បរទេស៖រដ្ឋាភិបាលទីក្រុង Moscow និងទីក្រុង Minskបានឈានទៅដល់កិច្ចព្រមព្រៀង ក្នងការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្សី នៅក្នុងប្រទេសបេឡារូសហើយ កាលពីថ្ងៃម្សិលមិញនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការសម្រេចចិត្តនេះ ត្រូវបានពន្យល់ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី ថា ដោយសារតែមានការកើនឡើង នៃចំនួនសកម្មភាពយោធារបស់អង្គការណាតូ ព្រមទាំងការពាក់ព័ន្ធផ្សេងទៀត នៃការដោះដូរអាវុធឲ្យអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិរុស្សីនិងបេឡារូស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះគឺជាសាក្ខីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ ដែលមានន័យថា បេឡារូស អាចទទួលបាននូវអាវុធនុយក្លេអែរ ប្រភេទតាក់ទិកជាច្រើនគ្រាប់...
ភ្នំពេញ ៖ សំដៅដល់កញ្ញាសេង ធារី ជាអ្នកជំនាញផ្នែកច្បាប់ហើយមានរហស្សនាមថា ជានារីអប្សរាក្បាលត្រងោកំពុងជាប់ពន្ធនាគារនៅខេត្តព្រះវិហារ ហើយធ្លាប់អះអាងថា ធ្វើកូដកម្មបង្អត់បាយខ្លួនឯងក្នុងពេលប្រធានាធិបតីអាមេរិកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឌឺដងថា បើនាងអប្សរាក្បាល ត្រងោចិត្តខ្លាំងដូចមាត់និយាយមែននោះ សុំឲ្យអត់ហូបបាយរហូតទៅ ។ កញ្ញា សេង ធារី ត្រូវបានគេចាប់អារម្មណ៍ក្រោយ នាងបានសម្រេចចិត្តកោរសក់ និងស្លៀកឈុតជាលក្ខណៈនារីអប្សរាចូលរួមក្នុងសវនាការនាដើមខែធ្នូ...
បរទេស៖ ព្រឹទ្ធសមាជិកគឺលោក ស៊ុមឆៃ សាវ៉ាងកាន (Somchai Sawangkarn) បានចោទប្រកាន់ថា គណបក្ស Move Forward ដែលជាអ្នកឈ្នះការបោះឆ្នោត បានបំពានលើច្បាប់ស្តីអំពីសកម្មភាពគណបក្សនយោបាយ ដោយដាក់ខ្លួនម្តងហើយម្តងទៀតដើម្បីឱ្យអ្នកខាងក្រៅគ្រប់គ្រង ដែលជាបទល្មើសដែលត្រូវផ្តន្ទាទោសដោយការរំលាយគណបក្ស។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើង បានបរិហារចំពោះការបង្កើត យន្តការចែករំលែកព័ត៌មានត្រីភាគី ក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលបានលើកឡើង ក្នុងកិច្ចប្រជុំកំពូលនៃក្រុម G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។ មេដឹកនាំនៃប្រទេសទាំង៨ នាពេលថ្មីៗនេះបានអះអាងសារជាថ្មី អំពីការចែករំលែកព័ត៌មាន អំពីមីស៊ីលរបស់...
ភ្នំពេញ ៖ ដោយមានក្តីអាណិតអាសូរដល់ស្រ្តីជាកម្មការិនីរោងចក្រម្នាក់ ហើយមានកូនក្នុងបន្ទុកចំនួន៣នាក់ ខណៈកូនទី៣មានត្រឹមអាយុ៣ខែ ហើយប្តីគ្រោងទៅរៀបការប្រពន្ធថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យបុរសជាប្តីនោះត្រឡប់មករកប្រពន្ធកូនវិញមក ព្រោះគ្មានអ្នកណាល្អក្រៅពីប្រពន្ធខ្លួនឯងឡើយ។ ក្នុងជំនួបជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាថ្ងៃ២៦ ឧសភា សម្តេចបានជួបដោយផ្ទាល់ជាមួយក្រុមការិនី ក្នុងនោះបានសួរសុខទុក្ខ ហើយក៏បានជួបស្រ្តីម្នាក់មានកូន៣នាក់ហើយកូនតូចត្រឹម៣ខែ ។ ស្រ្តីនោះក៏បានប្រាប់សម្តេចថា...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធប្រទេសជប៉ុន បានប្រារព្ធពិធីមួយដោយកត់សម្គាល់ការគ្រោងទុករបស់ខ្លួន នូវរថយន្តយោធាប្រហែល១០០គ្រឿងផ្តល់ដល់អ៊ុយក្រែន ខណៈដែលក្រុងតូក្យូ ស្វែងរកការផ្តល់ នូវឧបករណ៍ដែលអាចប្រើប្រាស់យោធាបានទូលំទូលាយ ជាងការនាំចេញមួកសុវត្ថិភាព និងមួកសុវត្ថិភាពកាលពីមុនៗ នៅក្នុងពិធីមួយ នៅក្រសួងការពារជាតិ ដែលរថយន្តដឹកទំនិញទម្ងន់កន្លះតោនត្រូវបានដាក់តាំងបង្ហាញ អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Toshiro...
បរទេស៖ ប្រទេសចិនត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយប្រទេស អារ៉ាប៊ីសាអូឌីត និង ប្រទេសអេហ្ស៊ីប ដើម្បីលក់អាវុធថ្មីៗជាច្រើនប្រភេទទៅឱ្យរដ្ឋអារ៉ាប់ ទាំងពីរ រួមទាំងយន្តហោះចម្បាំង Chengdu J-10C ដែលជាយន្តហោះចម្បាំងបង្កើតជាឆ្អឹងខ្នង នៃកងទ័ពអាកាសរំដោះប្រជាជន (PLAAF) ផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា របាយការណ៍កាលពីថ្ងៃច័ន្ទដែលចេញផ្សាយដោយ...