បរទេស ៖ យោងតាមការសិក្សាស្រាវជ្រាវ ដោយអជ្ញាធរទទួលបន្ទុកកិច្ចការងារ អចលនទ្រព្យរបស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញ បានបង្ហាញថាទំហំ នៃការវិនិយោគអចលនទ្រព្យ ក្នុងប្រទេសមានកំណើនខ្លាំង ដល់ទៅ៧៦ភាគរយ ក្នុងរយៈពេល៥ខែដើមឆ្នាំ ធៀបទៅនឹងឆ្នាំចាស់។ របាយការណ៍ ដែលត្រូវបានយកមកចេញ ផ្សាយដោយ RT បានឲ្យដឹងថា ទំហំនៃការវិនិយោគ សរុបក្នុងរយៈពេលនេះ មានប្រមាណជា ២៧៤ពាន់លានរូបល ឬត្រូវជា៣,៤ពាន់លានដុល្លារ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីស្នាដៃ របស់កម្មករកាត់ដេរខោអាវកម្ពុជាថា មានក្រុមបាល់ទាត់ល្បីៗ នៅបរទេសបានស្លៀក សំលៀកបំពាក់ផលិតនៅកម្ពុជា ។ ក្នុងឱកាសជួបកម្មករនាព្រឹកថ្ងៃ២៦ ឧសភានេះ សម្តេចបានថ្លែងថា ក្រុមបាល់ទាត់ល្បីឆ្នើមនៅបរទេសបានស្លៀកពាក់ខោអាវរបស់កម្ពុជា តាមរយៈក្រុមហ៊ុន អាឌីដាស់ (Adidas) និងក្រុមហ៊ុនណៃ(Nine) ដែលផលិតនៅកម្ពុជា “ដូច្នេះការផលិតរបស់កូនខ្មែរមិនចាញ់...
ភ្នំពេញ៖ សំណាងផ្ទួនៗហៀរ ចូលអ្នកខេត្តកណ្តាល! បងប្រុស ពៅ បារាំង ជាអតិថិជនសំណាងជាងគេ ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ក្រោមក្រវិលកំប៉ុង CAMBODIA BEER បានមកយករង្វាន់ នៅការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យគ្រប់ភាគីទាំងអស់ ត្រូវរួមគ្នាខិតខំដោះស្រាយរាល់វិវាទ ជាមួយកម្មករឲ្យឆាប់រហ័ស កុំអូសបន្លាយរយៈពេលយូរ រហូតដល់ចូលដៃតុលាការ ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាព្រឹកថ្ងៃ២៦ ឧសភា ។ សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «បើសិនមានករណីវិវាទ ត្រូវដោះស្រាយ...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ថា ទីក្រុងគៀវបានប្រើប្រាស់កងទ័ព ដែលមិនបានបណ្តុះបណ្តាល និងបំពាក់ឧបករណ៍យោធាអន់ៗ នៅក្នុងការប្រយុទ្ធសម្រាប់ទីក្រុង Donbass នៃទីក្រុងយុទ្ធសាស្ត្រ អាទីមូ (Artyomovsk) ដែលប្រជាជនអ៊ុយក្រែនហៅថា បាក់មុត ដើម្បីជួយសង្គ្រោះអង្គភាពកាន់តែប្រសើរឡើង សម្រាប់ការវាយលុកដែលបានគ្រោងទុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការខកខានមិនបានចុះបញ្ជីឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន គឺជាឧបបាយកលរបស់មេដឹកនាំខ្លួន នៅក្រៅប្រទេស រួមផ្សំជាមួយបរទេសខ្លះ ក្នុងន័យចង់ តិះតៀនរាជរដ្ឋាភិបាលកម្ពុជា។ គណបក្សភ្លើងទៀន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធកាលពីថ្ងៃ១៥ ឧសភា ហើយដោយមិនអស់ចិត្តបក្សក៏ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នចុងក្រោយ ក៏បានបដិសេធនិងបិទផ្លូវតវ៉ាទៀតផងដែរ ក្នុងការចុះបញ្ជីឈ្មោះបោះឆ្នោតជ្រើរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧...
បរទេស៖ លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កំពុងជួបប្រជុំគ្នា “នៅក្នុងពេលវេលានៃភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមក្នុងសេដ្ឋកិច្ចពិភពលោក” ។ លោកស្រី Tai ដែលជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម (MRT) នៃកិច្ចប្រជុំ APEC ឆ្នាំ២០២៣ បានលើកឡើងថា “យើងជួបគ្នានៅពេលនៃភាពមិនច្បាស់លាស់រួមគ្នា និងបញ្ហាប្រឈមនៅក្នុងសេដ្ឋកិច្ចពិភពលោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៅក្រុមប្រឆាំងដែលតែងតែរិះគន់រាល់ការចុះជួបកម្មករនៅតាមបណ្តារោងចក្ររបស់សម្តេច យកចំណេញនយោបាយ ដោយថា ពិតជាមិនខុសនោះទេ ព្រោះការជួបនេះ ក៏ជាផ្នែកមួយដើម្បីចំណេញនយោបាយផងដែរ កុំល្ងង់ពេក សូមប្រាប់ទៅវិញផង។ ការបញ្ជាក់របស់សម្តេចតេជោ បន្ទាប់ពីក្រុមប្រឆាំងបាននាំគ្នារិះគន់សម្តេចថា ចុះជួបកម្មករដើម្បីចំណេញនយោបាយប៉ុណ្ណោះ ខណៈការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណតិ្តទី៧ នៃរដ្ឋសភា ចូលមកដល់នាថ្ងៃ២៣ កក្កដា ។ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនេះ...
បរទេស៖ប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យប្រទេសជប៉ុន ក្នុងការបង្ហាញសកម្មភាពទទួលខុសត្រូវឲ្យបានច្បាស់លាស់ជាងនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតូក្យូបានអះអាងថា ខ្លួនកំពុងពិភាក្សាជាមួយនឹងអង្គការណាតូដើម្បីរៀបចំការិយាល័យ សម្របសម្រួលតំណាងមួយនៅក្នងដែនដីរបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថាអង្គការណាតូគួរតែរក្សាឥទ្ធិពលរបស់ខ្លួន នៅក្នុងដែនកំណត់របស់ខ្លួនជាជាងការពង្រីក វត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី។ លោកស្រីបានបន្តទៀតថា៖ណាតូអះអាងថា ខ្លួនគឺជាអង្គការក្នុងតំបន់ ដូច្នេះណាតូមិនគួរពង្រីកលទ្ធភាពភូមិសាស្ត្រនយោបាយរបស់ខ្លួនឡើយហើយ អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍ការប្រឈមមុខដាក់គ្នាក្នុងប្លុក ឬប្លុកយោធាបែបនេះនោះទេ។ ទោះបីជាយ៉ាងណាក្តីនៅមិនច្បាស់លាស់នៅឡើយទេថា ការិយាល័យនៅក្នុងប្រទេសជប៉ុនអាចបម្រើតួនាទីអ្វីនោះទេ ប៉ុន្តែប្រភពដែលត្រូវបានដកស្រង់ដោយហាង...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃម្សិលមិញនេះ បាននិយាយថាមេដឹកនាំអ៊ុយក្រែនសាជាថ្មី បានបង្ហាញអំពីផែនការក្នុងរៀបចំធ្វើឃាត មេដឹកនាំរុស្សីលោក Vladimir Putin ហើយបានហៅសកម្មភាពនេះ គឺជាសកម្មភាពភេវរកម្ម។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តី លោកអ្នកនាំពាក្យរូបនេះ នៅតែបន្តអះអាងដូចគ្នាដែរថា ប្រធានាធិបតីរុស្សី មានការការពារយ៉ាងរឹងម៉ាំបំផុត។ គួរឲ្យដឹងដែរថាការថ្លែងការណ៍ របស់វិមានក្រមឡាំងបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការទទួលស្គាល់...