ព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន ចំនួន២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា៖ ករណីទី១-ស្រ្តីឈឺពោះសម្រាលកូន មានឈ្មោះ អ៊ែល លីដា អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ករណីទី២-ស្រ្តីឈឺពោះសម្រាលកូនមានឈ្មោះ មុំ គន្ធា អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ទាំង២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៤មីនានេះ បានបង្ហាញការស្វាគមន៍ដែលជំនាញកសិកម្មខ្មែរ២រូបរកឃើញពូជស្រូវ ២ប្រភេទគឺពូជចំប៉ីស(៧០)និងកងរី ខណៈបច្ចុប្បន្នកម្ពុជាមានពូជស្រូវ១០ប្រភេទ។ ពូជចំប៉ីស(៧០)និងកងរី ត្រូវបានស្រាវជ្រាវរកឃើញដោយលោកបណ្ឌិត អ៊ុក ម៉ាការ៉ា និងលោកបណ្ឌិត ឃុន លាងហាក់។ ការស្វាគមន៍នេះធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់និងនេសាទ។ សម្ដេចថា«ខ្ញុំសាទរការស្រាវជ្រាវបច្ចេកទេសជាបន្តបន្ទាប់ដែលផ្សារភ្ជាប់នឹងការដាំដុះ ហើយបន្តិចទៀតខ្ញុំនឹងបំពាក់មេដាយផ្នែកស្រាវជ្រាវជូនលោកបណ្ឌិតទាំងពីរ”។ គួរជម្រាបជូនថា កម្ពុជាមានប្រមាណ១០ប្រភេទ។...
កាលពីថ្ងៃទី ២២ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Seymour Hersh អ្នកសារព័ត៌មានស៊ើបអង្កេតជើងចាស់ របស់អាមេរិកបានបង្ហោះសារម្តងទៀត នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គម ដោយអះអាងថា ការផ្សាយដំណឹងដែលថា “ក្រុមគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន” បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺជាព័ត៌មានក្លែងក្លាយ ។ ព័ត៌មានក្លែងក្លាយនេះគឺ ស្ថាប័នស៊ើបការណ៍អាមេរិក ទទួលបទបញ្ជាប្រឌិតនិងផ្សព្វផ្សាយ ដើម្បីលាក់បាំងការពិតជាក់ស្តែង...
បរទេស៖ សហរដ្ឋអាមេរិក បានបដិសេធការអះអាងថា នាវាពិឃាត USS Milius របស់ខ្លួន ត្រូវបានបណ្តេញចេញ ដោយសារការព្រមានរបស់ចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យកងនាវាចរ 7th Fleet នៃកងទ័ពជើងទឹកអាមេរិក លោកអនុសេនីយ៍ឯក Luka Bakic...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះ របស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ប្រទេសរុស្ស៊ី គួរតែត្រូវបានចាត់ទុកថា ជាបញ្ហានៃការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងអនុគណៈកម្មាធិការសភា ទទួលបន្ទុកការពារជាតិ...
ថ្ងៃទី២៣ខេមីនា វេទិកាអន្តរជាតិស្តីពី “ប្រជាធិបតេយ្យ៖ តម្លៃរួមនៃមនុស្សជាតិ”លើកទី២ បានសម្ពោធបើកនៅទីក្រុងប៉េកាំង។ ភ្ញៀវចំនួនជាង៣រយនាក់ ដែលមកពីជាង១រយប្រទេសនិងតំបន់បានចូលរួម ក្នុងវេទិកាតាមវិធី “អនឡាញនិងនៅនឹងកន្លែង” ។ ភ្ងៀវដែលចូលរួមវេទិកាបានថ្លែងថា ទម្រង់ប្រជាធិបតេយ្យរបស់ប្រទេសចិន បានបង្កើតគំរូថ្មីសម្រាប់ពិភពលោក។ លោក Fred Mmembe ប្រធានគណបក្សសង្គមនិយម ប្រទេស Zambia យល់ឃើញថា “ឥឡូវនេះ យើងអាចនិយាយ...
ពោធិសាត់៖ សៃង្វៀនជល់មាន់៣កន្លែង ត្រូវបានកម្លាំងនគរបាលស្រុកបាកាន សហការណ៍នឹងកម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ចុះប្រតិបត្តិការណ៍ឆ្មក់បង្ក្រាបបាន កាលពីវេលាម៉ោង ១៣និង៣០ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំនុចព្រៃទួលអូរដោម ក្នងឃុំអូរតាប៉ោង ព្រំប្រទល់ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់ ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៤នាក់ និងវត្ថុតាងមួយចំនួនផងដែរ។ បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានអោយដឹងថា...
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនមែនកំពុងរៀបចំផែនការ សម្រាប់សន្តិភាពនោះទេ ប៉ុន្តែសម្រាប់សង្រ្គាមបន្ថែមទៀត នៅអ៊ុយក្រែន។ លោក Stoltenberg បានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាល ពីថ្ងៃពុធនៅ ក្នុងកាសែត The Guardian...
មនុស្សជាតិ រស់នៅលើភពផែនដីតែមួយ រស់នៅក្នុងពេលវេលានិងលំហតែមួយ ដែលជាទីប្រសព្វនៃ ប្រវត្តិសាស្ត្រនិងការពិត ហើយក្លាយទៅជាសហគមន៍រួមវាសនាតែមួយដែលមានខ្ញុំនិងអ្នក។ កាលពី១០ឆ្នាំមុន គឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដោយលើកឡើងទស្សនៈ កសាងសហគមន៍រួម វាសនាតែមួយរបស់មនុស្សជាតិជាលើកដំបូងទៅកាន់ពិភពលោក។ ១០ឆ្នាំកន្លងទៅនេះ លោកXiJinpingបានផ្តួចផ្តើមឱ្យកសាងសហគមន៍រួម វាសនាតែមួយរបស់មនុស្ស ជាតិនៅ ក្នុងកាលៈទេសៈជាច្រើន។ទស្សនៈនេះទទួលបានការអភិវឌ្ឍ...
ប៉េកាំង៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ទាក់ទងនឹងកោះតៃវ៉ាន់ ដែលអនុម័តដោយ សភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃពុធនឹងបន្ថែមភាពមិន ប្រាកដប្រជានៅទូទាំងច្រកសមុទ្រ ជាជាងអ្វីដែលសហរដ្ឋអាមេរិក អះអាងថាជា “កិច្ចខិតខំប្រឹងប្រែងរួមចំណែកដល់សន្តិភាព” ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បង្កើនការបំផ្លើសសង្គ្រាម ដោយអះអាងថា ចិន នឹងអាច “ឈ្លានពាន” កោះតៃវ៉ាន់នៅឆ្នាំ២០២៧។ បំណែកនៃច្បាប់ដែលជា ច្បាប់អនុវត្តការធានាតៃវ៉ាន់ ត្រូវបានណែនាំនៅថ្ងៃទី២៤...