ភ្នំពេញ ៖ យោងតាមតារាងបច្ចុប្បន្នភាពមេដាយ នៃព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣គិតត្រឹមម៉ោង ២១និង១នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយទាំងអស់៦៤គ្រឿង ខណៈមាស៩គ្រឿង៕
ភ្នំពេញ៖ នៅព្រឹកទី៨ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជំនួបសំណេះសំណាលនេះ...
អតីតភ្នាក់ងារ FBI ដែលធ្វើចារកម្មឲ្យសហភាពសូវៀត បានស្លាប់នៅក្នុង ពន្ធនាគារសហរដ្ឋអាមេរិកhttps://dap-news.com/?p=337871 ឧត្តមសេនីយ៍ ប្រាយុទ្ធថា លោកមិនខ្លាចការស៊ើបអង្កេត ក្រោយការផ្លាស់ប្តូរអំណាចឡើយhttps://dap-news.com/?p=337905 Update៖ អ៊ុយក្រែន ថា កងកម្លាំងរបស់ខ្លួនសំរុកចូលទៅមុខជានិច្ចដល់បរិវេណក្រុង Bakhmuthttps://dap-news.com/?p=337943 ភ្នាក់ងារសន្តិសុខ សហព័ន្ធរុស្ស៊ីថា អ៊ុយក្រែនមានផែនការប្រើប្រាស់ គ្រាប់បែកវិទ្យុសកម្ម ដើម្បីវាយប្រហារ ភេរវកម្មលើប្រទេសរុស្ស៊ីhttps://dap-news.com/?p=337950 អតីតនាយករដ្ឋមន្រ្តីថៃ លោក...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែនបានបាត់បង់ទាហានជាង ៣ ៧០០ នាក់ និងរថក្រោះជាង ៥០ គ្រឿង នៅក្នុងការប៉ុនប៉ងឥតប្រយោជន៍មួយដើម្បីទម្លុះខ្សែប្រយុទ្ធជួរមុខជាច្រើន ។ លោកក៏បានលាតត្រដាងពីការស្លាប់និងរបួសរបស់រុស្ស៊ីផងដែរ ក្នុងអំឡុងពេលបីថ្ងៃនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានលើកទឹកចិត្តក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន សិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន លេីកឡេីងបែបនេះនាឱកាសអនុញ្ញាតឲ្យលោក ទូ ហ្វី(DU Fei)ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅសៀមរាប និងប៉ោយប៉ែត មានប្រវែង ៤០០គីឡូម៉ែត្រ គ្រោងចំណាយ៤ពាន់លានដុល្លារ។ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងបន្ដថា ការកសាងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែង ៤០០គីឡូម៉ែត្រនោះ តាមការប៉ាន់ស្មាន ចំណាយជាមធ្យម ១០លានដុល្លារ...
បរទេស៖ កងកម្លាំងអ៊ុយក្រែនបានបំផ្លាញទំនប់វារីអគ្គិសនី Kakhovka ក្នុងតំបន់ Kherson របស់ប្រទេសរុស្ស៊ី ក្នុងគោលបំណងបង្ហូរទឹកចេញពីតំបន់ Crimea និងបំបែរអារម្មណ៍ពីការវាយលុកដ៏រអាក់រអួលរបស់ទីក្រុងគៀវ។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទំនប់នេះត្រូវបានបំផ្លាញដោយផ្នែកកាលពីថ្ងៃអង្គារ ដោយបាននាំឱ្យទឹកហូរ...
ភ្នំពេញ៖ សកម្មជនគណបក្សប្រឆាំងចំនួន៣១នាក់ បានស័្មគ្រចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា ក្រោយមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ បានរីកចំរើនជឿនលឿន ដូចសព្វថ្ងៃនេះ ។ សកម្មជនទាំង៣១នាក់ ត្រូវបានប្រកាសបញ្ចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី៧ ខែមិថុនា...
ភ្នំពេញ៖ កាលពីថ្មីៗនេះ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក យឹម វិសិដ្ឋប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានដឹកនាំក្រុមការងារប្រមាណ ៤០០នាក់ ចូលមកទស្សនាសង្វាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីសជារោងចក្រស្រាបៀរ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា។ លោក កែវ រតនៈ បានបង្ហាញភាពស្ញើចសរសើរជាខ្លាំងទៅលើរោងចក្រ ខ្មែរ ប៊ែវើរីជីស ទាំងមូល ជាពិសេសទៅលើគ្រឿងចក្រទំនើបៗ ដែលថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីសហ៊ានវិនិយោគទុន ធ្វើឲ្យប្រទេសកម្ពុជា មានផលិតផលស្រាបៀរ និងភេសជ្ជៈ ក្នុងស្រុកដែលមានស្តង់ដារអន្តរជាតិ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមមន្រ្តីអគ្គិសនីកម្ពុជា ក៏បានឃើញផ្ទាល់ និងយល់កាន់តែច្បាស់ ពីរបៀបនៃប្រតិបត្តិការរបស់រោងចក្រស្តង់ដារ ធ្វើការផលិតស្រាបៀរ និងភេសជ្ជៈ ជាពិសេសប្រើប្រាស់ បច្ចេកវិទ្យាទំនើបចុងក្រោយ នៅអាស៊ីអាគ្នេយ៍ គ្រឿងផ្សំនៃវត្ថុធាតុដើម សុទ្ធតែនាំចូលពីបណ្ដាប្រទេសនៃសហគមអឺរ៉ុប និងមានការយកចិត្តទុកដាក់ទៅលើសុវត្ថិភាព លើបរិស្ថានជាចម្បង។ រោងចក្រផលិតស្រាបៀរនិងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស តែងបើកទទួលស្វាគមន៍ភ្ញៀវ ចូលមកមើលសង្វាក់ផលិតកម្មយ៉ាងកក់ក្តៅ និងមានសុវត្ថិភាពខ្ពស់ មានភ្ញៀវជាតិ និងអន្តរជាតិ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេស នៅកម្ពុជា មន្រ្តីតាមស្ថាប័ននានា និងសិស្សានុសិស្ស មិនតិចជាង ១ម៉ឺននាក់ទេក្នុងមួយឆ្នាំ។ គ្រប់ផលិតផលចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សុទ្ធតែមានគុណភាពស្តង់ដារពិភពលោក ដែលជាក់ស្តែង ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស រហូតដល់ ៣៣គ្រឿង ច្រើនជាងគេបង្អស់ ក្នុងចំណោមរោងចក្រស្រាបៀរ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា៕
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បន្ទាប់ពីចុះកិច្ចព្រមព្រៀង ក្របខ័ណ្ឌរួច យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី៣ ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់ ។ សូមបញ្ជាក់ថានារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន...