ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា បើគ្មានវីរបុរសជាតិ បិតាសន្តិភាពសម្តេចតេជោ ហ៊ុន សែន ដឹកនាំឆ្ពោះទៅកាន់ការកសាងទេនោះ គ្មានឡើយព្រែកជីក «ហ្វូណនតេជោ សែន» ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «ផ្លូវទឹកត្បូងពេជ្រនាំសេដ្ឋកិច្ចដ៏មហិមាកសាងជាតិ។ នគរហ្វូណនរបស់ខ្មែរ ពិតជានគរសុវណ្ណភូមិ ពិតប្រាកដ ធ្វើឱ្យខ្មែរស្គាល់សន្តិភាព ឯករាជ្យ អធិបតេយ្យជាតិឡើងវិញ ព្រមទាំងកំពុងបើកសករាជកសាងជាតិ ជានិរន្តន៏និងអនាតសេដ្ឋកិច្ចរុងរឿង»។
លោក សយ សុភាព គួសបញ្ជាក់ថា បើគ្មានវីរបុរសជាតិ បិតាសន្តិភាពសម្តេចតេជោ ហ៊ុន សែន ដឹកនាំឆ្ពោះទៅកាន់ការកសាងទេនោះ គ្មានឡើយព្រែកជីក ហ្វូណនតេជោ សែន»។
លោកបន្ថែមថា ពេលនេះប្រជាជាតិខ្មែរទាំងអស់ ដែលស្រលាញ់សុខសន្តិភាព កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នៃថ្ងៃមហានក្ខទ្ធិឬក បើកការដ្ឋានបញ្ចុះបឋមសិលា កសាងព្រែកជីក មកដល់នាពេលដ៏ខ្លីមក។
ជាមួយគ្នានេះ លោក សយ សុភាព បានសូមអំពាវនាវ ដល់អង្គបោះឆ្នោះជ្រើសសមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ រាជធានី ខេត្ត មកពីបក្សផ្សេងមកពីបក្សផ្សេង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយបិតាសន្តិភាព ២៩ ធ្នូ ១៩៩៨ ដើម្បីកសាងជាតិ ដោយយើងនឹងសម្រេចបាននូវ ព្រែកជីហ្វណនតេជោសែន ជាហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដ៏មហិមា ។
សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕