ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុក “គំនិតផ្ដួចផ្ដើមអរិយធម៌សកល” ដែលត្រូវបានដាក់ចេញ ដោយលោកស៊ី ជីនភីង ប្រធានរដ្ឋចិនគឺជាចក្ចុវិស័យដ៏ភ្លឺស្វាង និងពោរពេញដោយការយកចិត្តទុកដាក់ អំពីសុខសន្តិភាព ដល់មនុស្សជាតិ។ នៅឆ្នាំ២០២៣នេះ លោកស៊ី ជីនភីង ប្រធានរដ្ឋចិន បានដាក់ចេញជាលើកដំបូងនូវ “គំនិតផ្ដួចផ្ដើម អរិយធម៌សកល” រួមគ្នាជំរុញការគោរពពហុចម្រុះ...
បរទេស ៖ សារព័ត៌មាន USA Today បានរាយការណ៍កាលពីថ្ងៃចន្ទថា យោធាអាមេរិកកំពុង ជួសជុលរថក្រោះ M1 Abrams ចាស់ៗសម្រាប់បញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន ដោយដកហូតនូវបច្ចេកវិទ្យាលំដាប់កំពូល ចេញពីរថក្រោះនេះ ដើម្បីកាត់បន្ថយហានិភ័យ ប្រសិនបើរថក្រោះនេះ ត្រូវចាប់បានដោយកងកម្លាំងរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភា...
ភ្នំពេញ ៖ កម្ពុជានៅតែបន្តឈរលេខរៀងទី១ដដែល ក្នុងតារាងមេដាយសរុបទាំងអស់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គិតមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយ ទាំង មាស ប្រាក់ និងសំរិទ្ធ ចំនួន១០០ត្រឹម៕
ភ្នំពេញ ៖ អបអរសាទរ! កីឡាករ ចុន ចិត្ត មកពីខាងកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ ដណ្តើមបានមេដាយមាស ក្នុងវិញាសាគុនល្បុក្កតោ ប្រយុទ្ធបុរស(MEN’S COMBAT 60KG) ជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ បាននិយាយកាលពីថ្ងៃចន្ទថា ការគំរាមកំហែងដោយប្រមុខ ចារកម្មយោធា របស់អ៊ុយក្រែន លោក គីរី ប៊ូដាណូវ ដែលបានបញ្ជាក់ដោយផ្ទាល់ថា ទីក្រុងគៀវ គឺមានជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការ វាយប្រហារភេរវកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់កំពុងបង្ហាញ ជំហរ ក្នុងការបង្កើនការអនុវត្តគោលការណ៍និរទេស ឲ្យបានកាន់តែច្រើនឡើង ចំពោះក្រុមជនភៀសខ្លួន ដែលត្រូវនបានអជ្ញាធរបដិសេធ ហើយផែនការនេះ នឹងត្រូវយកទៅពិភាក្សាជាមួយនឹង រដ្ឋាភិបាលនាថ្ងៃពុធសប្តាហ៍នេះ ហើយ។ យោងតាមកាសែត Bild ដែលបានដកស្រង់ សេចក្តីព្រាងដំណោះស្រាយ ដោយការិយាល័យ លោកអធិការបតី Olaf Scholz បាននិយាយថា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី ។ ក្នុងចំណោមបក្សទាំង២០នោះ មានគណបក្សចំនួន១១ ត្រូវបាន គ.ជ.ប សទទួលស្គាល់ជាផ្លូវការ...
បរទេស៖ ប្រឹក្សាជាន់ខ្ពស់ របស់ប្រធានាធិបតីតួគី លោក Ibrahim Kalin កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងអំពីជំនឿចិត្ត របស់លោកថា ជម្លោះរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ គឺបានកើតឡើងដោយសារ តែជម្លោះរវាងរុស្សីជាមួយនឹង បណ្តាប្រទេសនៅលោកខាងលិច មួយចំនួន ប៉ុណ្ណោះ។ លោកបានពន្យល់បន្ត និងត្រូវបានយកមកចេញផ្សាយដោយ RT ថាទោះបីជាយ៉ាងណាក្តីដំណោះស្រាយ នឹងអាចធ្វើឡើងបានងាយស្រួលប៉ុណ្ណោះ គឺជាការឈានឲ្យបានទៅដល់ការសម្រេចចិត្តរួមគ្នា...
បរទេស៖ ក្រសួងការបរទេស នៃប្រទេសអ៊ីតាលី កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការចាកចេញពីប្រទេសអ៊ុយក្រែន ភ្លាមៗ ស្របពេលដែលការវាយប្រហារ ដោយមីស៊ីល កាន់តែមានសភាពអាក្រក់និងធ្ងន់ធ្ងរឡើង។ យោងតាមការចេញផ្សាយរបស់ RT បានបង្ហាញសារ របស់ក្រសួងការបរទេសអ៊ីតាលី៖ ជនរួមជាតិដែលនៅតែស្ថិតក្នុង ប្រទេសអ៊ុយក្រែន ត្រូវតែប្រើមធ្យោបាយ ដែលនៅមាន រួមទាំងរថភ្លើង ដើម្បីចាកចេញពីប្រទេសជាបន្ទាន់ នៅពេលដែលបម្រាមគោចរ មិនទាន់ចូលជាធរមាន។...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជេីញទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ ដំណើររបស់ សម្ដេចតេជោ ហ៊ុន...