ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ ត្រូវរក្សាសណ្តាប់ធ្នាប់ ពេលប្រកួតកីឡាស៊ីហ្គេម ឲ្យបានម៉ឹងម៉ាត់ ជៀងវាងកើតមាន ឧបទ្ទវហេតុរត់ជាន់គ្នាដូច នៅកោះពេជ្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ រក្សាសណ្តាប់ធ្នាប់ពេល ប្រកួតស៊ីហ្គេមឲ្យបានម៉ឺងម៉ាត់បំផុតដើម្បីជៀសវាងកើតមានករណីឧបទ្ទេវហេតុកើតឡើងណាមួយដូចនៅកោះពេជ្រកាលពីប្រមាណជាង១០ឆ្នាំមុន។

ក្នុងហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រកើតឡើង នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០បណ្តាលឲ្យស្លាប់ជាង៣០០នាក់ និងរបួសជិត៤០០នាក់ផងដែរ។

សម្តេចតេជោបានថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះ បណ្តាលឆ្នាំ២០២៣ របស់សាលា ភូមិន្ទរដ្ឋបាល(ERA) នាព្រឹកថ្ងៃទី២៧ មេសា ថា «ព្រឹកមិញនេះភ្ញាក់ពីដេកភ្លាម ចាប់យកទូរស័ព្ទនិយាយពីសណ្តាប់ធ្នាប់ ក្នុងការប្រកួតកីឡានៅពេលខាងមុខដែលនឹងប្រព្រឹត្តិទៅថ្ងៃទី២៩មេសា អីចឹងទេកក្ដាចៃដន្យអាចការ សម្រុកចូលទៅមើលនៅ ពហុកីឡជាតិអូឡាំពេជ្រនឹងមាន។ យើងធ្លាប់ឃើញហើយថាកាលពីឆ្នាំ២០១៦មានផ្លោះរបងចូលទៅក្នុងទីនោះប៉ុន្តែពេលនោះអត់មានបញ្ហា តែយើងចាំបានទេថានៅស្ពានកោះពេជ្រ មានការរត់ជាន់គ្នាស្លាប់ ពេញស្ពានកោះពេជ្រ»។

សម្តេចបានលើកឡើងថា ការរត់ជាន់គ្នាស្លាប់នៅកោះពេជ្រគឺជាកក្តាចៃដន្យដែលលេចឡើងក្នុងពេលកំពុងធ្វើដំណើរ ដូច្នេះត្រូវត្រៀមបំរុងទុកដោះស្រាយកក្តាកើតឡើងចៃដន្យដែលមិនអាចប៉ាន់ស្មានត្រូវ។ ប្រទេសខ្លះមានការរត់ជាន់គ្នាស្លាប់ និងប្រទេសខ្លះមានហិង្សាក្នុងពេលកំពុងប្រកួតរវាងអ្នកគាំទ្រម្ខាងៗគប់គ្នាពេញហ្នឹង។

សម្តេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរក្សាភាពថ្លៃថ្នូរ ត្រឹមត្រូវ ពីព្រោះក្នុងឋានៈជាម្ចាស់ផ្ទះដែលចំណាយលុយរាប់លានដុល្លារ ហើយចុងក្រោយនេះត្រូវចំណាយលុយ១១៨លានដុល្លារ ដើម្បីចាត់តាំងការប្រកួត រាប់ទាំងមិនយកប្រាក់ ចំនួន៥០ដុល្លារពីកីឡានានា ដែលត្រូវថែម៧លានដុល្លារសម្រាប់ចិញ្ចឹម កីឡាបរទេស។

សម្តេចតេជោបានគូសបញ្ជាក់ថា «ខ្មែរគឺអីចឹង! ឲ្យគេស្គាល់ខ្មែររឿងលុយ៧លាន វាច្រើនហើយតែវាមិនច្រើនជាងទឹកចិត្ត ធំទូលាយរបស់យើង ដើម្បីឲ្យមិត្តភក្តិយើងស្គាល់កម្ពុជា និងជាកិត្តិយសរបស់កម្ពុជា»

ជាមួយគ្នានោះដែរ សម្តេចបានលើកឡើងមានប្រទេសខ្លះគាត់អនុវត្តបដិការ នៅពេលក្រោយពេលគាត់ចូលរួម ប្រកួតនៅកម្ពុជា ហើយកម្ពុជាមិនយកប្រាក់ ។ អីចឹងថ្ងៃក្រោយពេលកម្ពុជាទៅវិញគេអត់យកលុយដោយមានប្រទេសខ្លះគេមានចិត្ត។

សម្តេចបានលើកឡើងទៀតថា បើសិនកម្ពុជាធ្វើដល់ប៉ុណ្ណឹងហើយនៅមានហិង្សាកើត ឡើងក្នុងការប្រកួតនោះគឺអ្វីដែល ចំណាយទៅត្រូវបោះចោលទាំងអស់រលាយទាំងអស់ នូវការខិតខំប្រឹងប្រែង៥ឆ្នាំ និងរងចាំអស់រយៈពេល៦៤ឆ្នាំ។

សម្តេចបញ្ជាក់ថា «អីចឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋយើងសូមមេត្តារៀបចំឥរិយាបថថ្លែងថ្នូរសម្រាប់ទទួលស៊ីហ្គេម ហើយសុំឲ្យគ្រប់ រាជធានី ខេត្តរៀបចំឲ្យបានច្រើនកន្លែងសម្រាប់ប្រជាជនមើល ព្រោះថាពេលបើកគាត់ចង់មើលណាស់។ អីចឹងហើយរៀបចំដាក់ បញ្ចាំស្លាយ ដោយរៀបចំទីតាំងល្អក្នុងនាមជាម្ចាស់ផ្ទះ»

សម្តេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំសម្រុកចូលទៅមើលការប្រកួតនៅទីកន្លែងដែលគ្មានសំបុត្រ ព្រោះសំបុត្រគេរៀបកន្លែងកៅអីអស់ហើយ ហើយនៅពេលមានការប្រកួតគាំទ្រកុំលេងគប់ទឹក ឬសុំចូលទៅក្នុងទីលានប្រកួតដែលចំណុចនេះមិនមែនទម្លាប់របស់ខ្មែរទេ ហើយចំណុចនេះ“ខ្ញុំថាខ្មែរធ្វើបាន”

To Top