តេអេរ៉ង់៖ តុលាការស៊ីវិលអ៊ីរ៉ង់ ក្នុងទីក្រុងតេអេរ៉ង់ បានសម្រេចថា សហរដ្ឋអាមេរិក ត្រូវបង់ប្រាក់សំណងចំនួន ៣១២,៩៥ លានដុល្លារអាមេរិក ដល់គ្រួសារជនរងគ្រោះ នៃការវាយប្រហារភេរវកម្មពីរលើក ដែលបានកើតឡើងនៅក្នុងសភារបស់ប្រទេសអ៊ីរ៉ង់ និងទីសក្ការបូជា Imam Khomeini ក្នុងទីក្រុងតេអេរ៉ង់កាលពីខែមិថុនា ឆ្នាំ២០១៧ ។ យោងតាមទីភ្នាក់ងារ សារព័ត៌មាន Mizan នៃតុលាការរបស់ប្រទេសអ៊ីរ៉ង់ សេចក្តីសម្រេចនេះត្រូវបានចេញកាលពីថ្ងៃពុធ...
វ៉ាស៊ីនតោន ៖ សភាតំណាងរាស្រ្ត ដែលដឹកនាំដោយគណបក្ស សាធារណរដ្ឋបានអនុម័តច្បាប់ ដែលនឹងជំរុញកម្រិតបំណុលសហព័ន្ធចំនួន ៣១,៤ ពាន់ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ជាថ្នូរនឹងការកាត់បន្ថយ ការចំណាយ របស់រដ្ឋាភិបាល រួមទាំងកម្មវិធីដែលគាំទ្រ ដោយប្រធានាធិបតី ប្រជាធិបតេយ្យលោក ចូ បៃដិន ។ ឆ្លងកាត់ដោយការបោះឆ្នោតតាមជួរគណបក្សពី ២១៧ ដល់ ២១៥...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន ជាថ្មីម្តងទៀត បានជំរុញឱ្យប្រទេសជប៉ុន ដោះស្រាយ ឱ្យបានត្រឹមត្រូវ នូវបញ្ហាពាក់ព័ន្ធនឹងការរុះរើរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ យោងតាមរបាយការណ៍ លោក Shinsuke Yamanaka ប្រធានអាជ្ញាធរ បទប្បញ្ញត្តិនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃទី...
ភ្នំពេញ ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោល នូវអនុក្រឹត្យថ្មី ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីការកំណត់តំបន់គ្រប់គ្រង សត្វផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។ ក្នុងអនុក្រឹត្យរបស់របស់រាជរដ្ឋាភិបាល ចុះហត្ថលេខា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានដាក់ឲ្យអនុវត្តឡើងវិញ នូវអនុក្រឹត្យចុះថ្ងៃទី២៥...
នៅថ្ងៃទី ២៦ ខែមេសា ទីស្នាក់ការទូទៅនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ប្រចាំនៅខេត្ត Guangdong និងមហាតំបន់ឈូង សមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវបានបើកស្លាកនៅទីក្រុង Guangzhou ប្រទេសចិន ។ ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ការសាងសង់ទីស្នាក់ការទូទៅ ប្រចាំនៅខេត្ត Guangdong...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យចក្រភពអង់គ្លេស មានការប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន បញ្ឈប់ការចោទប្រកាន់ ដោយគ្មានមូលដ្ឋានលើប្រទេសចិន និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស។ យោងតាមរបាយការណ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោក ស្តីពីគោលនយោបាយការបរទេស និងគោលជំហរលើប្រទេសចិនកាលពីថ្ងៃទី២៥ ខែមេសាថា វានឹងជាការក្បត់ផលប្រយោជន៍ជាតិ ដើម្បីប្រកាសសង្រ្គាមត្រជាក់ថ្មីមួយចំនួន...
នៅរសៀលថ្ងៃទី២៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា តាមទូរស័ព្ទជាមួយ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន តាមការណាត់ ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងចិន-អ៊ុយក្រែន និងវិបត្តិអ៊ុយក្រែន ។ លោក Xi Jinping បានលើកឡើងថា ការគោរពអធិបតេយ្យភាព...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មានអ្នកខ្លះព្យាយាម ដុតឲ្យខ្លោច រោចឲ្យឆៅ រឿងយកភាស៊ី អនាម័យ ពេលចូលទឹកដីខេត្តកែប ដោយទាមទារឲ្យដកតំណែង លោកអភិបាលខេត្ត លោក សោម ពិសិដ្ឋ ។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ រក្សាសណ្តាប់ធ្នាប់ពេល ប្រកួតស៊ីហ្គេមឲ្យបានម៉ឺងម៉ាត់បំផុតដើម្បីជៀសវាងកើតមានករណីឧបទ្ទេវហេតុកើតឡើងណាមួយដូចនៅកោះពេជ្រកាលពីប្រមាណជាង១០ឆ្នាំមុន។ ក្នុងហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រកើតឡើង នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០បណ្តាលឲ្យស្លាប់ជាង៣០០នាក់ និងរបួសជិត៤០០នាក់ផងដែរ។ សម្តេចតេជោបានថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះ បណ្តាលឆ្នាំ២០២៣ របស់សាលា ភូមិន្ទរដ្ឋបាល(ERA) នាព្រឹកថ្ងៃទី២៧ មេសា ថា...
កាលពីថ្ងៃទី២៤ខែមេសា រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងដាក់ពង្រាយប្រព័ន្ធគ្រាប់មីស៊ីលការពារដែនអាកាស PAC-3 នៅលើកោះចំនួនពីរនៃស្រុក Okinawa ។ ប្រព័ន្ធសារព័ត៌មានក្នុងតំបន់បានរិះគន់ថា ទង្វើរបស់រដ្ឋាភិបាលជប៉ុន ដែលពង្រីកសព្វាវុធឥត ឈប់ឈរគឺល្មើសនឹង “រដ្ឋធម្មនុញ្ញសន្តិភាព” ហើយក៏នាំមកនូវការគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់ផងដែរ ។ ដើម្បីបង្ហាញពីការទាមទារសន្តិភាព នៅថ្ងៃទី២៤និងថ្ងៃទី២៥ខែមេសាកន្លងទៅនេះ គណៈប្រតិភូសមាជិកសភានៃស្រុក Okinawa បានដាក់លិខិតសម្រេចចិត្តស្តីពីមតិយោបល់ការទូតប្រកបដោយ សន្តិភាពដែលអនុម័តដោយ សភាស្រុកជូនចំពោះ ក្រសួងការពារជាតិ...