នុងពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត...