ព័ត៌មានអន្តរជាតិ

ឥណ្ឌា ច្រានចោល​របាយការណ៍​ របស់​អាមេរិក ​ស្តីពី​សេរីភាព​សាសនា​អន្តរជាតិ

ញូវដេលី៖ ប្រទេស​ឥណ្ឌា ​បាន​ពណ៌នា​របាយ​ការណ៍ ​របស់​សហរដ្ឋ​អាមេរិក ​ស្តីពី​សេរីភាព​សាសនា​អន្តរជាតិ​ថា ​ជា​ផ្អែកលើ​ព័ត៌មាន​មិន​ពិត ​និង​ការយល់​ខុស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍នេះបាននិយាយអំពី ការវាយប្រហារលើសមាជិក នៃសហគមន៍ជនជាតិភាគតិចសាសនា នៅក្នុងប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០២២ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក។

ជាការឆ្លើយតបទៅនឹងសំណួរ ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹង របាយការណ៍របស់សហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួង កិច្ចការបរទេសឥណ្ឌាលោក Arindam Bagchi បានលើកឡើងថា វាគឺជាការលើកទឹកចិត្ត ។

លោក Bagchi បានបន្ថែមថា “យើងដឹងពីការចេញផ្សាយរបាយការណ៍ឆ្នាំ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិ គួរឲ្យសោកស្តាយ របាយការណ៍បែបនេះ នៅតែបន្តផ្អែកលើព័ត៌មានមិនពិត និងការយល់ដឹងខុស។ ការអត្ថាធិប្បាយដោយលើកទឹកចិត្ត និងលម្អៀងដោយមន្ត្រីអាមេរិកមួយចំនួន គ្រាន់តែជាការធ្វើឱ្យប៉ះពាល់ ដល់ភាពជឿជាក់បន្ថែមទៀតនៃ របាយការណ៍ទាំងនេះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top