ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ឆ្លើយតបទៅនឹងការគម្រាមកំហែង ​សម្លាប់លោក Putin

បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃម្សិលមិញនេះ បាននិយាយថាមេដឹកនាំអ៊ុយក្រែនសាជាថ្មី បានបង្ហាញអំពីផែនការក្នុងរៀបចំធ្វើឃាត មេដឹកនាំរុស្សីលោក Vladimir Putin ហើយបានហៅសកម្មភាពនេះ គឺជាសកម្មភាពភេវរកម្ម។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តី លោកអ្នកនាំពាក្យរូបនេះ នៅតែបន្តអះអាងដូចគ្នាដែរថា ប្រធានាធិបតីរុស្សី មានការការពារយ៉ាងរឹងម៉ាំបំផុត។

គួរឲ្យដឹងដែរថាការថ្លែងការណ៍ របស់វិមានក្រមឡាំងបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការទទួលស្គាល់ ដោយមន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែន កាលពីថ្ងៃពុធថាអ៊ុយក្រែន ពិតជាមានផែនការក្នុងការសម្លាប់មេដឹកនាំរុស្សី និងមន្ត្រីជាន់ខ្ពស់សំខាន់ផ្សេងទៀតរបស់រុស្សីពិតមែន។

លោក Peskov បានបន្តទៀតដែរថា ការប្រកាសដោយអ៊ុយក្រែន អាចបញ្ជាក់បានថាប្រតិបត្តិការពិសេស ដោយយោធារុស្សីនៅអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំ២០២២ គឺជារឿងដ៏សមហេតុផល និងចាំបាច់បំផុតត្រូវតែធ្វើឲ្យបាន៕ ប្រែសម្រួល៖ស៊ុនលី

To Top