បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកបានបង្កឱ្យមានអគ្គីភ័យដ៏ធំមួយ នៅឯឃ្លាំងប្រេងមួយកន្លែង នៅឧបទ្វីបគ្រីមៀដែលគ្រប់គ្រងដោយរុស្ស៊ី ។ រូបភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអណ្តាតភ្លើងកំពុងឆាបឆេះចេញពីកន្លែងស្តុកប្រេង នៅក្នុងទីក្រុង Sevastopol ដែលជាទីក្រុងសំខាន់ របស់ឧបទ្វីបគ្រីមៀ កាលពីព្រឹកថ្ងៃសៅរ៍នេះ ។ អ្នកគ្រប់គ្រងតំបន់ដែលតែងតាំង ដោយក្រុងម៉ូស្គូបានលើកឡើងថា...
ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជា បានធ្វើបទបង្ហាញពីបច្ចុប្បន្នភាពស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជាដល់សមាជិកខ្លួន។ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាស្ថានភាពនយោបាយ បច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផលសម្រាប់គណបក្សប្រជាជន ដែលបក្សកាន់អំណាច។ សម្ដេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ប្រកាសបើកពិធីជួបជុំរចនាសម្ព័ន្ធ គណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមេសា...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងជួរសិល្បៈ និងកីទ្បា រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ លោក សូមកោតសរសើរ...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា យន្តហោះ១គ្រឿងដឹកជនជាតិប៉ាគីស្ថាន ចំនួន១៤៩នាក់ ដែលជម្លៀសចេញពីប្រទេសស៊ូដង់ បានមកដល់ទីក្រុងកំពង់ផែ Karachi ភាគខាងត្បូង នៃប្រទេសប៉ាគីស្ថាន ប្រកបដោយសុវត្ថិភាពហើយ ។ អ្នកនាំពាក្យ លោកស្រី Mumtaz Zahra Baloch បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍នៅទីក្រុង ឥស្លាម៉ាបាដ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ជប៉ុន គួរតែដាក់ទណ្ឌកម្ម លើរបបយោធាមីយ៉ាន់ម៉ា ដូចដែលខ្លួនបានធ្វើសម្រាប់រុស្ស៊ី ជុំវិញការឈ្លានពានមកលើអ៊ុយក្រែន អ្នកជំនាញថ្លែងដូច្នេះដោយបានថ្កោលទោសចំពោះ “ភាពព្រៃផ្សៃ និងការគាបសង្កត់” របស់របបយោធា ។ លោក...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលមានបំណងពង្រឹងការរារាំងប្រឆាំង នឹងទីក្រុងព្យុងយ៉ាង នឹងនាំឱ្យមាន “គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ” ។...
ភ្នំពេញ៖ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស មន្រ្តីអនុវត្តន៍ច្បាប់ និងអាជ្ញាធរដែនដីនៅក្នុងខេត្តបាត់ដំបង។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានាពេលថ្មីៗនេះ លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណង បញ្ជ្រាបចំណេះដឹង និងពង្រឹងសមត្ថភាព ដល់មន្រ្តីអនុវត្តន៍ច្បាប់ ព្រមទាំងផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធ នឹងការការពារ គ្រប់គ្រង...
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់កម្រិតស្ដង់ដានៅខេត្ដព្រះសីហនុ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៧ ខ្សែ ,អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដ្ឋ និងធនធានក្នុងប្រទេស ប្រែក្លាយខេត្ដនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដ៏សំខាន់នៅក្នុងប្រទេស។...
ភ្នំពេញ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញពិនិត្យ សមិទ្ធផលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ កម្រិតស្ដង់ដានៅខេត្ដព្រះសីហនុ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៧ ខ្សែ ,អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដ្ឋ និងធនធានក្នុងប្រទេស ប្រែក្លាយខេត្ដនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដ៏សំខាន់នៅក្នុងប្រទេស។ ស្ថានីយប្រព្រឹត្ដិកម្មទឹកកខ្វក់ចំនួន៣...
ភ្នំពេញ៖ លោកគ្រូ គឹម សារី ជាអតីតគ្រូបង្រៀនភូមិវិទ្យានៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ ឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។ ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក មួយក្រុម រួមមានទាំងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង...