កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពងចាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាល ជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងបរិវេណសាលាបឋមសិក្សាបឹងបាសាក់ ស្ថិតក្នុងភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានធ្វើការបាញ់ ទំលាក់ជោគជ័យមីស៊ីលល្បឿនលឿន ជាច្រើនគ្រាប់របស់ប្រទេសរុស្សី ដែលកន្លងមកភាគីខាងរុស្សីអះអាងថា ជាមីស៊ីលដែលមានសមត្ថភាពខ្លាំង អាចទំលុះគ្រប់ប្រព័ន្ធការពារ ដែនអាកាសណាទាំងអស់។ ប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលក្រុងគៀវបានធ្វើការ ប្រកាសអះអាងអំពីការបាញ់ស្ទាក់ មីស៊ីលល្បឿនលឿនរុស្សីប្រភេទ Kinzhal hypersonic យ៉ាងហោចណាស់៦គ្រាប់ ខណៈដែលមីស៊ីលប្រភេទច្រើនគ្នាប្រមាណជា ១៨គ្រាប់ បានបាញ់សំដៅទីក្រុងគៀវ ក្នុងហេតុការណ៍ចុងក្រោយនេះ។...
ញូវដេលី៖ ប្រទេសឥណ្ឌា បានពណ៌នារបាយការណ៍ របស់សហរដ្ឋអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិថា ជាផ្អែកលើព័ត៌មានមិនពិត និងការយល់ខុស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍នេះបាននិយាយអំពី ការវាយប្រហារលើសមាជិក នៃសហគមន៍ជនជាតិភាគតិចសាសនា នៅក្នុងប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០២២ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក។ ជាការឆ្លើយតបទៅនឹងសំណួរ ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹង របាយការណ៍របស់សហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួង...
ភ្នំពេញ៖ នាថ្ងៃចុងបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម (១៧ ឧសភានេះ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន ធ្វើការប្រៀបធៀបពីរង្វង់ឆ្នាំ១៩៩៩ កាលពីស៊ីហ្គេមលើកទី២០ ជាមួយនឹងឆ្នាំ២០២៣នេះ ជាព្រឹត្តិ ការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានភាពខុសប្លែកគ្នាខ្លាំងព្រោះ២៤ឆ្នាំមុន កម្ពុជាគ្មានបានទទួលមេដាយសូម្បីតែមួយគ្រឿង ប៉ុន្តែ២៤ក្រោយកម្ពុជា ទទួលបានមេដាយ ជិត៣០០គ្រឿងឯណោះ ។ សម្តេចតេជោបានលើកឡើងក្នុងហ្វេសប៊ុកថា កាលពីស៊ីហ្គេមលើកទី២០...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ថា លោក Thanakorn Wangboonkongchana អនុប្រធានគណបក្ស United Nation ហៅកាត់ថា (UTN) បានថ្លែងកាលពីថ្ងៃចន្ទ ថា លោកមិនគិតថា នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក Prayut...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងថា ការប៉ុនប៉ងរបស់ភាគីអាមេរិក ដើម្បីបង្វែរកង់ប្រវត្តិសាស្ត្រ លើសំណួរតៃវ៉ាន់ គឺមិនអាចអត់ឱនឱ្យបាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅនឹងរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយដែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គ្រោងនឹងផ្តល់ជំនួយសព្វាវុធដល់តៃវ៉ាន់ តាមរយៈ អាជ្ញាធរដកប្រធានាធិបតី ហើយថា យោធាអាមេរិក នាពេលថ្មីៗនេះ...
ម៉ូស្គូ៖ សភាជាន់ទាបរបស់រុស្ស៊ី គឺសភារដ្ឋឌូម៉ា បានថ្កោលទោសជាផ្លូវការ ចំពោះសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធ សាមញ្ញនៅអឺរ៉ុប (CFE) នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ខ្លួនកាលពីថ្ងៃអង្គារ។ ប្រធានសភាឌូម៉ារដ្ឋរុស្ស៊ី លោក Vyacheslav Volodin បានលើកឡើងថា “សមាជិកសភានៃរដ្ឋឌូម៉ា ដែលដឹកនាំដោយផលប្រយោជន៍ របស់ប្រជាពលរដ្ឋរបស់យើង បានសម្រេចចិត្តបរិហារសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប ដើម្បីធានាសន្តិសុខនៃសហព័ន្ធរុស្ស៊ី”...
ភ្នំពេញ៖ សម្រាប់នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ គឺជាថ្ងៃប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះដែលនឹងរៀបចំ បិទព្រឹត្តិការណ៍ស៊ីហ្គេម អមទៅដោយផ្ទាំងទស្សនីយភាព សំខាន់ៗជាច្រើនទៀតដែល មិនខុសពីថ្ងៃបើកឡើយ ។ ខណៈកម្ពុជាជាម្ចាស់ផ្ទះបិទបញ្ចប់ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ក្រុមកីឡាករកម្ពុជាក៏ធ្វើបានល្អ ដោយទទួលបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះ មេដាយមាស៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ក្រុមកីឡាករបាល់ទាត់ឥណ្ឌូនេស៊ីដែលបានប្រកួតឈ្នះប្រទេសថៃ នារាត្រីថ្ងៃ១៦ ឧសភា លទ្ធផល៥ទល់២នោះ បានគេងពាក់មេដាយ និងឱបតុក្កតាតំណាងស៊ីហ្គេម បន្ទាប់ពីដណ្តើមបានមេដាយមាស និងសម្រេចជោគជ័យប្រវត្តិសាស្ត្រ ក្រោយការរង់ចាំអស់រយៈពេល៣២ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩១មក ។ នេះតាមប្រភពហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី(PSSI)។ ការគេងពាក់មេដាយ និងឱបតុក្កតាតំណាងស៊ីហ្គេមនេះ ខុសប្លែកពីកីឡាករថៃ១រូប ក្រោយចាញ់ ឥណ្ឌូនេស៊ីហើយ បានយកតុក្កតា និងមេដាយគប់ទៅលើអ្នកគាំទ្រខ្លួនទៅវិញដែលទង្វើរបស់កីឡាកររូបនេះបានទទួលការរិះគន់យ៉ាងខ្លាំង ពីពលរដ្ឋខ្មែរដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក...
ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែឧសភា កិច្ចប្រជុំកំពូលរវាងចិននិងអាស៊ីកណ្តាលនឹងបើកធ្វើនៅក្រុង Xi’an ខេត្ត Shaanxi ។ តាំងពីបង្កើតទំនាក់ទំនងការទូតរយៈពេល ៣១ ឆ្នាំមក ប្រជាជនរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលបានរក្សាចំណង មិត្តភាពរាប់ពាន់ឆ្នាំ ហើយបានសរសេររឿងដ៏កក់ក្តៅជា ច្រើននៅក្នុងការផ្លាស់ប្តូរមិត្តភាព ។ លោក Xi Jinping បានប្រើច្រើនដងនូវរឿងរ៉ាវនៃមិត្តភាព...