អត្ថបទស្រាវជ្រាវ (scholar)

កម្ពុជានិងកម្ពុជាក្រោម ក្នុងឧបាយកល យុទ្ធសាស្ត្រ សហព័ន្ធឥណ្ឌូចិន

(១) យ៉ាងហោចណាស់ កិច្ចព្រមព្រៀង Geneva 1954 បានធ្វើឲ្យខ្មែរ គេចផុតបានពីនយោបាយ វាតទី ទេសានុព័ន្ធ ដល់ឆ្នាំ១៩៧២ ពេលមានសេចក្តីថ្លែងការណ៍រួម Shanghai Declaration យ៉ាងហោចណាស់ ក៏បានធ្វើឲ្យដំណើរ រុលទៅមុខនៃនយោបាយកាន់កាប់ តាមបណ្តោយព្រំដែន មានការផ្អាកមួយរយៈ និងដល់ពេលមាន គោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយនាឆ្នាំ២០១៣ មកអាចជាភេរវសញ្ញាមួយ ក្នុងការអះអាងថា ផែនការសហព័ន្ធឥណ្ឌូចិន បានទទួលមរណកាល ជាស្ថារពរ។

ព្រែកជីក «ហ្វូណនតេជោ» ជាសក្ខីកម្មមួយ ក្នុងការបង្ហាញឲ្យកូនខ្មែរទាំងអស់ យល់ឃើញថា ខ្មែរពិតប្រាកដ មានឥស្សរភាព លែងរណបនិងពឹងពាក់ ក្នុងការដងដង្ហើម តាមរយៈសុំ oxygenពីគេ ហើយនយោបាយ យកទន្លេមេគង្គ ជាចំណាប់ខ្មាំង ក្នុងទំនាក់ទំនង លែងមានប្រសិទ្ធភាព និងប្រសិទ្ធផលមកលើខ្មែរទៀត ជារួមកត្តាភូមិសាស្ត្រនយោបាយ និងបណ្តាសារភូមិសាស្ត្រ លែងជាសហនិមិត្តហេតុ ក្នុងការមកតាមលងខ្មែរទៀត ។

ជាការពិត ចាប់តាំងពីដែនដីកូសាំងស៊ីន ត្រូវបានបារាំង កាត់ផ្ទេឲ្យវៀតណាម នា ថ្ងៃ៤ មិថុនា ១៩៤៩ មក ខ្មែរហាក់បីលេង មានអំណាចគតិយុត្តិ ក្នុងការប្រើប្រាស់ ដងទន្លេមេគង្គក្រោម និង កំពង់ផែព្រៃនគរទៀត។ ក្រោយឆ្នាំ ១៩៤៩ កម្ពុជា បានស្នើដាក់ក្រិត្យច្បាប់មួយ ដើម្បីបន្តការពារផលប្រយោជន៍កម្ពុជា ដែលក្នុងក្រិត្យច្បាប់មួយនេះ មានចំណុចពាក់ព័ន្ធ ទៅនឹង ការធ្វើដំណើរនាវាចរណ៍ ទៅមក ដោយសេរី លើដងទន្លេមេគង្គ នេះ ហើយពិតមែនតែ សំណើរបស់កម្ពុជា ពុំត្រូវបាន ក្រុមប្រឹក្សាសហភាពបារាំង ទទួលយកទៅពិនិត្យក៏ដោយ តែនៅក្នុងសន្និសីទ PAU នាឆ្នាំ១៩៥០គណៈប្រតិភូ របស់បារាំង បានការពារនិងគាំទ្រ ចំពោះសិទិ្ធរបស់កម្ពុជា ក្នុងការធ្វើដំណើរនាវាចរណ៍ លើដងទន្លេមេគង្គទៅកាន់សមុទ្រនោះ ហើយដើម្បីការពារនូវទទ្ប្ហីករណ៍ មួយនេះ បារាំងបានផ្អែកមកលលើ ទស្សនទាន មួយស្តីពី គោលការណ៍ Servitude International ព្រមទាំងបានសង្កត់ធ្ងន់ថា នៅពេលដែលមានការចុះហត្ថលេខា អំពីការផ្ថល់របបអាណាព្យាបាល មកលើកម្ពុជា បារាំងបានសន្យាដោយ ធានាដល់កម្ពុជា មានការធ្វើដំណើរ ទៅមក ដោយសេរីនៅលើដងទន្លេមេគង្គ ចេញទៅសមុទ្រ ដោយធ្លងកាត់ Nam Ky ហើយប្រការដែល បារាំង ផ្ទេរដែនដី Nam Ky ទៅឲ្យវៀតណាម ដែលអាចដំណើរការ ទៅបានក៏អាស្រ័យការអនុលោម ទៅតាមការអនុវត្តន៍ នៃការទទួលខុសត្រូវ មួយនេះ ផងដែរ ។

បន្ទាប់ពី សហភាពបារាំងរលាយទៅ គឺនៅ Paris នាថ្ងៃ២៩ ឆ្នូ ១៩៥៤ ទាំង បារាំង ទ្បាវ វៀតណាម កម្ពុជា បានសំរេចលុបចោល អនុសញ្ញា PAU ហើយរួមគ្នាចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយស្តីពី របបចរាចរណ៍លើទន្លេមេគង្គ និងសិទ្ធចេញចូលកំពង់ផែ ពាណិជ្ជកម្ម ព្រៃនគរ តែគោលបំណងរបស់កម្ពុជា ពេលនោះ គឺចង់ធ្វើ អន្តរជាតូបណីយកម្ម មកលើដងទន្លេមេគង្គ ក៏ប៉ុន្តែ វៀតណាម បានជំទាស់ ដោយមិនព្រម ផ្តល់សិទ្ធសេរីភាព ចំពោះកប៉ាល់ ទាំងអស់ មានសិទិ្ធ ក្នុងការធ្វើ នាវាចរណ៍ ដោយសេរី លើដងទន្លេមេគង្គ ដែលស្ថិតនៅក្នុងដែនដី របស់វៀតណាម សោះឡើយ ។

ចំពោះ កំពង់ផែព្រៃនគរ វិញ បើយោងទៅតាម ពិធីសារនេះ បានចែងយ៉ាងច្បាស់អំពី សិទ្ធិសេរីភាព របស់កម្ពុជា ក្នុងការធ្វើដំណើរលើដងទន្លេមេគង្គ និងការប្រើប្រាស់ កំពង់ផែព្រៃនគរ ដើម្បីចេញទៅសមុទ្រនោះ ។

កំពង់ផែព្រៃនគរ ត្រូវបានកសាងឡើងនៅលើ ទន្លេព្រៃនគរ ដែលមានទីតាំងស្ថិត នៅឆ្ងាយពីសមុទ្រប្រមាណ៤៥ miles ដោយកំពង់ផែមួយនេះ ត្រូវបានស្ថាបនាឡើង ដោយថវិការួម របស់ឥណ្ឌូចិន សំដៅបំរើឲ្យប្រទេសទាំង ៣ ដែលស្ថិតនៅក្រោមអំណាចនៃ របបអាណានិគមរបស់ បារាំង ពេលនោះ ។

(២) កំពង់ផែព្រៃនគរ ដែលជាសម្បត្តិរួម របស់ប្រទេសទាំងបី កម្ពុជា វៀតណាម ទ្បាវ បានក្លាយទៅជាកម្មសិទ្ធិដាច់មុខ របស់អ្នកកាន់អំណាចវៀតណាម ក្នុងសម័យកាលនៃ របបគ្រប់គ្រង់អាណានិគមនិយមបារាំង មុនឆ្នាំ ១៩៤៩នោះ ។ 

ជាការពិតថវិកា ដែលយកមកសំរាប់ ការកសាងកំពង់ផែព្រៃនគរ នេះគឺជាលុយដែលបារាំង យកចេញពីធនាគាឥណ្ឌូចិន គឺជាលុយដាច់មុខរបស់ប្រទេសទាំងបី ខាងលើនេះ តែក្រោយពីបារាំង សំរេចជាឯកតោភាគី ក្នុងការផ្ទេដែនដី កូសាំងស៊ីន ទៅឲ្យវៀតណាម គ្រប់គ្រង់ នាឆ្នាំ១៩៤៩ នោះ កំពង់ផែព្រៃនគរ ហាក់បីបានប្រែក្លាយទៅជា កម្មសិទ្ធិដាច់មុខរបស់ វៀតណាមដោយលែងឲ្យ កម្ពុជាមានសិទ្ធិប្រើប្រាស់រួម ទាំងមិនឲ្យខ្មែរ មានសិទ្ធិប្រើប្រាស់ ដងទន្លេមេគង្គក្រោមទៀតផង ។

ក្រោយពីកិច្ចព្រមព្រៀង ចតុភាគី ស្តីពីការកំណត់ក្នុងការគ្រប់គ្រង់មកលើកំពង់ផែ ពាណិជ្ជកម្មព្រៃនគរ បានរលាយរលត់ទៅ ដោយកំពង់ផែមួយនេះ ត្រូវបានកសាងឡើង លើដែនដីរបស់វៀតណាម ដែលមុននេះជាទឹកដី របស់ព្រះជាណាចក្រខ្មែរនោះ  ទើបតែក្រោយឆ្នាំ១៩៤៩ វៀតណាម បានកាន់កាប់ផ្តាច់មុខ ដោយបង្កការលំបាក ដល់អាជ្ញាធរខ្មែរ ក្នុងការចេញចូលប្រើប្រាស់នោះ ។ផ្ដើមចេញពីបុព្វបទលំបាក ស្មុគ្រស្មាញមួយនេះទើបនាំឲ្យមានការចុះហត្ថលេខា ជាទ្វេភាគី វិញ រវាងកម្ពុជានិងវៀតណាមក្នុងការប្រើប្រាស់ កំពង់ផែព្រៃនគរ វិញដែលក្នុងខ្លឹមសារ នៃកិច្ចព្រមព្រៀងទ្វេភាគីមួយនេះ មាននិយាយដល់ការរក្សាទុក ផ្នែកមួយក្នុងបរិវេណ របស់តំបន់នៃកំពង់ផែព្រៃនគរ មួយនេះ សំរាប់ទុកឲ្យកម្ពុជាប្រើប្រាស់ ស្របទៅតាមសំណូមពររបស់កម្ពុជា ក្នុងការប្រើប្រាស់ នៃកំពង់ផែមួយនេះ។ ជារួមចំពោះតំបន់ដែលស្ថិតនៅក្នុងបរិវេណរបស់ កំពង់ផែព្រៃនគរនេះ កម្ពុជាមានសិទ្ធិពេញលេញ ក្នុងការត្រូវបានធានាគ្រប់គ្រង់ ត្រួតពិនិត្យ និងការយកពន្ធអារករ សំរាប់ខ្លួន នៅលើបរិវេណនៃតំបន់ ដែលកម្ពុជា មានសិទ្ធិគ្រប់គ្រង់នោះ ។ 

តែក្រោយមក ដោយកត្តានយោបាយ គួបផ្សំទៅនិងផលប្រយោជន៍យុទ្ធសាស្ត្រផង តំបន់ ដែលស្ថិតនៅក្នុងបរិវេណ កម្មសិទិ្ធរបស់កម្ពុជា ក្នុងការគ្រប់គ្រង់ នៅកំពង់ផែព្រៃនគរ នោះ ត្រូវបានអាជ្ញាធរ វៀតណាមខាងត្បូង របស់ NGO Dinh Diem យកមកគ្រប់គ្រង់វិញលែង ឲ្យខ្មែរ មានសិទិ្ធកាន់កាប់ប្រើប្រាស់ គ្រប់គ្រង់ទៀត ដែលជាហេតុនាំឲ្យកម្ពុជា ត្រូវជួបប្រឈមទៅនឹងការលំបាក ក្នុងការជួយសំរួល ដល់ទំនិញរបស់ខ្លួន ទើបសំរេចត្រូវជួបចរចារឡើងវិញដើម្បីជួលតំបន់នេះពី រដ្នការវៀតណាមខាងត្បូង ក្នុងតម្លៃមួយដ៏ខ្ពស់  ដើម្បីជាការបំរើសេវាឲ្យបណ្តាទំនិញ ដែលត្រូវធ្លងកាត់លើកដាក់ របស់កម្ពុជា មុពេល ដែលត្រូវដឹកជញ្ជូនមកកាន់ រដ្នធានីភ្នំពេញ នោះ ។ 

(៣) ដោយភូមិសាស្ត្រ និងក្នុងសម័យនោះ វិទ្យាសាស្រ្តបច្ចកទេស នៅឥតទាន់មានការវិវត្តន៍ រីកចំរើន ទើបពួកអាណានិគមបារាំង យកចិត្តទុកដាក់ខ្លាំង តែមកលើការកសាងផ្លូវដែក និងផ្លូវសមុទ្រ ជាចម្បង ដោយផ្លូវគោគចំណាយច្រើន ហើយការដឹកជញ្ជួន បានតិចទៅវិញ។

ទន្ទឹមនិងនេះស្ថានអគ្គទេសាភិបាលបារាំង ដែលត្រួតត្រាមកលើដែនដី ឥណ្ឌូចិន គឺត្រូវបានដាក់នៅ ទីក្រុងហាណូយ ដូច្នេះរាល់កិច្ចការសំខាន់ រួមតាំងការកសាង គឺបារាំងយកចិត្តទុកដាក់ កសាងនៅ វៀតណាម ច្រើនជាងនៅ ទ្បាវនិងកម្ពុជា ។

ទើបពេលដែលបារាំង សំរេចជាឯកតោភាគី ក្នុងការប្រគល់ដែនដី កូសាំងស៊ីន ទៅឲ្យក្រុង Hue កម្ពុជា គ្មានអ្វីក្រៅពី អគារប៉ុន្មាន ស្ពាន ផ្សារ និងផ្លូវគមនាគមន៍ ខ្លះជុំវិញភ្នំពេញ ដែលពេលនោះ រាជធានីភ្នំពេញ មានប្រជាជនរស់នៅប្រមាណ ៣០មឺុននាក់ និងប្រជាជនខ្មែរទូទាំងប្រទេស មានត្រឹមជាង ៣ លាននាក់បុណ្ណោះ។

តែក៏មានប្រការមួយ ដែលជាភាពអកុសលសំរាប់ខ្មែរ ពេលនោះ គឺក្រោយពីដែនដី កូសាំងស៊ីនត្រូវបានបារាំង កាត់ផ្ទេឲ្យវៀតណាមនាថ្ងៃទី ០៤ មិថុនា១៩៤៩ មក ខ្មែរហាក់បី បាត់ទាំងស្រុងនូវ សិទ្ធិប្រើប្រាស់ ដងទន្លេមេគង្គក្រោម និងកំពង់ផែព្រៃនគរ ដែលទោះបីជាក្នុងរបបអាណានិគមបារាំង មានកិច្ចព្រមព្រៀងទាំងអស់ រួមតាំងកំពង់ផែព្រៃនគរ ដែលត្រូវបានកសាងឡើងដោយ លុយពន្ធរបស់ប្រជាជនកម្ពុជា ដែលបារាំងយកទៅប្រើប្រាស់ និងកសាងក៏ដោយ ក៏អ្នកកាន់អំណាច របស់វៀតណាម ពេលនោះមិនទទួលស្គាល់ និងមិនគោរពអនុវត្តន៍ តាមបណ្តាកិច្ចព្រមព្រៀង ទាំងនេះ ឡើយ ។

ជារួម ក្នុងសម័យកាល របស់បណ្តាឆ្នាំ៥០ ៦០និង៧០ គឺមួយភាគធំ នៃទំនាក់ទំនង ពាណិជ្ជកម្មរកស៊ី និងការនាំចេញនាំចូល របស់កម្ពុជា គឺសុទ្ធតែត្រូវបាន ដឹកជញ្ជួន ពីសមុទ្រអន្តរជាតិ ចូលមក និងធ្លងកាត់ ដងទន្លេមេគង្គក្រោម រួចចូលមកកំពង់ផែ ព្រៃនគរ ហើយលើកដាក់ នៅទីនេះ ទាំងអស់ ។

តែដោយបរិបទ នយោបាយ នៅពេលនោះ ឲ្យតែមានករណីណាមួយ ដែលកម្ពុជាមានឥរិយាបទធ្វើឲ្យពួកអ្នកកាន់អំណាចវៀតណាមខាងត្បូង មិនសប្បាយ ទាស់ចិត្តអ្វីមួយ ពាក់ព័ន្ធ ដល់បញ្ហា បូរណភាពនិងអធិបតេយ្យភាព គឺរាល់សកម្មភាព ក្នុងការធ្វើនាវាចរណ៍ នៅលើដងទន្លេមេគង្គ និងមានបញ្ហារាំងស្ទះមានឧបសគ្គ គ្រប់បែបយ៉ាង ដែលជាហេតុចម្បងធ្វើឲ្យដំណើរការ ផ្គត់ផ្គង់ទំនិញ សារពើរភ័ណ្ឌ គ្រប់មុខមកឲ្យក្រុងភ្នំពេញ ជួបការលំបាក ខ្វះខាត ពិសេសគឺប្រេងឥន្ធនៈ ជាដើម នាំដល់ នយោបាយនៅភ្នំពេញ ក៏ឡើងកំដៅ ទៅតាមសភាវៈ នៃនយោបាយមួយនេះផងដែរ។

ក្រោយមក បន្ទាប់ពីឆ្នាំ ១៩៧៥ កម្ពុជា ក៏ធ្លាប់មានបញ្ហាមួយនេះ ជាមួយរដ្ឋការយួន ព្រៃនគរThieu+Ky ផងដែរ។ ក្រោយពីមានរដ្ឋប្រហារ រដ្ឋការយួនព្រៃនគរ ហាក់បីមានការយកចិត្តទុកដាក់ ពួកអ្នកកាន់អំណាចថ្មី របស់ក្រុងភ្នំពេញ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ក្នុងនយោបាយអូសទាញ ដើម្បីរួមគ្នា ជារណសិរ្សមួយ ក្នុងការវាយប្រហារ មកលើពួកយៀកកុង វៀតណាមខាងជើង តែក្រោយមកដោយផលប្រយោជន៍សួនតួ និងជាសម្ភាធយុទ្ធសាស្ត្រផង ពួក Thieu+Ky ក៏បានបង្កើតឱ្យ មានករណីលំបាក ឧបសគ្គ ដូចពួកយួន កាន់អំណាចមុន NGO Dinh Diem អញ្ជឹងដែរ វៀតណាម
ទាំងពីរនេះ ទាំងយួនកម្មុយនិស្ត ទាំងយួនសេរី មានចរិតឧបាយកល ធ្វើបាបខ្មែរដូចគ្នា ដោយយក
ដងទន្លេមេគង្គ ធ្វើជាចំណាប់ខ្មាំងក្នុងការសម្ភាធមកលើខ្មែរ ។

ទាំងអស់នេះហើយ ដែលជាសហនិមិត្ត ហេតុនយោបាយ និងក៏ជាបច្ច័យមួយ ដ៏អាក្រក់របស់វៀតណាម គឺនៅពេលដែល ទំនាក់ទំនង រវាងក្រុងភ្នំពេញ ជាមួយក្រុងព្រៃនគរ ឬជាមួយក្រុងហាណូយ មានភាពរអាក់រអួល មិនរលូនលើប្រការណាមួយនោះ គឺទាំងវៀតណាមខាងត្បូង និងវៀតណាមខាងជើង ឥតបានគោរពនូវអ្វី ដែលពួកខ្លួនបានសន្យា និងចុះហត្ថលេខា ជាមួយអាជ្ញាធរកម្ពុជាឡើយ។

នៅមុនបណ្តាឆ្នាំ ១៩៦៤ ទស្សនៈដ៏សារវន្តរបស់កម្ពុជា ពាក់ព័ន្ធដល់ បញ្ហាព្រំដែននៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម គឺកម្ពុជា នៅតែមានគំនិតទាមទារ ឲ្យវៀតណាម ប្រគល់សង នូវ ខេត្តចំនួន៦ ភាគខាងត្បូងនិងកោះត្រល់ មកឲ្យកម្ពុជាវិញ ។

បងប្អូន ជនរួមជាតិទាំងអស់ ពេលយល់អំពីផលនិងហេតុ ទើប មើលឃើញ ភាពឈ្លាសវៃ បុិន ប្រសព្វ គតិបណ្ឌិត និងគុណបំណាច់ ដ៏ធំធេងរបស់តេជោសែន ក្នុងការយកជីវិតធ្វើ ជាដើមទុន ក្នុងការពុះពារ តស៊ូ កកើត ឲ្យបាននៅព្រែកជីក «ហ្វូណនតេជោ» ដើម្បី ផលប្រយោជន៍យូរអង្វែង និង យុទ្ធសាស្ត្ររបស់ខ្មែរ សំរាប់ខ្មែរ និង ដើម្បីខ្មែរ។

ទាំងអស់នេះ ជាសក្ខីកម្មមួយ បញ្ជាក់ឲ្យឃើញថា ការសំរេចជីក ព្រែកជីក «ហ្វូណនតេជោ»គឺជា គតិបណ្ឌិតមួយ ដ៏ជ្រាលជ្រៅបំផុត របស់តេជោសែន ក្នុងការធ្វើឲ្យខ្មែរ លែងពឹងពាក់រណបបរទេស ក្នុងការសុំផ្លូវដើម្បីរស់ ខ្មែរឯករាជ្យម្ចាស់ការ មិងដកដង្ហើមតាមគេទៀត។

(៤) កម្ពុជា បានមើលឃើញនូវ នយោបាយអមិត្តរបស់វៀតណាម ទើបបានដាក់ចេញនូវ ផែនការ ការពារ និងទប់ទល់យូរអង្វេង ទៅនឹងវៀតណាមពីចម្ងាយ!

ដោយមើលឃើញវែងឆ្ងាយ នូវនយោបាយអមិត្ត របស់ពួកអ្នកកាន់អំណាច យួនសេរី ខាងត្បូង គួបផ្សំទៅនឹងឥរិយាបទនយោបាយ របស់ពួកនេះមកលើជាតិខ្មែរ នាពេលថ្មីៗ នេះផង ទើបនៅឆ្នាំ១៩៥៤ សម្តេច សីហនុ បានណែនាំឱ្យ មានការសិក្សារៀបចំ ដើម្បីកសាង កំពង់ផែសមុទ្រមួយ នៅកំពង់សោម ដែលនេះជាភាពម្ចាស់ការ ក្នុងការកាត់បន្ថយភាពរណប ពឹងពាក់បរទេស និងឈប់ប្រើការដឹងជញ្ជួនតាមដងទន្លេមេគង្គក្រោម ដែលត្រូវរត់កាត់ដែនដី ភាគខាងត្បូងវៀតណាម ( អតីតទឹកដីកម្ពុជាក្រោម ) ទៀត ។

កំពង់ផែកំពង់សោម គឺជាកំពង់ផែទឹកជ្រៅ តែមួយគត់ របស់កម្ពុជា ដែលមានទីតាំង ២០០គីទ្បូម៉ែត្រ ពីភាគខាងត្បូង ភ្នំពេញ ជិតទៅនិងឈូងសមុទ្រថៃ ។ កំពង់ផែកំពង់សោម នេះត្រូវបានកសាងឡើង នៅក្នុងបណ្តាឆ្នាំ ១៩៥៥ដល់១៩៦០ ក្រោមជំនួយរបស់ បារាំង ហើយនៅពេលដែល កំពង់ផែមួយនេះ ត្រូវបានកសាងចប់ ជាស្ថារពរនោះ គេឃើញមាន កប៉ាល់នាវាធំៗ ពីបណ្តាប្រទេស បានចូលចតនៅកំពង់ផែនេះ ដោយសុវត្ថិភាពបំផុត
ដែលពុំចាំបាច់ ត្រូវនាវាចរណ៍ ធ្លងកាត់ កំពង់ផែព្រៃនគរនិងតាមដងទន្លេមេគង្គក្រោម ចូលមកកាន់ ភ្នំពេញ ដូចមុនទៀតឡើយ ។

ចាប់តាំងពីមាន កំពង់ផែកំពង់សោមនេះមក ក៏មានកប៉ាលយ៉ាង ច្រើនពីបណ្តាប្រទេស បានចូលមកជាហូហែរ ដែលក្នុងនោះ រួមមានកប៉ាល់ ពួកប្រទេសសង្គមនិយម បានចូល មកចត និងលើកដាក់ទំនិញពាណិជ្ជកម្ម និងជំនួយផ្សេងៗ មកជួយខ្មែរ ដែរមុននេះ ពុំអាចធ្វើទៅបាន ដោយត្រូវធ្លងកាត់ដែនដីវៀតណាមទាំងអស់ ។

ពាក់ព័ន្ធ ដល់កំពង់ផែអន្តរជាតិព្រៃនគរ និងការធ្វើនាវាចរណ៍ លើដងទន្លេមេគង្គក្រោម ដែល មានការពាក់ព័ន្ធ ដល់ដែនដីសណ្តរទន្លេមេគង្គនោះ កម្ពុជាបានដឹងយ៉ាងច្បាស់ថា ថ្ងៃណាមួយ ពួកយួនព្រៃនគរនិងបង្កការលំបាក ឈានដល់ការបិទផ្លូវទឹកមួយនេះទាំងស្រុង តែម្តងទើប កម្ពុជា ធ្លាប់មានគំនិតតាំងពីសម័យកាលនោះ ក្នុងការជីកទន្លេមួយ ពីសមុទ្រចូលមកកាន់ភ្នំពេញ ដែលទន្លេជីកនេះ មានសណ្ឋានភាព រត់ស្របទៅតាម ដងទន្លេមេគង្គដើមដែរនៅក្នុងដីរបស់ខ្មែរ។

ក្រោយមក បន្ទាប់ពីការបង្កើតឡើងនូវ ព្រះរាជាណាចក្រកម្ពុជាទីII មក ក៏គំនិតចង់ជីកព្រែកមេគង្គ បានរស់ឡើងវិញ ក៏ប៉ុន្តែពេលនោះ លទ្ធភាពជាក់ស្តែង រួមតាំងកត្កាខាងក្នុង និងកត្តាខាងក្រៅ របស់ខ្មែរនៅឥតទាន់ មានអំណោយផល សំរាប់ការជីកព្រែកនេះ។ ដោយចក្ខុវិស័យយុទ្ធសាស្ត្រ របស់អ្នកនយោនាយខ្មែរ ពេលនោះ មើលឃើញថា ទុកគំនិតជីកព្រែកមេគង្គនេះ នៅពេលក្រោយ គឺនៅពេលដែលផែនការ BRI រត់តភ្ជាប់មកដល់តំបន់នេះសិន ចាំអនុវត្តន៍ក្រោយ។

ទោះបីតែស្ថិតនៅក្នុង កាលៈទេសៈណាមួយក៏ដោយ ក៏សម្តេច សីហនុ នៅតែមាន ជំហរដាច់ខាត ក្នុងការប្រឆាំងទៅនឹង ការជ្រៀតជ្រែត ការធ្វើអន្តរគមន៍ របស់ពួកអ្នកកាន់អំណាច អាមេរិកចូលមកក្នុងតំបន់ ឥណ្ឌូចិន ដោយព្រះអង្គ នៅតែទទួលជំនួយពីសហរដ្ឋអាមេរិក តែព្រះអង្គមិនព្រមបោះបង់ចោល គោលនយោបាយ អព្យាក្រិត្យ របស់កម្ពុជាឡើយ ។

ដោយមានការប្រឹក្សាពីយួនសេរី ព្រៃនគរនិងពួកយោធានិយម ថៃ ពេលនោះ គឺដើម្បីអូសទាញ កម្ពុជា ឱ្យឃ្លាតឆ្ងាយពី នយោបាយអព្យាក្រិត្យ និងអូសកម្ពុជា ចូលរួមក្នងុប្លុកយោធា SEATO ឱ្យបានគឺអាមេរិក ត្រូវធ្វើអ្វីមួយធំដុំ លើទឹកដីកម្ពុជា ទើបសហរដ្ឋអាមេរិក នឹងជួយកសាងមន្ទីរពេទ្យធំមួយ នៅ ភ្នំពេញផងដែរ ។

ក្រោយពីការសម្ភោធមិនបានប៉ុន្មានឆ្នាំផង ក្រោមជំនួយរបស់ចិនប្រជាមានិត ស្រាប់តែផ្លូវជាតិដែលកសាងឡើងដោយ អាមេរិក ត្រូវបានចិនប្រជាមានិត ចូលរួមដោយការដាំបង្គោលភ្លើង នៅតាម
បណ្តោយផ្លូវជាតិមួយនេះ ហើយដោយទ្បែក មន្ទីរពេទ្យ ដែលត្រូវកសាង ដោយជំនួយរបស់ អាមេរិកនោះ ក៏ត្រូវបានសហភាពសូវៀត ជួយបំពាក់ម៉ាស៊ីន ឧបករណ៍ពេទ្យ ជួយថ្នាំពេទ្យ ដោយអបទៅជាមួយនូវក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត ទៀតផង ។

ក្នុងចក្ខុយុទ្ធសាស្ត្រ និង ផលប្រយោជន៍យូរអង្វែង គោលនយោបាយអព្យាក្រិត្យ របស់កម្ពុជា បានប្រែក្លាយទៅជាផលវិបាក និងឧបសគ្គ សំរាប់ពួកយួនសេរីព្រៃនគរ និងពួកអ្នកកាន់អំណាចយោធា របស់ថៃ ដែលនេះជាកម្មវត្ថុចម្បង របស់ពួកអគតិទាំងនេះ ត្រូវរួមគ្នាបំផ្លាញ ខឿនអព្យាក្រិត្យ សេចក្តីសុខសាន្តរបស់កម្ពុជា និងត្រូវកំចាត់ សម្តេច សីហនុ ចេញពីឆាកនយោបាយ ក្នុង តំបន់ ឱ្យបានជាដាច់ខាត ។

ទោះបីស្ថិតនៅក្នុង បរិបទនយោបាយណាមួយក៏ដោយ ក៏កម្ពុជាមិនបំភ្លេច នូវអ្វីដែល យួនព្រៃនគរ និង ថៃបានធ្វើមកលើកម្ពុជា នាពេលដែល កម្ពុជា ធ្វើបូជនីយកិច្ច ទាមទារ ឯករាជ្យភាព ពីបារាំង នាឆ្នាំ ១៩៥១-៥២នោះ រួមទាំងការរំលោភបំពាន ការកាន់កាប់ត្រួតត្រា មកលើកម្ពុជា តាំងពីអតីតកាល និង ក្នុងបច្ចុប្បន្នភាពនោះ ។

ដើម្បី ជាការបញ្ជាក់អះអាង នៅអំពើអមិត្តទាំងនេះ គឺនៅឆ្នាំ១៩៥៨ រាជរដ្នាភិបាលកម្ពុជា បានធ្វើការណែនាំដល់ស្ថានបេសកកម្ម របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ឱ្យធ្វើការផ្សព្វផ្សាយ និងចែកចាយ នូវឯកសារមួយ ដែលមាន ចំណងជើងថា “ Cochinchina , Cambodian Territory “ដែរខ្លឹមសារនៅក្នុងឯកសារមួយនេះ បញ្ជាក់ថា កម្ពុជានៅតែបន្តទាមទារមកវិញ នូវកោះត្រល់ និងខេត្តមួយចំនួនរបស់ខ្មែរ ក្នុងអតីតកាលដែលបារាំងបានកាត់ទៅឱ្យ វៀតណាមនោះ ។

ដោយទ្បែក ចំពោះបញ្ហាព្រំដែន រវាងកម្ពុជានិងវៀតណាម បញ្ហាសញ្ជាតិ របស់ជនជាតិខ្មែរ នៅលើដែនដីសណ្តរទន្លេមេគង្គ ដោយកម្ពុជាបានទាមទារឱ្យ មានការគោរពនូវ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា ជំនឿរបស់ជនជាតិខ្មែរ រស់នៅលើដែនដី កូសាំងស៊ីន ។

ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ សម្តេច សីហនុ ព្រះអង្គបានប្រឆាំងដាច់ខាត ចំពោះរាល់ អំពើ ក្នុងការចាប់បង្ខំ ជនជាតិខ្មែរ (លើដែនដី កូសាំងស៊ីន)ឱ្យកាន់សញ្ជាតិវៀតណាម ព្រមទាំងបានទាមទារ
លក្ខខណ្ខ ( status ) មួយ សំរាប់ខ្មែរកម្ពុជាក្រោម ក្នុងការទទួលឋានៈ ជាជនជាតិភាគតិច ហើយដែរផ្ដើមចេញ ពី Minority Statusនេះ ដើម្បី ឈានទៅដល់ការ អភិវឌ្ឍន៍ចលនា ស្វយភាព សំរាប់ តំបន់លើដែនដី សណ្តរទន្លេមេគង្គនេះ ឯង. !

(៥) ផលវិបាក កើតមកពីទំនាក់ទំនងតានតឹង រវាង កម្ពុជាជាមួយ សាធារណរដ្ឋវៀតណាម ពីបណ្តាឆ្នាំ ១៩៦៤ ដល់ ៧០!

ដើម្បីជៀសឱ្យបាន នូវភាពរណប ពឹងពាក់មកលើរដ្ឋការយួនព្រៃនគរ ក្នុងវិស័យដឹកជ្ញញ្ជួន ផ្លូវទឹក លើដងទន្លមេគង្គក្រោមនោះ ទើបបរាជរដ្នាភិបាល បានខិតខំអភិវឌ្ឍន៍ ឱ្យបាន ដោយបានជំរុញការកសាងកំពង់ផែទឹកជ្រៅមួយ នៅកំពង់សោម. ទម្ទឹមនេះ ក៏បានកសាងកែលំអរផ្លូវគមនាមន៍ រត់ចេញពីកំពង់ផែមកកាន់រាជធានីភ្នំពេញ ឱ្យបាន ។

ពិតមែនតែ កម្ពុជា បានកាត់ផ្តាច់ទំនាក់ទំនង ជាមួយ សាធារណរដ្ឋវៀតណាម ក៏ដោយ តែកម្ពុជានៅតែត្រូវការប្រើប្រាស់ដងទន្លេមេគង្គក្រោម សំរាប់ការដឹកជញ្ជួនទំនិញ ដដែល ដោយការធ្លងកាត់កំពង់ផែកំពង់សោម ពេលនោះនៅមានការលំបាក ហើយការធ្លងកាត់ ដែនដីវៀតណាមខាងត្បូង នៅតែមានភាពងាយស្រួលជាង ដោយពេលនោះ នៅមានទំនិញរបស់ខ្មែរប្រមាណ៧០ភាគរយ បាននាំចូលកម្ពុជា ដោយធ្លងតាមរយៈ ការដឹងជញ្ជួនមកតាមផ្លូវទឹក នៃដងទន្លេមេគង្គ ទាំងអស់នោះ ។

នៅពេលដែលទំនាក់ទំនងរវាង កម្ពុជា ជាមួយរដ្ឋការយួនព្រៃនគរ ចាប់មានបញ្ហានិងមានភាពតានតឹង ឡើងៗនោះ ពេលនោះពួកអ្នកកាន់អំណាចរបស់ យួនព្រៃនគរ បានលើកឡើងអំពី បញ្ហាលុបចោល កិច្ចព្រមព្រៀងប៉ារីស ១៩៥៤ នោះចោល ព្រោះនៅថ្ងៃទី២៩ និង៣០ ឆ្នូ ១៩៥៤ សាធារណរដ្ឋវៀតណាម និងព្រះរាជាណាចក្រកម្ពុជា បានរួមគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយស្តីពី របបចរាចរណ៍លើដងទន្លេមេគង្គ បញ្ហាប្រើប្រាស់កំពង់ផែ ព្រៃនគរ និងបណ្តាបញ្ហាមានការពាក់ព័ន្ធ ដលពន្ធដា (គយ) របស់ប្រទេសទាំងពីរនោះ ។

លើទិដ្ឋភាពច្បាប់អន្តជាតិ គឺសាធារណរដ្ឋវៀតណាម មិនអាចផ្អែកមកលើការប្រកាសភាពអាសន្ន ដោយសង្គ្រាមហើយផ្តាច់ ទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅដល់ការផ្អាក អនុវត្តន៍ កិច្ចព្រមព្រៀងប៉ារីស១៩៥៤ បានឡើយ ព្រោះបើយោងទៅតាម នីតិអន្តរជាតិនោះ គឺមានតែតុលាការអន្តរជាតិមួយគត់ ដែលមានយុត្តាធិការ ក្នុងសិទ្ធិសំរេចមកលើ ការលុបចោល នូវកិច្ចព្រមព្រៀងប៉ារីស មួយនេះបាន ។

នៅពេលដែល តុលាការអន្តរជាតិ ពិនិត្យមើលលឃើញ មានការផ្លាស់ប្តូរ ប្រែប្រួលក្នុងទំនាក់ទំនង រវាងប្រទេសហត្ថលេខីទាំងពីរនេះ ឈានដល់កំរិតមួយធ្ងន់ធ្ងរ ដែរអនុញ្ញាតឱ្យ ភាគីវៀតណាមខាងត្បូង លើកសំណើ សុំលុបចោល នូវកិច្ចព្រមព្រៀង មួយនេះ។

នៅចំពោះស្ថានភាពអមិត្តរបស់ កម្ពុជា យ៉ាងដូច្នោះ ទើនៅថ្ងៃ ៣១ សីហា ១៩៦៣ ក្រុមប្រឹក្សាអន្តរក្រសួង របស់រដ្ឋាភិបាល នៃសាធារណរដ្ឋវៀតណាម ដោយមានការណែនាំពី ប្រធានាធិបតី NGO Dinh Diem ផង បានកោះប្រជុំជាបន្ទាន់ ដើម្បី ពិភាក្សាលើប្រធានបទស្តីពីបញ្ហា “ទំនាក់ទំនង វៀតណាម-កម្ពុជា” ព្រមទាំងបានដាក់ចេញនូវ បណ្តាវិធានការ សំដៅធ្វើយ៉ាងណា ដើម្បីបង្កបង្កើត ឱ្យមានការលំបាក ស្មុគ្រស្មាញ មកលើ កម្ពុជា ឱ្យបាន គឺពេលនោះ ទំនិញដែលសំខាន់ និងមានភាពចាំបាច់ របស់់កម្ពុជា ក្នុងការត្រូវដឹកជញ្ជូនតាមដងទន្លេមេគង្គនោះ ដែរក្នុងនោះ រួមមានកៅស៊ូ ត្រូវដឹកនាំចេញទៅ និងប្រេងសាំង ត្រូវនាំចូលនោះ ។

ជាធម្មតា កប៉ាល់ដឹកប្រេង ត្រូវការ ពីរថ្ងៃក្នុងការដឹកប្រេងចេញពីឃ្លាំង ដែរស្កុកនៅក្នុងឃ្លាំង ព្រៃនគរ ហើយដែរត្រូវ ដឹកទៅភ្នំពេញនោះ ដោយក្នុងមួយសប្តាហ៍ ទើបមានមួយជើង ដឹងជញ្ជូនប្រេងទាំងនេះ ។ ដូច្នោះ ក្នុងសប្តាហ៍ណាមួយ ដែលមាន កប៉ាល់ដឹកប្រេងមកកម្ពុជា គឺពួកនេះនាំគ្នាធ្វើឱ្យ មានការយឺតយ៉ាវ គឺពេលនោះនៅរាជធានីភ្នំពេញ ចាប់មានការ ចលាចល ដោយមានការខ្វះប្រេង ក្នុងការប្រើប្រាស់. បំរើឱ្យ សំណូមពរត្រូវការជាទូទៅ នៅភ្នំពេញ ។

ចំពោះ កៅស៊ូវិញ ដែរមួយភាគធំ គឺត្រូវដឹកចេញពីបណ្តា ចំការកៅស៊ូ របស់បារាំង នៅក្នុងខេត្តកំពង់ចាម នាំចេញទៅក្រៅប្រទេស ដោយទំនិញកៅស៊ូ ទាំងនេះត្រូវបានដឹកធ្លងកាត់ កំពង់ផែព្រៃនគរ តទាំងអស់។ តែចាប់តាំងពីពាក់កណ្តាឆ្នាំ១៩៦៦ មកក្រុមហហ៊ុន កៅស៊ូ បរទេស ចាប់ចូលចត កប៉ាល់ នៅ កំពង់សោម ដោយលែងចូលចតកំពង់ផែ ព្រៃនគរទៀត មកពីមានការបង្កការលំបាក ស្មុគ្រស្មាញ
ពីអាជ្ញាធរយួនព្រៃនគរ មកលើកម្ពុជា ។

ភាពអមិត្តរបស់ កម្ពុជា ជាមួយពួក យួនព្រៃនគរ គឺមកពីនយោបាយអាព្យាក្រិត្យ របស់ កម្ពុជា មួយគត់ ហើយ ដែលពួកវៀតណាម មិនអាចគៀបសង្កត់ បង្កើនឥទ្ធិពលមកលើ ព្រះករុណា សីហនុ ក្នុងការប្តូរឥរិយាបទនយោបាយ របស់ព្រះអង្គបាន ក្នុងការមិនចូលរួម ក្នុងបក្សសម្ព័ន្ធយោធា SEATO និងក្នុងការរារាំង មិនឱ្យ ព្រះអង្គមានទំនាក់ទំនងជាមួយ ក្រុងហាណូយ បាននោះ ។

(នៅមានត……….).។

(៦) ព្រែកជីក ហ្វូណនតេជោ សែន ជាកំពែងដែកដ៏រឹងមាំ ក្នុងការការពារ និង ពង្រឹង អត្ថិភាព និង កិត្យានុភាពរបស់ខ្មែរ ក្នុងការលែងរណប និង ពឹងពាក់បរទេសទៀត !

វិធានការមួយដ៏អាក្រក់បំផុត នាពេលនោះ គឺរដ្ឋការយួនព្រៃនគរ បានដាក់ចេញផែនការតឹងរឹង ដោយបង្ខំឱ្យកប៉ាលបរទេសទាំងអស់ ដែរធ្វើនាវាចរណ៍ លើដងទន្លេមេគង្គ ក្នុង ទឹកដីយួន ចូលមកកាន់កម្ពុជា ត្រូវតែប្រើប្រាស់ នាវិករបស់យួន៧០% ក្នុងករណីបើ ចង់ធ្លងកាត់ ដងទន្លេមេគង្គ ក្នុងដែនដី របស់យួនព្រៃនគរ ចូលមក ក្នុងដែនទឹកទន្លេមេគង្គ របស់កម្ពុជានោះ ។ ដល់ថ្ងៃទី២៦ កញា ១៩៦៦ រដ្ឋការយួនព្រៃនគរ ស្រាប់តែ ចេញ សេចក្តី ប្រកាសមួយ ដោយហាមប្រាម មកលើកប៉ាល់បរទេសទាំងអស់ ដែលបានចុះបញ្ជី ( registration) នៅកម្ពុជា លែងមានសិទ្ធិមកជិតនិងដឹកជញ្ជូនទំនិញ ទាំងទ្បាយនៅក្នុងបរិវេណ នៃកំពង់ផែព្រៃនគរ តែមានសិទ្ធិ ធ្វើចំណើរនាវាចរណ៍ ទៅតាមច្រកផ្លូវទឹក ដែរគយរបស់យួន បានត្រួតពិនិត្យទំនិញ រួចហើយនោះ ។

ពិតមែនតែចាប់តាំងពី កម្ពុជានិងវៀតណាមខាងត្បូង បានផ្តាច់ទំនាក់ទំនងលើផ្នែក នយោបាយនិងការទូត ក៏ដោយ តែទំនាក់ទំនងទៅ-មក រកស៊ីរវាងប្រជាជននិងប្រជាជន នៅតាមបណ្តោយព្រំដែន និង រវាងខេត្តជាមួយខេត្ត របស់ប្រទេសទាំងពីរ គឺនៅមានសកម្មភាព ដដែល។ ទន្ធឹមនេះ ប្រទេសទាំងពីរ ក៏នៅមានផ្សារមេឃ ( open markets ) ពីរធំដែល មួយនៅ Go Dau របស់ខេត្ត Tay.Ninh. ជាប់ទៅនិងបាវិត របស់ខេត្តស្វាយរៀង និង មួយទៀតនៅ Hong Ngu ជាប់ទៅនិងតំបន់ ពាមជរ របស់ ខេត្តព្រៃវែង ដោយនៅផ្សារ ទាំងពីរនេះ នៅមានសកម្មភាពលក់ដូរ អូអរនិងផុសផុល ដោយទាំងអស់នេះ ជាសំណូមពរ នៃសេចក្តីត្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ដែលមានជីវភាព រស់នៅ តាមបណ្តោយព្រំដែននោះ។

នៅចុងឆ្នាំ ១៩៥៦ របបអនុគ្រោះពន្ធ័មកលើរាល់ទំនិញ សារពើរ របស់បារំាង សំរាប់យួនព្រៃនគរ ក្នុងការនាំចូលពីស្រុកបារំាង ត្រូវចប់ជាស្ថាពរ តែចំពោះកម្ពុជា នៅទទួលបាននូវ របបអនុគ្រោះ ពន្ធទាំងនេះ ពីបារាំង ទើបពេលនោះ រាល់ទំនិញដែលនាំចូលកម្ពុជា ពីប្រទេសបារាំងនៅ មានតម្លៃថោកនិងល្អ បើប្រៀបធៀបទៅនឹង ទំនិញបារាំង ដែលនាំចូល ទៅយួនខាងត្បូង នាពេលនោះ។ ដូច្នោះ ទោះបីជាប្រទេសទាំងពីរ មានអរិភាពនិងគ្នា ក៏ដោយ ក៏ពួកឈ្មួញកណ្តាល អ្នករកស៊ី នៅតែមានចរិតរត់ទៅរកគ្នីគ្នាដដែរ ដើម្បីផលប្រយោជន៍ ក្នុងគ្រប់រូបភាពនោះ ។

បើនៅកណ្តាលទីក្រុងព្រៃនគរ ពេលនោះវិញ គឺពោពេញទៅដោយទំនិញ កសិផល របស់ខ្មែរ ហើយ បើនៅភ្នំពេញ វិញ ទំនិញដែលមកពីយួន អីក៏មាន អីក៏មិនខ្វះផងដែរ ដែលតាមការសិក្សា ស្រាវជ្រាវ របស់ក្រុមប៉ូលិសសម្ងាត់ ខាងសេដ្នកិច្ចខ្មែរ ឱ្យដឹងថា មានផ្លូវរត់ពន្ធសម្ងាត់ប្រមាណ១២ច្រក ដែលមានពីតំបន់ត្រីកោណ រត់រហូតមកដល់ ដែនដីកំពត ដែលផ្លូវទាំងនេះ មានប្រព័ន្ធរត់ធ្លងកាត់
ទៅមក រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដូចផ្លូវលំនោះ ។

គោលនយោបាយអព្យាក្រិត្យ និងមិនចូលបក្សសម្ព័ន្ធ របស់កម្ពុជា នៅតែជាឧបសគ្គចម្បង និងជា ភាពអមិត្តជាមួយពួកយួនព្រៃនគររ និងសៀម ។ ក្នុងបរិបទមួយនេះ ទើបនៅថ្ងៃទី២០ មិថុនា ១៩៦៤
សម្តេច សីហនុ បានផ្ញើលិខិត ជូនលោក Nguyen Huu Tho ប្រធានរណសិរ្យជាតិរំ ដោះវៀតណាម ខាងត្បូង (យៀកកុង) ដោយព្រះអង្គ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងខ្ញុំ លែងមានសំណូមពរអំពីដែនដីទាំងទ្បាយ ដើម្បីជាការឱ្យមានការទទួលស្គាល់ ជាដាច់ខាតនៅ ខ្សែរព្រំដែន បច្ចុប្បន្ន និង អធិបតេយ្យភាព របស់កម្ពុជា មកលើកោះទាំងទ្បាយ ដែលស្ថិតនៅតាមឆ្នេរសមុ្រទ របស់កម្ពុជា ដែលរដ្ឋការ ព្រៃនគរ ធ្វើការទាមទារ គ្មានលើមូលដ្ឋានច្បាប់ណាមួយឡើយនោះ » ។

ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈ ណាមួយក៏ដោយ ក៏សម្តេច សីហនុ មានជំនឿជឿជាក់ថា ចុងក្រោយ ទេ គឺចិនប្រជាមានិត ពុំមែន អាមេរិកទេ ដែលជាអ្នកគ្រប់គ្រង់ ត្រួតត្រាមកលើ ឧបទ្វីបឥណ្ឌូចិន នេះនោះ ។ ពេលនោះហើយ ដែររាល់សិទ្ធិអំណាច និងប្រយោជន៍របស់កម្ពុជា និងត្រូវបានធានាយ៉ាងរឹងមាំបំផុត ដែលជាមូលដ្ឋានចុងក្រោយ ក្នុងការសំរបសំរួល និងតថ្លៃជាមួយអ្នកឈ្នះចុងក្រោយ អ្នកកាន់អំណាចចុងក្រោយ នោះ។

សេចក្តីថ្លែងការណ៏ សៀងហៃ ១៩៧២ ( Shanghai Declaration) គឺជាសារលិខិតប្រកាសថ្ងៃអវសាន្ត ចំពោះរបប នយោបាយក្រុង ភ្នំពេញ និងក្រុងព្រៃនគរ ជាមុន ដោយក្នុងខែមេសា ឆ្នាំ១៩៧៥ របបទាំងពីរនេះ បានទទួលមរណភាពជាស្ថាពរដូចគ្នា តែក៏គ្មានអ្នកយុទ្ធសាស្ត្រណាម្នាក់ មើលឃើញ និងវាយតម្លៃត្រូវថា របបនយោបាយនៃព្រះរាជាណាចក្រកម្ពុជាទីII រស់ឡើងវិញ បាន ហើយ ព្រះកុរណាសម្តេច សីហនុ វិលមកកាន់អំណាច ដឹកនាំប្រទេសបាននោះ តែ អ្នកភូមិសាស្ត្រ យុទ្ធសាស្ត្រ ចិន បានមើលឃើញ ព្រឹត្តិការណ៍នយោបាយមួយនេះ យ៉ាងច្បាស់ ដោយធ្លាប់បានអះអាងជាមួយ មជ្បដ្ឋានលោកខាងលិច រួមទាំង សហរដ្ឋអាមេរិក ថា តំបន់ ឥណ្ឌូចិន និងត្រូវបានគ្រប់គ្រង់ទៅ ដោយចិន នោះ ហើយ BRI បច្បុបន្ន គឺជា និមិត្តរូបនៃការអះអាងទាំងអស់ នេះហើយ ៕

មេរៀនខាងលើ ជាបទពិសោធន៍ស្លាប់រស់ នៅពេលដែលប្រទេស របស់យើង ត្រូវធ្លាក់ទៅក្នុងស្ថានភាពណាមួយដែលរណបគេ នៅលើវិស័យណាមួយ ពេលនោះ នឹងធ្វើឱ្យយើង បាត់បង់ ឥស្សរភាព និង អធិបតេយ្យភាព ។

ការជីកព្រែកហ្វូណនតេជោសែន គឺជាយុទ្ធសាស្រ្ត ដ៏ជ្រាលជ្រៅមួយ របស់តេជោសែន នាំប្រទេស កម្ពុជា ទៅរក ឥស្សរភាព ដោយមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរយក ផលប្រយោជន៍ សេដ្ឋកិច្ច ឡើយ ។

គោលគំនិតក្នុងការ ជីកព្រែកជីក ហ្វូណនតេជោសែន គឺជាការពលិកម្មមួយដ៏ឧត្តុងឧត្តមបំផុត របស់រដ្ឋ បុរសតេជោសែន ក្នុងការរុញសុបិន្តអាក្រក់ ដែលតែងតែមកលងលើជាតិខ្មែរ អស់រយៈកាល រាប់សិបទស្សវត្យន៍មកពី កត្តាភូមិសាស្ត្រនយោបាយ និង បណ្តាសារភូមិសាស្ត្រ ព្រមទាំងប្រែក្លាយនយោបាយ យកទន្លេមេគង្គ ធ្វើជាចំណាប់ខ្មាំង ក្នុងទំនាក់ទំនងទ្វេភាគី ទៅជាមោឃភាព លែងមានប្រសិទ្ធិផល ទៀត។

ដូចអ្វីដែលតេជោសែន តែងតែបានអះអាងថា មិនយកអធិបតេយ្យជាតិ ទៅដោះដូរ យកផលប្រយោជន៍សេដ្ឋកិច្ចឡើយ។

ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top