ព័ត៌មានអន្តរជាតិ

រុស្សី ចុះកិច្ចព្រមព្រៀង ស្តីអំពីអាវុធនុយក្លេអ៊ែរ ជាមួយនឹងបេឡារូស

បរទេស៖រដ្ឋាភិបាលទីក្រុង Moscow និងទីក្រុង Minskបានឈានទៅដល់កិច្ចព្រមព្រៀង ក្នងការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្សី នៅក្នុងប្រទេសបេឡារូសហើយ កាលពីថ្ងៃម្សិលមិញនេះ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការសម្រេចចិត្តនេះ ត្រូវបានពន្យល់ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី ថា ដោយសារតែមានការកើនឡើង នៃចំនួនសកម្មភាពយោធារបស់អង្គការណាតូ ព្រមទាំងការពាក់ព័ន្ធផ្សេងទៀត នៃការដោះដូរអាវុធឲ្យអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិរុស្សីនិងបេឡារូស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះគឺជាសាក្ខីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ ដែលមានន័យថា បេឡារូស អាចទទួលបាននូវអាវុធនុយក្លេអែរ ប្រភេទតាក់ទិកជាច្រើនគ្រាប់ នៅក្នុងប្រទេសរបស់ខ្លួនពីប្រទេសរុស្សី។

គួរឲ្យដឹងដែរថារដ្ឋមន្ត្រីរុស្ស៊ី បានសង្កត់ធ្ងន់ថា ចំណាត់ការនេះបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការកើនឡើងយ៉ាងខ្លាំងការគំរាមកំហែង និងសកម្មភាពនៃអាវុធនុយក្លេអ៊ែររបស់ណាតូ៕ ប្រែសម្រួល៖ស៊ុនលី

To Top