ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ នៅវេលាម៉ោង១៣និង១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២និង១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។...
ភ្នំពេញ ៖ នាឱកាសនៃទិវាអឺរ៉ុប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការជឿជាក់ថា កម្ពុជា-អឺរ៉ុប នឹងនៅតែបន្តប្តេជ្ញាចិត្ត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អ សម្រាប់ជាប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិ។ យោងតាមសារលិខិតរបស់សម្ដេចតេជោនាពេលថ្មីៗនេះ ផ្ញើទៅលោកស្រី អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុបដើម្បីអបអរសាទរ «ទិវាអឺរ៉ុប» បានឲ្យដឹងថា នៅពេលសម្តេចគិតអំពីទ្វីបអឺរ៉ុប សម្តេចមិនត្រឹមតែមើលឃើញអំពីសហគមន៍នៃប្រទេសរដ្ឋសមាជិកប៉ុណ្ណោះទេ...
ថ្ងៃទី៨ ខែឧសភា ខណៈពេលឆ្លើយតបនឹងសំណួរអំពីកិច្ចជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុននិងកូរ៉េខាងត្បូង លោក Wang Wenbing អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា សង្ឃឹមប្រទេសពាក់ព័ន្ធកុំដើរតាមផ្លូវខុសឆ្គងកាន់តែឆ្ងាយទៅៗ ។ លោក Wang Wenbing បានលើកឡើងថា ដើមចមនិងរឿងរ៉ាវនៃបញ្ហាឧបទ្វីបកូរ៉េ គឺច្បាស់លាស់ណាស់ ។ ទង្វើគប់គិតគ្នាបង្កើតជាក្រុម និងធ្វើបដិបក្ខជាក្រុម គឺគ្មានច្រកចេញទេ ។ បណ្តាភាគីនានាគួរតែប្រកាន់ខ្ជាប់ទិសដៅដោះស្រាយបញ្ហាតាមវិធីនយោបាយ និងខិតខំប្រឹងប្រែងដោះស្រាយកង្វល់សមហេតុផលរៀងខ្លួនដោយមានតុល្យភាព...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌដែលខ្វះខាតចំនួន៣ទៀត ដើម្បីគ្រប់លក្ខណៈក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រឹមរយៈ៥ថ្ងៃ ។ តើចំពោះលក្ខខណ្ឌតម្រូវ របស់ គ.ជ.ប ដោយទុកពេលឲ្យ៥ថ្ងៃទៅបក្សភ្លើងទៀននោះ តើបក្សនេះនឹងអាចអនុវត្តទាន់ពេលវេលាឬយ៉ាងណា? ។ គ.ជ.បឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌបែបនេះ ដោយសារបក្សភ្លើងទៀន ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយ តាមច្បាប់ ស្តីពីការបោះឆ្នោត។...
បរទេស ៖ មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហារ ជាបន្តបន្ទាប់របស់យន្តហោះ គ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី កាលពីព្រឹកព្រលឹមថ្ងៃច័ន្ទ ដោយបានបង្ក ឱ្យមានសំឡេងស៊ីរ៉ែនរោទ៍ឡើង ពេលមានការវាយប្រហារ តាមអាកាសពេញប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា យោធាអ៊ុយក្រែនបានអះអាងថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក kamikaze...
ភ្នំពេញ ៖ អបអរសាទរកីឡាការិនី ពៅ សុខា និង សឿ ច័ន្ទលក្ខិណា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងស្នៀតការពារខ្លួន ប្រើដាវជាគូ ៕
កំពង់ចាម ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣ នេះ បានអញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរីយយស ជូនដល់អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម ដែលពិធីនេះ ប្រារព្ធធ្វើនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ។ លោក អ៊ុន...
ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្ស ប្រជាជនរាជធានីភ្នំពេញ លោមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា, ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានរាជធានី ភ្នំពេញ បានអញ្ជើញចូលរួមជា អធិបតីក្នុងពិធីសំណេះសំណាល ជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌទាំង១៤ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ទាំង១០៥...
ភ្នំពេញ ៖ កីឡាការិនី ស្រួង ភាវី ជាស្រ្តីខ្មែរបានស្វាមីជាជនជាតិកូរ៉េ បានបង្ហាញក្តីរំភើបជាខ្លាំង បន្ទាប់ពីដណ្តើមបានមេដាយមាសជូនជាតិនៃការប្រកួតកីឡាស្នូកឃ័រ និងប៊ីយ៉ា លើវិញ្ញាសា ប៊ីយ៉ាការ៉ុម៣ បាំង (3-Cushion Carom)ក្រោយឈ្នះលើកីឡាការិនីវៀតណាម។ ដោយអ្នកនាងលើកឡើងថា ក្តីស្រម៉ៃ បានក្លាយជាការពិតហើយដែល បាននាំមេដាយមាសជូនជាតិមាតិភូមិខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។ ទោះបីជាជោគជ័យលើវិស័យកីឡាផ្នែកស្នូកឃ័រ និងប៊ីយ៉ា...