ព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន ចំនួន២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។
![](https://dap-news.com/wp-content/uploads/2023/03/47EDBF7F-B884-4CD5-AACA-95563BE11AB6-858x1024.jpeg)
បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា៖
ករណីទី១-ស្រ្តីឈឺពោះសម្រាលកូន មានឈ្មោះ អ៊ែល លីដា អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ករណីទី២-ស្រ្តីឈឺពោះសម្រាលកូនមានឈ្មោះ មុំ គន្ធា អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ទាំង២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
![](https://dap-news.com/wp-content/uploads/2023/03/61EDBE4F-60BE-41C4-B04B-41713A2249CB-1024x602.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/6A65D56E-05E6-49C8-AB90-3CBB521663A0-1024x574.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/3C22E2FF-345C-462F-9FB8-FAD5BD568FE2-1-1024x570.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/9D0BAB5E-CF4D-405E-A3E2-A45166CA4D65-1-1024x568.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/A970F7B2-4E8B-475C-921B-D214A6D2A56C.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/F2D03F63-89FA-4B63-88E8-906C5FDA2CF6-1024x645.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/488AA109-5CF6-429F-AC7B-60886E71390B-1-1024x693.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/1EA526B5-B670-43D9-B82B-9BA8C2B4C999-1-1024x618.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/E3227836-249E-4765-B3FC-6DEE09387DBE-1-1024x569.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/9EEDD647-5AAD-4238-90EC-D56E0EC5266C.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/DDA2CCB7-0B55-4F06-8AE5-8753D13BAA21-1-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/88D68F6F-BDAE-4219-B751-44070192A3B0-1-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/A95D4EDE-26FE-4662-B9F7-B16247EE7B51-1-1024x768.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/F9623D9F-0A59-443D-A6BE-0E966FB3BA17-1-1024x574.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/A7411FE5-0CF0-42A1-9432-61BB6722E0AB-1024x592.jpeg)
![](https://dap-news.com/wp-content/uploads/2023/03/BEA9D08A-5909-4306-A312-38CCAA38AA2C-1-1024x621.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)