ប៉េកាំង៖ បន្ទាប់ពីបញ្ចប់សមយុទ្ធយោធារួមជាមួយឡាវ រដ្ឋាភិបាលចិន គ្រោងនឹងធ្វើសមយុទ្ធពហុជាតិជាមួយប្រទេសអាស៊ីអាគ្នេយ៍ បន្ដទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។ ក្រុមអ្នកវិភាគបានឲ្យដឹងថា អន្តរកម្មបរទេសដ៏ខ្លាំងក្លា របស់កងទ័ពរំដោះប្រជាជនចិន (PLA) បម្រើដល់ការជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការជឿទុកចិត្ត និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលជាការផ្ទុយស្រឡះពីសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបង្ហាញពីការប្រឈមមុខដាក់គ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គណៈប្រតិភូយោធាមកពីប្រទេសចិន កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ...
បរទេស ៖ បណ្ដាមេដឹកនាំពិភពលោក បានអបអរសាទរ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បន្ទាប់ពីលោក បានឈ្នះការបោះឆ្នោតឡើងវិញ នៅក្នុងការបន្តជាប្រវត្តិសាស្ត្រ ដែលបង្កឱ្យមានបញ្ហាប្រឈមដ៏ធំបំផុត ដល់ការកាន់អំណាចរយៈពេល ២០ឆ្នាំរបស់លោក ។ ប្រធានក្រុមប្រឹក្សា រៀបចំការបោះឆ្នោតកំពូល លោក Ahmet Yener បានឲ្យដឹងថា...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យភាគីជម្លោះក្នុងប្រទេសស៊ូដង់ បន្តបទឈប់បាញ់ដ៏ផុយស្រួយមួយ ខណៈដែលការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ ឈានដល់ការជាប់គាំង នៅក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ បានអំពាវនាវឱ្យមានការពន្យារពេលបទឈប់បាញ់បច្ចុប្បន្ន ដែលគ្រោងនឹងផុតកំណត់ នៅម៉ោង ៩ និង ៤៥នាទីយប់នៅថ្ងៃចន្ទនេះ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ខណៈពេលដែលមានភាពមិនល្អឥតខ្ចោះ ការពង្រីកមួយក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌...
បរទេស៖ រដ្ឋមន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសឥណ្ឌូប៉ាស៊ីហ្វិកចំនួន ១២ ផ្សេងទៀតបានព្រមព្រៀងគ្នា ដើម្បីពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់វត្ថុសំខាន់ៗដូចជា semiconductors និងឱសថ ដើម្បីឆ្លើយតបកាន់តែឆាប់រហ័ស ចំពោះភាពអាសន្ន។ កិច្ចព្រមព្រៀង ស្តីពីទំនិញ និងបច្ចេកវិទ្យាសំខាន់ៗ ត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំ នៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅទីក្រុង Detroit ហើយជាគំនិតផ្តួចផ្តើម ដែលទទួលបានលទ្ធផលជាក់ស្តែងចាប់តាំង...
(១) យ៉ាងហោចណាស់ កិច្ចព្រមព្រៀង Geneva 1954 បានធ្វើឲ្យខ្មែរ គេចផុតបានពីនយោបាយ វាតទី ទេសានុព័ន្ធ ដល់ឆ្នាំ១៩៧២ ពេលមានសេចក្តីថ្លែងការណ៍រួម Shanghai Declaration យ៉ាងហោចណាស់ ក៏បានធ្វើឲ្យដំណើរ រុលទៅមុខនៃនយោបាយកាន់កាប់ តាមបណ្តោយព្រំដែន មានការផ្អាកមួយរយៈ និងដល់ពេលមាន គោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយនាឆ្នាំ២០១៣...
ភ្នំពេញ ៖ នៅថ្ងៃទី៣ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ នឹងមានការរៀបចំពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា...
បូរ៉ាតូក្យូ៖ ឆ្មាំឆ្នេរសមុទ្រជប៉ុនបានឲ្យដឹងនៅថ្ងៃចន្ទនេះថា វាត្រូវបានគេជូនដំណឹងថា កូរ៉េខាងជើង គ្រោងនឹងបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី១១ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ កូរ៉េខាងជើង ត្រូវបានគេជឿថា កំពុងត្រៀមខ្លួនសម្រាប់ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។ ក្រុងព្យុងយ៉ាង បានឲ្យដឹងថា ខ្លួននឹងគូសបញ្ជាក់ពីតំបន់គ្រោះថ្នាក់ដែនសមុទ្រ ដែលវត្ថុអាចធ្លាក់ក្នុងអំឡុងពេលនោះ។ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងនៅក្នុងសារមួយថា ខ្លួននឹងសហការជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសពាក់ព័ន្ធផ្សេងទៀត ហើយអំពាវនាវឱ្យមានការអត់ធ្មត់។ ការិយាល័យបានឲ្យដឹងថាខ្លួននឹងប្រមូលនិងវិភាគព័ត៌មាន...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមយកព័ត៌មាន និងស្វែងយល់ ពីវេទិការស្ដីអំពី «ការកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍប្រកបដោចីរភាព» ដែលធ្វើឡើង នៅក្នុងខេត្តស៊ីអាន (Xi An) ប្រទេសចិន ដោយមានការចូលរួមពី សំណាក់ឧបនាយករដ្ឋមន្រ្តី...
បរទេស៖ អនុស្សរណៈនៃការយោគយល់ គ្នាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ ដោយគណបក្សទាំងប្រាំបីដែលសង្ឃឹមថា នឹងបង្កើតរដ្ឋាភិបាលចម្រុះ កំណត់របៀបវារៈកំណែទម្រង់ប្រកបដោយមហិច្ឆតា រួមមាន “ជំរុញកំណែទម្រង់ការិយាធិបតេយ្យ ប៉ូលីស កងកម្លាំងប្រដាប់អាវុធ និងប្រព័ន្ធយុត្តិធម៌” និង “លើកកម្ពស់វប្បធម៌តម្លាភាព ដើម្បីដោះស្រាយអំពើពុករលួយ”។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា...
ភ្នំពេញ៖ ក្រុមសិល្បករជនជាតិភាគតិច នៃប្រទេសចិន នាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ បានមកចូលរួមសម្តែងសិល្បៈវប្បធម៌ចិន ដើម្បីអបអរសារទរខួបទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន នាមហោស្រពចេនឡា។ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណៈរដ្ឋប្រជាមានិតចិន បានសម្តែងនូវក្តីរីករាយចំពោះមិត្តភាពដ៏រឹងមាំ រវាងប្រទេសទាំង២ និងសូមពរ...