ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជន សេដ្ឋកិច្ចកម្ពុជា បានកៀរគរសមាជិករាប់ម៉ឺននាក់ ចូលរួមគាំទ្រ និងអនុវត្តតាមគោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី។ ការប្រកាសគាំទ្រនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអនុប្រធាន អគ្គលេខាធិការ សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ លោក ឡី សុភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងសមាជិក/សមាជិក នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា រាប់ម៉ឺននាក់ បានប្រកាសចូលរួមគាំទ្រ គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដោយហេតុឃើញសមិទ្ធផលសេដ្ឋកិច្ច/សង្គមជាច្រើនក្នុងពេលបច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលបានខិតខំស្រោចស្រង់អភិវឌ្ឍសេដ្ឋកិច្ចជាតិ ចាប់ពីចំណុចសូន្យនៅឆ្នាំ១៩៧៩ ដៃម្ខាងទប់របបខ្មែរក្រហម កុំឱ្យត្រឡប់មកធ្វើបានប្រជាជនវិញ ដៃម្ខាងខិតខំស្វែងរក/ការពារសន្តិភាព កសាងជាតិ ខណៈដែលកាលណោះ ក៏មានការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិថែមទៀតផង។ ប៉ុន្តែដោយសារការដឹកនាំឈ្លាសវៃ ការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យកម្ពុជាមានការរីកចម្រើន មកដល់បច្ចុប្បន្ននេះ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាលំដាប់។ លោក ឡី សុភាព បានបន្តថា ក្រុមយុវជនសេដ្ឋកិច្ចកម្ពុជាខាងលើពិតជាបានមើលឃើញ និងទទួលស្គាល់នូវកិត្យានុភាពជាតិ ដែលសម្ដេចតេជោ បានកសាងឡើង ក្នុងនោះមានការចូលជាសមាជិក អង្គការពិភពលោកធំៗ ការពង្រឹង/បង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការលើកស្ទួយមុខមាត់ប្រទេសជាតិ ឱ្យលេចធ្លោឡើងលើឆាកអន្តរជាតិ។ ថ្នាក់ដឹកនាំ និងសមាជិក/សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជាក៏បានប្ដេជ្ញា ចូលរួមអនុវត្តតាមច្បាប់របស់កម្ពុជា ប្រកបអាជីវកម្មដោយសុច្ចរិតភាព និងអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច/សង្គមកម្ពុជា ឱ្យឈានឡើង។ មិនតែប៉ុណ្ណោះ យុវជនសេដ្ឋកិច្ចកម្ពុជា រាប់ម៉ឺននាក់នេះក៏បានប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិបន្ទាប់ ពោលគឺបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា៕
គៀវ៖ បន្ទាប់ពីសង្គ្រាមរយៈពេល ១០ខែ ដែលជាការវាយលុកនៅលើដីយ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះ សំឡេងកាំភ្លើងភាគច្រើនបានស្ងប់ស្ងាត់ហើយ នៅក្នុងទីក្រុងសមរភូមិបាក់មុត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។ កងទ័ពរុស្ស៊ីបានផ្អាក ដើម្បីបង្វែរក្រុមទាហានស៊ីឈ្នួល Wagner Group ដែលដឹកនាំការប្រយុទ្ធ ដើម្បីដណ្តើមយកទីក្រុងភាគខាងកើតអ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែន បានផ្អាកសមយុទ្ធមួយ ដែលទើបដណ្តើមយកតំបន់ខ្ពស់ជុំវិញទីក្រុងបាក់មុត ដើម្បីបំពេញកិច្ចការយោធាផ្សេងទៀត”។ មានតែការប៉ះទង្គិចគ្នាមួយប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍ទី៦៦ នៃសង្រ្គាម។អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យភាគីចិន ជួយផ្ដល់ការបណ្ដុះបណ្ដាលមន្ត្រីអធិការកិច្ច រយៈពេលយូរពាក់ព័ន្ធនឹងឧស្សាហកម្មរ៉ែ ដើម្បីពង្រឹង សមត្ថភាពមន្ត្រីអធិការកិច្ច និងគ្រូបង្គោលបន្ថែមទៀត លើការគ្រប់គ្រងលើកកម្ពស់ សុវត្ថិភាព និងសុខភាពការងារដល់អ្នកធ្វើការក្នុងឧស្សាហកម្មរ៉ែ ។ ការស្នើនេះធ្វើឡើង ក្នុងជំនួបពិភាក្សារវាងលោកវេជ្ជបណ្ឌិត ហ៊ុយ ហាន់សុង រដ្ឋលេខាធិការ និងជាតំណាង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ជនល្បីល្បាញរបស់កូរ៉េខាងជើង គឺលោកស្រី Kim Yo Jong ដែលត្រូវជាប្អូនស្រីបង្កើតរបស់មេដឹកនាំ គីម ជុងអ៊ុន បានលើកឡើងថា ផ្កាយរណបចារកម្មយោធា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ចាប់ផ្តើមទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២00...
បរទេស ៖ ប្រទេសចិន បានផ្តួចផ្តើមការជីករណ្តៅជម្រៅ ១០ គីឡូម៉ែត្រនៅក្នុងសំបកផែនដី ខណៈដែលប្រទេសនេះរុករកផ្នែកខាងក្នុង នៃភពផែនដី។ ទីក្រុងប៉េកាំងកំពុងធ្វើដំណើរយ៉ាងលឿន ក្នុងក្តីប្រាថ្នារបស់ខ្លួនក្នុងការរុករកព្រំដែនថ្មី ខណៈដែលចិនចាប់ផ្តើមបេសកកម្មដើម្បីតាមដានព្រំដែនខាងក្នុង និងខាងក្រៅនៃភពផែនដីក្នុងលំហផងដែរ។ យោងតាមសារព័ត៌មាន India Today ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា រណ្តៅដែលមានជម្រៅ ១០ ០០០ម៉ែត្រ...
ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ៣បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ២៣លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងអាចបង្កើតឱកាសការងារជិត ២ពាន់កន្លែង ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “LE HOO...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ជាការកែតម្រូវលើសេចក្តីជូនដំណឹងចាស់ ស្តីពីការ បញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោតែប៉ុណ្ណោះ។ យោតាមសេចក្តីជូនដំណឹងថ្មី បានផ្សព្វផ្សាយនៅថ្ងៃទី១ មិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា “រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ជៀសចរាចរ និងផ្អាកចរាចរ សម្រាប់ថ្ងៃពិធីបើក និងពិធីបិទព្រឹត្តិការ៍ណ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ុយអែតលោក Tobias Billstrom កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការអះអាងថារដ្ឋមន្ត្រីការបរទេស តួគី លោក Mevlut Cavusoglu នឹងមិនចូលរួមកិច្ចប្រជុំដ៏សំខាន់ថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុង Oslo នៅសប្តាហ៍នេះឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាអវត្តមានរបស់លោក Cavusoglu មានន័យថានឹងមិនមានដំណើរការភ្លាមៗត្រូវបានធ្វើឡើងបន្ថែមទៀតឡើយចំពោះសមាជិកភាពរបស់អង្គការណាតូទោះបីជាទីក្រុង Stockholm បានបញ្ជាក់អំពីភាពរួចរាល់ទៅហើយក្តី។ លោក...
អ.ស.ប ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ថា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UN) ប្រចាំប្រទេសមីយ៉ាន់ម៉ា នឹងចុះចេញពីតំណែងនៅក្នុងខែមិថុនា ។ នេះបើតាមអ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធដូច្នេះ បន្ទាប់ពីកាន់តំណែងរយៈពេល១៨ខែ ដែលលោកស្រីត្រូវបានរិះគន់ដោយរបបយោធា និងគូប្រជែងរបស់ខ្លួន ។...