SEA GAME

សម្តេចតេជោ៖ ស៊ីហ្គេម ២៤ឆ្នាំមុន កម្ពុជាគ្មានបានមេដាយ

ភ្នំពេញ៖ នាថ្ងៃចុងបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម (១៧ ឧសភានេះ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន ធ្វើការប្រៀបធៀបពីរង្វង់ឆ្នាំ១៩៩៩ កាលពីស៊ីហ្គេមលើកទី២០ ជាមួយនឹងឆ្នាំ២០២៣នេះ ជាព្រឹត្តិ ការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានភាពខុសប្លែកគ្នាខ្លាំងព្រោះ២៤ឆ្នាំមុន កម្ពុជាគ្មានបានទទួលមេដាយសូម្បីតែមួយគ្រឿង ប៉ុន្តែ២៤ក្រោយកម្ពុជា ទទួលបានមេដាយ ជិត៣០០គ្រឿងឯណោះ ។

សម្តេចតេជោបានលើកឡើងក្នុងហ្វេសប៊ុកថា កាលពីស៊ីហ្គេមលើកទី២០ ក្នុងឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹងលទ្ធផល០មេដាយ។ ប៉ុន្តែចំពោះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន (សូមមើលតារាងប្រៀបធៀប) ។

ចំពោះលទ្ធផលនេះ សម្តេចថា នេះជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងប្រែងងើបឈរឡើង ក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក ៕

To Top