ភ្នំពេញ៖ បន្ទាប់ពីបានផ្ទុះការចែករំលែកនូវព័ត៌មាន នាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលសារព័ត៌មាន បានលើកឡើងថា “ត្រូវគេឲ្យខុស ហើយដេញឲ្យទៅសុំទោស ម្ចាស់រថយន្តថែមទៀត បានត្រឹមទៅដេកយំ ទាំងមិនអស់ចិត្ត” និងបញ្ជាក់បន្ថែមថា “មិត្តភ័ក្តិខាងម្ចាស់រថយន្ត និយាយថា បើខាងម៉ូតូមិនព្រមទទួលខុសទេ ឲ្យយកទៅស្នងការ ហើយតេហៅ លោក រ័ត្ន ស្រ៊ាង...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិឲ្យដឹងថា ការស្រាវជ្រាវជីវសាស្ត្រ របស់សហរដ្ឋអាមេរិក ដែលធ្វើឡើងដោយសម្ងាត់ គឺពោរពេញដោយហានិភ័យ នៃការលេចធ្លាយមេរោគ ។ លោក Igor Kirillov ប្រធានកងកម្លាំងការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា “សហរដ្ឋអាមេរិក មិនដែលមានភាពច្បាស់លាស់អំពីរបៀប ដែលវាខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍ជីវគីមី ដែលខ្លួនគ្រប់គ្រង”...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង១១:២០នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលគាត់មានការៈត្រដរខ្យល់អន្ទះអន្ទែង រងសំពាធឈាម ពិបាកក្នុងខ្លួនបញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះ មានឈ្មោះ ហែ ស៊ន់ អាយុ ៦២ឆ្នាំ រស់នៅ ក្នុងភូមិកោះរ៉ុងសន្លឹមសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ក្រោយទទួលដំណឹងភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋ ជាជនរងគ្រោះ។ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
គៀវ៖ ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច Yulia Svyrydenko បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន គ្រោងធ្វើសមាហរណកម្ម ទៅក្នុងទីផ្សារផ្ទៃក្នុងសហភាពអឺរ៉ុប មុនពេលទទួលបានសមាជិក ភាពពេញលេញ ។ លោក Svyrydenko ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារ ព័ត៌មាន របស់រដ្ឋាភិបាលលោកថា “គោលដៅរបស់យើង គឺធ្វើសមាហរណកម្មទៅក្នុង ទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប ដោយមិនរង់ចាំការចូលជាសមាជិក សហភាពអឺរ៉ុប”...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក-សមាជិកាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ លោកបណ្ឌិត សូមអរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីអ៊ីរ៉ង់ លោក Ebrahim Raisi បានពិភាក្សាគ្នា នៅក្នុងការសន្ទនា តាមទូរស័ព្ទអំពីការកើនឡើង នៃភាពតានតឹងបន្ទាប់ពីការវាយឆ្មក់ របស់អ៊ីស្រាអែល ទៅលើបរិវេណវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងយេរ៉ូសាឡឹមខាងកើត កាលពីដើមសប្តាហ៍នេះ។ ក្នុងអំឡុងពេលសន្ទនា លោក Erdogan បានគូសបញ្ជាក់អំពីសារៈសំខាន់...
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ ចេញលិខិតជូនដំណឹងឲ្យគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ត្រូវបើកប្រាក់ខែជូនមន្ត្រី លើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៣ឲ្យបានមុនដំណាច់ខែមេសា និងលើកទី២ នៅក្នុងសប្ដាហ៍ទី៣ នៃខែឧសភា ហើយសម្រាប់ខែមិថុនាអនុវត្តតាមច្បាប់ជាធម្មតា៕
បរទេស ៖ យោង តាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិល មិញនេះ បានឲ្យដឹងថា មានហេតុការណ៍រថយន្តបើកសម្រុក ចូលហ្វូងមនុស្ស មួយបានកើតឡើងនៅកណ្តាលទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអ៊ែល និងបានសម្លាប់មនុស្ស១នាក់ និងរបួស៦នាក់ផងដែរ។ អជ្ញាធរ របស់អ៊ីស្រាអ៊ែល បានបញ្ជាក់ទៀតដែរថា ជនរងគ្រោះដែលភាគច្រើនសុទ្ធតែភ្ញៀវទេសចរ ទាំងអស់ហើយជនល្មើស ដែលជាអ្នកបើកបរ...
ភ្នំពេញៈ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង មេបញ្ជាការរង...
បាងកក ៖ ប្រទេសថៃ កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែង ដើម្បីបង្កើតវិធីសាស្ត្រស្ថាបនានិងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាអ័ព្ទឆ្លងដែនរបស់តំបន់។ ការអំពាវនាវនេះបានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីថៃលោក ប្រាយុុទ្ធ ចាន់អូឆា បានរៀបចំកិច្ចប្រជុំត្រីភាគីតាមអ៊ីនធឺណិតកាលពីថ្ងៃសុក្រ ជាមួយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone និងឧត្តមសេនីយឯក មីន អ៊ុងឡាំង អគ្គមេបញ្ជាការ នៃក្រសួងការពារជាតិមីយ៉ាន់ម៉ា។ នៅក្នុងកិច្ចប្រជុំនោះ លោក ប្រាយុទ្ធ...