ព័ត៌មានជាតិ

សៃង្វៀនជល់មាន់ ៣កន្លែង ត្រូវកម្លាំងនគរបាលបង្រ្កាប និងឃាត់ខ្លួន មនុស្ស ៤នាក់ នៅស្រុកបាកាន

ពោធិសាត់៖ សៃង្វៀនជល់មាន់៣កន្លែង ត្រូវបានកម្លាំងនគរបាលស្រុកបាកាន សហការណ៍នឹងកម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ចុះប្រតិបត្តិការណ៍ឆ្មក់បង្ក្រាបបាន កាលពីវេលាម៉ោង ១៣និង៣០ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំនុចព្រៃទួលអូរដោម ក្នងឃុំអូរតាប៉ោង ព្រំប្រទល់ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់ ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៤នាក់ និងវត្ថុតាងមួយចំនួនផងដែរ។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការណ៍ចុះឆ្មក់បង្ក្រាប សៃង្វៀនជល់មាន់ ៣ កន្លែងនោះ សមត្ថកិច្ចបានរឹបអូសវត្ថុតាង មានរថយន្តលុចស៊ីស RX 300 ចំនួន ១ គ្រឿង -ម៉ូតូចំនួន ១១ គ្រឿង-មាន់ជល់ ៦ ក្បាល និង សៃង្វៀន ៣ កន្លែងព្រមទាំងសម្ភារៈមួយចំនួនទៀត។

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថាចំពោះមនុស្ស ៤ នាក់ រួមនិងវត្ថុតាងបានបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕

To Top