តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានសន្យាថា នឹងពង្រឹងសមត្ថភាពការពារជាតិ របស់ប្រជាជាតិអាស៊ី រួមទាំងសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការវាយលុកគោលដៅក្នុងទឹកដីសត្រូវ ជាមួយនឹងការអភិវឌ្ឍន៍អាវុធ ដែលកំពុងបន្តរបស់កូរ៉េខាងជើង បង្កការគំរាមកំហែងសន្តិសុខដល់តំបន់។ រដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមព្រៀងគ្នានៅទីក្រុងតូក្យូថា ប្រទេសទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ របស់ពួកគេជាមួយកូរ៉េខាងត្បូង និងអូស្ត្រាលី មួយថ្ងៃបន្ទាប់ពីការបាញ់បង្ហោះ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងឈប់ផ្តល់ឱ្យរុស្ស៊ីនូវការជូនដំណឹងមួយចំនួន ដែលទាមទារនៅក្រោម សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START រួមទាំងការអាប់ដេតអំពីទីតាំងកាំជ្រួច និងឧបករណ៍បាញ់បង្ហោះ នៅក្នុងអ្វីដែលទីក្រុងវ៉ាស៊ីនតោនពិពណ៌នាថា ជាវិធានការណ៍សងសឹក ដោយសារតែការរំលោភ នៃកិច្ចព្រមព្រៀងរបស់ទីក្រុងម៉ូស្គូ។ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ខ្លួនបានបញ្ឈប់ការផ្តល់ឋានៈ និងទីតាំងនៃមីស៊ីល និងគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែនឹងបន្តផ្តល់ការជូនដំណឹង អំពីការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក។ សកម្មភាពអធិការកិច្ចរុស្ស៊ី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកមានទំនុកចិត្តថា ស៊ុយអែតនឹងចូលរួមជាមួយអង្គការណាតូ “ឱ្យបានឆាប់តាមដែលអាចធ្វើបាន” ទោះបីជាតួកគី និងហុងគ្រី នៅតែបន្តរារាំងប្រទេសអឺរ៉ុបខាងជើង ចូលទៅក្នុងសម្ព័ន្ធមិត្តក៏ដោយ។ ថ្លែងនៅក្នុងពិធីបញ្ចប់ការសិក្សា របស់បណ្ឌិតសភាទ័ពអាកាស សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បានសរសើរការរួបរួមរបស់អង្គការណាតូ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចាប់យកដំណើរស្វែងរក អាវុធបន្ថែមទៀត និងសមាជិកភាពអ៊ុយក្រែននៃ ស្ថាប័នលោកខាងលិចដ៏មានឥទ្ធិពល ទៅកាន់កិច្ចប្រជុំកំពូល ដ៏ធំទូលាយនៃមេដឹកនាំអឺរ៉ុប។ ប៉ុន្តែនៅពេលដែលលោក ហ្សេឡិនស្គី បានបន្តការទាមទាររបស់លោក សម្រាប់សមាជិកភាពណាតូ និងសហភាពអឺរ៉ុប នៅឯកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប ក្នុងប្រទេសម៉ុលដាវី ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំនៃសម្ព័ន្ធភាពយោធា បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសន័រវេស ហើយត្រូវបានបែងចែកតាម ការអំពាវនាវរបស់អ៊ុយក្រែន។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បាននិងកំពុងអញ្ជើញ សួរសុខទុក្ខ និង សំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាស ចំនួន១៩ ។...