ភ្នំពេញ៖ លោក ស សុខា ប្រធានកិត្តិយស សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានថ្លែងថា អ្នកសារព័ត៌មាន គឺជាចលករមួយក្នុងការអភិវឌ្ឍប្រទេសជាតិ និងរក្សាសុខសន្តិភាព ហើយប្រជាពលរដ្ឋ ត្រូវមានចិត្តគំនិតរួមតែមួយ បើម្នាក់ទៅឆ្វេង ម្នាក់ទៅស្តាំ ប្រទេសជាតិនឹងមានការបែកបាក់។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើលោក យូហេ សាសាការ៉ា ប្រធានមូលនិធិនីប៉ុន (The Nippon Foundation ) បន្តជួយដល់កម្ពុជាតទៅទៀត ។ ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យ ប្រធានមូលនិធិនីប៉ុន ចូលជួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី២៤...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ដូមីនីកឲ្យពិនិត្យលទ្ធភាព ក្នុងការពង្រីងកិច្ចសហប្រតិបត្តិការ ទៅលើវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ជាដើម ។ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោនាថ្ងៃ ២៤ មីនា លោក វីន ហេនដឺសាន់ បានសរសើរសម្តេចតេជោដែលបានដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកបញ្ជាក់ថា...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសខាងទ្វីបអាហ្វ្រិកនៅបន្តបន្ទាប់គ្នានាចុងខែនេះ។ ទស្សនកិច្ច នៅម៉ារ៉ុកចាប់ពីថ្ងៃ២៧-២៨ មីនា ខណៈអារ៉ាប់អេហ្ស៊ីប ពីថ្ងៃ២៩-៣០ មីនា ឆ្នាំ២០២៣ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ មីនា បានឲ្យដឹងថា ការបំពេញទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក Nasser BOURITA រដ្ឋមន្រ្តីការបរទេស...
ប៉េកាំង៖ ពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសនៅតាមដងទន្លេមេគង្គ បានកើនឡើងជាលំដាប់កាលពីឆ្នាំមុន បើទោះជាមានជំងឺកូវីដ-១៩ និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដោយសារការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ទំហំពាណិជ្ជកម្មរបស់ចិនជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម មានចំនួនសរុប ៤១៦,៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង ៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ តួលេខនេះត្រូវបានលាតត្រដាង...
បរទេស៖ នៅខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសភាពជាដៃគូសន្តិសុខថ្មីមួយហៅថា AUKUS ។ នៅក្នុងខែមីនា ឆ្នាំ២០២៣ សេចក្តីថ្លែងការណ៍របស់មេដឹកនាំរួម ស្តីពី AUKUS បានលើកឡើងថា គំនិតផ្តួចផ្តើមដ៏សំខាន់ដំបូងរបស់ខ្លួនគឺ គាំទ្រដល់ប្រទេសអូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹក ដែលបំពាក់ដោយអាវុធ និងថាមពលនុយក្លេអ៊ែរ ដោយធ្វើឱ្យអូស្ត្រាលីក្លាយជាសមាជិកទី៧ នៃក្លឹបផ្តាច់មុខនៃរដ្ឋជំរុញនុយក្លេអ៊ែរ។...
កំពង់ចាម ៖ លោក សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈសិក្សា ក្នុងសាលានគរបាលភូមិភាគ២ គឺសំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកម្លាំងកងនគរបាល ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូន ប្រជាពលរដ្ឋ ។ លោករដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថាវិបត្តិធនាគារ Silicon Valley Bank (SVB) បានបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក ដោយជំរុញឱ្យសហរដ្ឋអាមេរិកបង្កើនតម្លាភាព អនុម័តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយការទទួលខុសត្រូវ និងជៀសវាងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ដែលបណ្តាលមកពីការកែសម្រួលគោលនយោបាយរ៉ាឌីកាល់។ អ្នកនាំពាក្យ Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីការដួលរលំ របស់ធនាគារ Silicon Valley ដោយបន្ថែមថា ប្រទេសចិន...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ នាវាចម្បាំងកងទ័ពជើងទឹក សាធារណរដ្ឋបារាំងឈ្មោះPRAIRIAL លេខៈF731ដោយផ្ទុកនាវិកចំនួន ១០១នាក់ បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៤-២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ច ជាផ្លូវការ នៅកម្ពុជា បន្ទាប់ពីបំពេញបេសសកម្ម យ៉ាងយូរលើផ្ទៃសមុទ្រ ។ ការចូលសំចតនេះ ក៏នឹងជាឱកាសមួយ...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា ការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ដើម្បីរារាំងគំនិតផ្តួចផ្តើមរបស់រុស្ស៊ី លើការស៊ើបអង្កេតអន្តរជាតិ អំពីការបំផ្លិចបំផ្លាញ Nord Stream បង្ហាញពីកំហុសរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Lavrov បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងបានបញ្ជូនសេចក្តីព្រាង សេចក្តីសម្រេច ទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ រៀបចំការស៊ើបអង្កេតប្រកបដោយតម្លាភាព...